Friday, September 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ចង់ធ្វើជាឧកញ៉ាឬអត់?

ខេមរៈ សិរីមន្ដ ៖ចង់ធ្វើជាឧកញ៉ាឬអត់?

  ភ្នំពេញ៖នៅពេលដែលលោកខេមរៈ សិរីមន្ដ កំពុងតែចែកអំណោយដល់សិល្បករ​ចំនួន៥០​គ្រួ​សារ កាលពីថ្ងៃទី២២​ខែនធ្នូ​ឆ្នាំ២០២១ នៅសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្ត​ជួយសង្គមដោយ​ចំ​ណាយសរុបអស់ទឹកប្រាក់ជាង៤ពាន់ដុល្លារ បន្ទាប់ពី​លោក​បានឧបត្ថម្ភទឹកប្រាក់ចំនួន​២​លាន​ដុល្លារធ្វើផ្លូវ២២គីឡូម៉ែត្រ និងប្រព័ន្ធទឹកប្រវែងជាង១២គីឡូម៉ែត្រ នៅខេត្ត​បន្ទាយ​មានជ័យ​នោះ ស្រាប់តែមានអ្នកកាសែតម្នាក់បានដាក់សំណួរទៅលោកសិរីមន្ដ ថាឃើញ​លោកធ្វើ​ជំនួញ​​ច្រើ​ន​​នៅរយៈ​ពេលចុង​ក្រោយ​នេះតើនៅថ្ងៃអនាគតលោកខេមរៈ សិរីមន្ដ មានចង់ធ្វើ​ឧកញ៉ាឬអត់?

  ខេមរៈ សិរីមន្ដ បានឆ្លើយថា”រឿងនោះ(ឧកញ៉ា)ខ្ញុំមិនទាន់ដឹងនោះទេ ព្រោះស៊ីសង​ការ​មើលឃើញរបស់ថ្នាក់ដឹកនាំ និង​អង្គព្រះមហាក្សត្រ បើលោកមើលឃើញយ៉ាងណាយើង​ទទួលយកបែបនោះហើយ។ប៉ុន្ដែបើលោកមើលមិនឃើញ​ក៍ទៅ​តាមហ្នឹងដែរ យើងអត់​បញ្ហារ​នោះទេ។យើងមានតួនាទីរបស់យើងមួយទៅ​ហើយគឺជាសិល្បករដែល​បងប្អូនទទួល​ស្គាល់​ពេញផ្ទៃប្រទេសទៅហើយ ដែលអាហ្នឹងគឺយើងគ្រប់គ្រាន់ដែរ​ហើយ។ប៉ុន្ដែអ្វីក៍ដោយតែមានការ​ពេញ​ចិត្តឬក៍សព្វព្រះ​រាជ​ហឬទ័យ គឺដូចអ្នកសារព័តមានអីចឹងបើសរសើរពីសកម្មភាព​របស់​ខ្ញុំគឺខ្ញុំមានតែទទួលអត់បដិសេធនោះទេ”។

  ក្រៅពីកំពុងតែពុះដីឡូតិ៍នៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះលោកខេមរៈ សិរីមន្ដ បញ្ជាក់នៅមុខសាព័ត​មាន​ថា​ក្រុមហ៊ុនអចលន​ទ្រព្យរបស់លោកពេលនេះគឺ​មិនមែន​ផ្ដោតតែលើការលក់ដីឡូតិ៍នោះទេ ប៉ុន្ដែគឺមានគម្រោងធ្វើសកម្មភាព​ផ្នែកមួយនេះ​គ្រប់យ៉ាង​ទាក់ទងវិស័យអចលនទ្រព្យ​រួមទាំងការសង់ផ្ទះឬបុរីផងដែរ តែការធ្វើគឺនៅតាមតំណាក់​កាល​នីមួយ​ៗហើយនឹងចេញ​ជារូប​រាងនៅពេលខាងមុខនេះ។ដោយឡែកការលើកឡើងរបស់​ម​ហា​ជនថាតារាចម្រៀង​អាចក្លាយ​ទៅជា​ឧកញ៉ានោះមិនមែនមានតែលោកខេមរៈ សិរីមន្ដ ម្នាក់​នោះ​ទេ ព្រោះកន្លងមកលោក​ព្រាប សុវត្ថិ ក៍ត្រូវបាន​គេព្យាករណ៍​ថា​នឹងឡើង​ងារឧកញ៉ា​នៅ​ពេលអនាគតផងដែរ ស្របពេលដែលអតីត​តារា​ចម្រៀងនិងពិធីករលោកលាន អាហ្រ្វីនគីនីន បាន​ក្លាយ​ទៅជាឧកញ៉ាទៅហើយ តែ​នាយពាក់ម៉ី វិញធ្លាប់ឆ្លើយសំណួរនេះ​ទៅអ្នកកាសែត​ដោយអះអាងថាលោកមិនចង់ធ្វើអ្នកធំ ឬឧកញ៉ា នោះទេគឺចង់ធ្វើអ្នកតូច​ស្រួលផឹក​ស៊ី​ជាង…។ចំ​ពោះលោកខេមរៈ សិរីមន្ដ វិញនៅរយៈពេលចុង​ក្រោយ​នេះការធ្វើ​តំ​ណើររបស់​លោក​ទៅណាមកណាធ្វើឲ្យគេមាន​ការចាប់អារម្មណ៍កាន់តែ​ខ្លាំងព្រោះ​លោកជិះ​រថយន្ដ​ទំនើបម៉ាកRoll Royce អមដោយរថយន្ដទំនើប២គ្រឿង​ផ្សេង​ទៀត​នោះគឺRange Rover និង​Volkswagen ដែលមើលទៅមិនចាញ់ឧកញ៉ានោះទេទើប​ធ្វើអ្នកកា​សែត​ចោទ​ជាសំណួរ​នេះឲ្យលោកបំភ្លឺ៕

RELATED ARTICLES