លោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា បាននិយាយថាលោកមានផែនការរៀបចំការបោះឆ្នោតសកល ថ្មីនៅ ខែសីហាឆ្នាំ២០២៣ ដោយប្រកាន់ខ្ជាប់នូវពេលវេលារបស់រដ្ឋាភិបាលនិងប្រឆាំង សម្ពាធសហរដ្ឋអាមេរិកដែលចង់អោយ មានការរៀបចំការបោះឆ្នោតមុនកាលកំណត់។នៅក្នុងកិច្ចប្រជុំជាមួយប្រមុខដឺកនាំ និងគ្រូបង្រៀននៅសាកលវិទ្យាល័យ យោធាក្នុងទីក្រុងយ៉ាំងហ្គោនលោក Min Aung Hlaing បាននិយាយថាអាស្រ័យលើស្ថិរភាពរដ្ឋ និងសន្តិភាព យើងកំពុង ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរៀបចំការបោះឆ្នោតសកលពហុបក្សនៅខែសីហា ឆ្នាំ ២០២៣។នេះបើយោងតាម ការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃសុក្រទី ២៤ ធ្នូ ២០២១។មេទ័ពកំពូលរូបនេះបាននិយាយថារបបនេះ បានព្យាយាមនិយាយជាមួយគ្រប់គណបក្សនយោបាយជាច្រើនដង ប៉ុន្តែពួកគេ មួយចំនួនមិនបានមកជួបជាមួយមន្ត្រីរៀប ចំការបោះឆ្នោតដែលត្រូវបានតែងតាំងដោយរបបយោធា។ លោកបានបន្ថែមថា ផែនការកំពុងស្ថិតក្នុងការចាត់វិធានការ ចំពោះអ្នកដែលមិនបានប្រព្រឹត្តទៅតាមច្បាប់។
ការអត្ថាធិប្បាយរបស់លោក Min Aung Hlaing ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងរិះរកមធ្យោបាយបន្ថែម រួមទាំងការដាក់ទណ្ឌកម្មដើម្បីដាក់សម្ពាធលើរបប យោធាឱ្យនាំមីយ៉ាន់ម៉ាវិល មករកគន្លងប្រជាធិបតេយ្យវិញ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ។
ការកំណត់ពេលវេលានេះក៏ជួយរដ្ឋាភិបាលយោធាក្នុងការជំរុញទៅមុខជាមួយនឹងការព្យាយាមកំទេចក្រុមប្រឆាំងដែលមានប្រដាប់អាវុធកាន់តែខ្លាំងឡើង និងក្រុមតស៊ូផ្សេងទៀត។ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក ទាហានរបបយោធាបានសម្លាប់មនុ ស្សយ៉ាងហោចណាស់ 1,365 នាក់ ខណៈដែលមនុស្សជាង 11100 នាក់ទៀតត្រូវបានចាប់ខ្លួនមកទល់ពេលនេះ ។នេះបើ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ៕