ស្របពេលដែលមេរោគបំប្លែងថ្មីអូមីក្រុន កំពុងតែឆ្លងរាលដាលកាន់តែខ្លាំងជាពិសេសនៅប្រទេសអង់គ្លេស អាមេរិក និងឥណ្ឌា លោកTedros Adhanom ប្រធាន អង្គការសុខភាពពិភពលោកបានជំរុញឱ្យប្រជាជនទូទាំងពិភពលោកលុបចោលផែនការធ្វើដំណើរកម្សាន្តថ្ងៃឈប់បុណ្យ ណូអែលនិងឆ្លងឆ្នាំសកលរបស់ពួកគេដើម្បីការពារសុវត្ថិភាពីមេរោគកូវីដ-១៩គ្រប់ទម្រង់ ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារទី ២១ធ្នូ ២០២១។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា៖’’លុបចោលព្រឹត្តិការណ៍គឺប្រសើរជាងលុបចោលជីវិតដែលកំពុងស្ថិតក្នុងហានិភ័យខ្ពស់ដោយមេរោគបំប្លែងថ្មីអូមីក្រុន។លោកបានបន្ថែមថាការសម្រេចចិត្តដ៏លំបាកត្រូវតែធ្វើវាអោយបាន។ប្រទេសមួយចំនួនបានធ្វើសកម្មភាពដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុនរួមទាំងការទប់ស្កាត់ការធ្វើដំណើរផងដែរ។នៅសហរដ្ឋអាមេរិកឥឡូវនេះមានភាពលេចធ្លោចំនួន 73% នៃការឆ្លងថ្មីគឺអូមីក្រុន។

ប្រធានាធិបតី លោក ចូ បៃឌិន ត្រូវបានគេរំពឹងថានឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃអង្គារ ប៉ុន្តែសេតវិមានបាននិយាយថាលោកមិនមានគម្រោងលើ ការចាក់សោប្រទេសនោះទេ។អ្នកជំនាញជំងឺឆ្លងអាមេរិកគឺលោកវេជ្ជបណ្ឌិត Anthony Fauci មុននេះបានព្រមានថាការធ្វើដំណើរបុណ្យណូអែលនឹងបង្កើនការរីករាលដាលនៃអូមីក្រុនសូម្បីតែក្នុងចំណោមអ្នកទទួលថ្នាំបង្ការពេញលេញក៏ដោយ៕
