Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិចិនប្រកាសប្រើគ្រប់មធ្យោបាយសងសឹកអាមេរិក

ចិនប្រកាសប្រើគ្រប់មធ្យោបាយសងសឹកអាមេរិក

ប្រទេសចិនកាលពីថ្ងៃសុក្រ ទី 17 ខែធ្នូ ២០២១ បាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារស្ថាប័ន និង សហគ្រាសរបស់ខ្លួនបន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ថ្មីមួយដែលរារាំងការនាំចូលផលិតផលពីតំបន់ Xinjiangលុះត្រាតែអាជីវកម្មនោះបង្ហាញថា គ្មានការកេងប្រវ័ញ្ចកម្លាំងពលកម្ម។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មាន AP។ នេះគឺជាច្បាប់ចុងក្រោយបង្អស់ក្នុងការបង្កើនការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើការរំលោភបំ ពានជាប្រព័ន្ធ ទៅលើជនជាតិភាគតិច នៅក្នុងតំបន់ភាគខាងលិច ប្រទេសចិន ជាពិសេសក្រុម មូស្លីមអ៊ុយហ្គ័រនៅខេត្តស៊ីជាំង ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន៨ ដោយក្រុងវ៉ាស៊ីន តោន បានចោទថា ចូលរួមក្នុង តាមដានសកម្មភាពជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត។

រហូតមកដល់ពេលនេះក្រុមហ៊ុនធំៗចំនួន៣៤ របស់ចិនជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin បាននិយាយថា វិធានការដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថាសហរដ្ឋអាមេរិក មិនមានការ ខ្វែងគំនិតណាមួយអំពីការលាបពណ៌ចិនតាមគ្រប់មធ្យោបាយនោះទេ។ លោកWangបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និ សីទសារព័ត៌មានប្រចាំថ្ងៃថាសកម្មភាពរបស់អាមេរិកធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍សេដ្ឋកិច្ចទីផ្សារច្បាប់សេដ្ឋ កិច្ចនិងពាណិជ្ជកម្មអន្តរជាតិហើយធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ស្ថាប័ន និងសហគ្រាសចិន។ចិន​បដិ សេធ​យ៉ាង​ដាច់អហង្ការ ហើយ​ជំរុញ​ឲ្យ​អាមេរិក​កែ​កំហុស​របស់ខ្លួន​ជាបន្ទាន់។ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងសហគ្រាសចិន៕

RELATED ARTICLES