ភ្នំពេញ៖នៅពេលដែលលោកខេមរៈ សិរីមន្ដ កំពុងតែចែកអំណោយដល់សិល្បករចំនួន៥០គ្រួសារ កាលពីថ្ងៃទី២២ខែនធ្នូឆ្នាំ២០២១ នៅសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដោយចំណាយសរុបអស់ទឹកប្រាក់ជាង៤ពាន់ដុល្លារ បន្ទាប់ពីលោកបានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារធ្វើផ្លូវ២២គីឡូម៉ែត្រ និងប្រព័ន្ធទឹកប្រវែងជាង១២គីឡូម៉ែត្រ នៅខេត្តបន្ទាយមានជ័យនោះ ស្រាប់តែមានអ្នកកាសែតម្នាក់បានដាក់សំណួរទៅលោកសិរីមន្ដ ថាឃើញលោកធ្វើជំនួញច្រើននៅរយៈពេលចុងក្រោយនេះតើនៅថ្ងៃអនាគតលោកខេមរៈ សិរីមន្ដ មានចង់ធ្វើឧកញ៉ាឬអត់?



ខេមរៈ សិរីមន្ដ បានឆ្លើយថា”រឿងនោះ(ឧកញ៉ា)ខ្ញុំមិនទាន់ដឹងនោះទេ ព្រោះស៊ីសងការមើលឃើញរបស់ថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្រ បើលោកមើលឃើញយ៉ាងណាយើងទទួលយកបែបនោះហើយ។ប៉ុន្ដែបើលោកមើលមិនឃើញក៍ទៅតាមហ្នឹងដែរ យើងអត់បញ្ហារនោះទេ។យើងមានតួនាទីរបស់យើងមួយទៅហើយគឺជាសិល្បករដែលបងប្អូនទទួលស្គាល់ពេញផ្ទៃប្រទេសទៅហើយ ដែលអាហ្នឹងគឺយើងគ្រប់គ្រាន់ដែរហើយ។ប៉ុន្ដែអ្វីក៍ដោយតែមានការពេញចិត្តឬក៍សព្វព្រះរាជហឬទ័យ គឺដូចអ្នកសារព័តមានអីចឹងបើសរសើរពីសកម្មភាពរបស់ខ្ញុំគឺខ្ញុំមានតែទទួលអត់បដិសេធនោះទេ”។



ក្រៅពីកំពុងតែពុះដីឡូតិ៍នៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះលោកខេមរៈ សិរីមន្ដ បញ្ជាក់នៅមុខសាព័តមានថាក្រុមហ៊ុនអចលនទ្រព្យរបស់លោកពេលនេះគឺមិនមែនផ្ដោតតែលើការលក់ដីឡូតិ៍នោះទេ ប៉ុន្ដែគឺមានគម្រោងធ្វើសកម្មភាពផ្នែកមួយនេះគ្រប់យ៉ាងទាក់ទងវិស័យអចលនទ្រព្យរួមទាំងការសង់ផ្ទះឬបុរីផងដែរ តែការធ្វើគឺនៅតាមតំណាក់កាលនីមួយៗហើយនឹងចេញជារូបរាងនៅពេលខាងមុខនេះ។ដោយឡែកការលើកឡើងរបស់មហាជនថាតារាចម្រៀងអាចក្លាយទៅជាឧកញ៉ានោះមិនមែនមានតែលោកខេមរៈ សិរីមន្ដ ម្នាក់នោះទេ ព្រោះកន្លងមកលោកព្រាប សុវត្ថិ ក៍ត្រូវបានគេព្យាករណ៍ថានឹងឡើងងារឧកញ៉ានៅពេលអនាគតផងដែរ ស្របពេលដែលអតីតតារាចម្រៀងនិងពិធីករលោកលាន អាហ្រ្វីនគីនីន បានក្លាយទៅជាឧកញ៉ាទៅហើយ តែនាយពាក់ម៉ី វិញធ្លាប់ឆ្លើយសំណួរនេះទៅអ្នកកាសែតដោយអះអាងថាលោកមិនចង់ធ្វើអ្នកធំ ឬឧកញ៉ា នោះទេគឺចង់ធ្វើអ្នកតូចស្រួលផឹកស៊ីជាង…។ចំពោះលោកខេមរៈ សិរីមន្ដ វិញនៅរយៈពេលចុងក្រោយនេះការធ្វើតំណើររបស់លោកទៅណាមកណាធ្វើឲ្យគេមានការចាប់អារម្មណ៍កាន់តែខ្លាំងព្រោះលោកជិះរថយន្ដទំនើបម៉ាកRoll Royce អមដោយរថយន្ដទំនើប២គ្រឿងផ្សេងទៀតនោះគឺRange Rover និងVolkswagen ដែលមើលទៅមិនចាញ់ឧកញ៉ានោះទេទើបធ្វើអ្នកកាសែតចោទជាសំណួរនេះឲ្យលោកបំភ្លឺ៕



