អ្នកទោសថៃរាប់រយនាក់បានដុតគុកក្នុងអំឡុងពេលកុបកម្មរយៈពេលពីរថ្ងៃជុំវិញការឆ្លងរាលដាលកូវីដ-១៩ ដែលបណ្តាលមកពីទីតាំងតូចចង្អៀត។អ្នកទោសមួយចំនួនបានរងរបួសខណៈដែលមន្ត្រីពន្ធនាគារកំពុងស្វែងរកការស្តារសណ្តាប់ធ្នាប់ឡើងវិញ។យោងតាមមន្រ្តីនាយកដ្ឋានកែប្រែបានឱ្យដឹងថា ពន្ធនាគារប្រទេសថៃមានភាពចង្អៀតណែនគួរឲ្យកត់សម្គាល់ ពិបាកក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។ អ្នកទោសជាង87000នាក់បានឆ្លងមេរោគនិងស្លាប់ចំនួន 185 នាក់។អាជ្ញាធរកំពុងត្រួតពិនិត្យការខូចខាតនៅថ្ងៃនេះ បន្ទាប់ពីអ្នកទោសប្រហែល៤០០នាក់នៅក្នុងពន្ធនាគារភាគខាងត្បូង ប្រទេសថៃបានផ្ទុះកុបកម្ម តាំងពីយប់ថ្ងៃព្រហស្បតិ៍ ដោយទាមទារឱ្យដកអ្នកទោសដែលមានផ្ទុកមេរោគ កូវីដ-១៩ ចេញ ពីពន្ធនាគារ។ពន្ធនាគារមានអ្នកទោសជាង 2100 នាក់ ហើយប្រហែល 300 នាក់បានធ្វើតេស្តវិជ្ជមាន។

អ្នកទោសបានដុតបន្ទប់ដេករបស់ពួកគេកាលពីល្ងាចថ្ងៃសុក្រខណៈមនុស្ស ៣១ នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។លោក Kissana Phathanacharoen អ្នកនាំពាក្យរងប៉ូលិសជាតិបាននិយាយថា ពួកគេត្រូវបានគេនាំទៅពន្ធនា គារដែលមានសុវត្ថិ ភាពខ្ពស់។លោកបានបន្ថែមថា មិនមានអ្នកស្លាប់ទេ តែមានរបួសតិចតួចបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការ ណ៍ថាអ្នកទោស14នាក់ត្រូវបានរងរបួសដោយគ្រាប់កៅស៊ូ។យោងតាមនាយកដ្ឋានកែតម្រូវបានឱ្យដឹងថា ស្ទើរតែ 93ភាគ រយនៃអ្នកទោស281,535របស់ប្រទេសថៃត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕