Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិចិន-រុស្ស៊ីជួបប្រជុំត្រៀមប្រឈមមុខជាមួយសត្រូវអាមេរិកនិងអឺរ៉ុប

ចិន-រុស្ស៊ីជួបប្រជុំត្រៀមប្រឈមមុខជាមួយសត្រូវអាមេរិកនិងអឺរ៉ុប

ប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ វី ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីងជួបប្រជុំគ្នាតាមវីដេអូខន់​ហ្វ្រែនលើកទី២​ក្នុងឆ្នាំនេះនិងលើក៣៧ គិតចាប់តាំងពីឆ្នាំ ២០១៣ ដើម្បីស្វែងរកការគាំទ្រទៅវិញទៅមក​ស្របពេលដែលប្រទេស​ទាំងពីរនេះ​កំពុងមានជម្លោះដ៏ក្តៅគគុកជាមួយលោកខាងលិច និងសហរដ្ឋអាមេរិក។នេះបើយោងតាមការ​ចេញផ្សាយរបស់សារព័ត៌​មានTheNew York Times។មេដឹកនាំទាំងពីរក៏បានប្រកាន់ជំហររឹងមាំដូចគ្នាដោយបដិសេធការជ្រៀតជ្រែក​ពីលោកខាង​លិច​និងសន្យាការពារផលប្រយោជន៍សន្តិសុខគ្នាទៅវិញទៅមក។ប្រធានាធិបតីស៊ីជីនពីងកំពុងប្រឈមមុខនឹងការធ្វើ​ពហិការការ​ទូតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវរងារពីមេដឹកនាំអាមេរិក លោកចូ បៃឌិន និងមេដឹកនាំផ្សេងទៀត ដែលភាគ​ច្រើនជាសម្ព័ន្ធមិត្តរបស់អាមេរិក។ចំណែកឯលោកពូទីនប្រឈមមុខនឹងការគម្រាមកំហែងលើការដាក់ទណ្ឌកម្មពីអាមេរិក និង លោកខាងលិច ប្រសិនបើកងកម្លាំងរុស្ស៊ីវាយប្រហារអ៊ុយក្រែន ។

ដោយសារតែមេដឹកនាំទាំងពីរសុទ្ធតែជាសត្រូវរបស់អាមេរិកនិងលោកខាងលិច  ចិននិង រុស្ស៊ី ប្តេជ្ញា សហការគ្នាការពារផល​ប្រយោជន៍សន្តិសុខរបស់ភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។លោក ស៊ីបានប្រាប់លោកពូទីនថាយើងគាំទ្រគ្នា​ទៅវិញទៅមកលើបញ្ហាផលប្រយោជន៍ស្នូលនិងការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសនីមួយៗ។នេះបើយោងតាមរបាយ​ការណ៍​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ ជុំវិញបញ្ហាជាមួយប្រទេសលោកខាងលិច ប្រធានាធិបតីចិនលើកឡើងថា កងកម្លាំង​ខាងក្រៅមួយចំនួនបានយកលេសលទ្ធិប្រជាធិបតេយ្យនិងបញ្ហាសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងរុស្ស៊ី ហើយបានជាន់ឈ្លីលើច្បាប់ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ចំណែកឯលោកពូទីនវិញក៏បានប្រាប់លោក ស៊ីវិញ នៅក្នុង​សុន្ទរកថាតាមទូរទស្សន៍ថា គំរូថ្មីនៃកិច្ចសហប្រតិបត្តិការត្រូវបានបង្កើតឡើងរវាង​ប្រទេសរបស់យើងដែលផ្អែកលើ​មូលដ្ឋាន​មិន​ជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុក និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕

RELATED ARTICLES