Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិមិត្តចិនប្រគល់នាវាមុជទឹកអោយរបបយោធាមីយ៉ាន់ម៉ា ខណៈតុលាការកាត់ទោសតារាសម្តែង

មិត្តចិនប្រគល់នាវាមុជទឹកអោយរបបយោធាមីយ៉ាន់ម៉ា ខណៈតុលាការកាត់ទោសតារាសម្តែង

កាលពីសប្តាហ៍មុនប្រទេសចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនមលេចបានប្រគល់នាវាមុជទឹកមួយគ្រឿងដល់របបយោធាមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្នុងស្ថានភាពឯកោពីសហគមន៍អន្តរជាតិ។ ពីធីប្រគល់នេះត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោន ក្រោម​អធិបតីភាពមេដឹកនាំរដ្ឋប្រហារឧត្តមសេនីយ មីនអ៊ុនឡាំង។ ពិធីដាក់ឱ្យប្រើប្រាស់នេះ ស្របពេលប្រទេសមីយ៉ាន់ម៉ាប្រារព្ធខួប លើកទី៧៤នៃការបង្កើតកងទ័ពជើងទឹកមីយ៉ាន់ម៉ា ។

នាវាមុជទឹកដែលមានឈ្មោះថា Min Ye Kyaw Htin គឺជានាវាមុជទឹកប្រើម៉ាស៊ូតប្រភេទ Ming-class Type 035ជាមួយនឹងមុខងារ​ពីរ៖ ជានាវាមុជទឹកវាយប្រហារ stopgap និងជានាវាហ្វឹកហាត់។ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់សព្វាវុធយោធាដ៏សំខាន់មួយដល់​កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា រួមទាំងយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក។ មីយ៉ាន់ម៉ាក៏បានទិញយន្ត​ហោះ​ចម្បាំង​ទំនើបៗពីរុស្ស៊ី និងប៉ាគីស្ថានផងដែរ។កិច្ចព្រមព្រៀងទិញនាវាមុជទឹក Ming-class ត្រូវបានសម្រេចដោយសម្ងាត់ជា មួយទីក្រុងប៉េកាំងកាលពីឆ្នាំមុន។កន្លងមក​ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេជឿថាបានច្រានចោលនូវ លក្ខខណ្ឌរបស់ចិនដែល ទាមទារអោយអ្នកបច្ចេកទេសរបស់ខ្លួនត្រូវបានអនុញ្ញាតថែទាំនាវាណាមួយដែលខ្លួនផ្តល់។វាមិនច្បាស់ទេថាតើលក្ខ ខណ្ឌនេះ ត្រូវ បានភ្ជាប់នៅពេលនេះ។កងទ័ពជើងទឹក​មីយ៉ាន់ម៉ាគ្រោងនឹងពង្រីកកងនាវារបស់ខ្លួនទាំងនាវាលើទឹកនិងនាវាមុជទឹក។ដោយបានទិញនាវាមុជទឹកចំនួនពីរគ្រឿង យោធាមីយ៉ាន់ម៉ា ពេលនេះកំពុងចរចាជាមួយរុស្ស៊ី ដើម្បីទទួលបាននាវាមុជទឹក Project 636 Improved Kilo មួយគ្រឿងបន្ថែមទៀត។  នេះបើយោងតាមប្រភពដែលបានជូនដំណឹង។ក្នុងអំឡុងពិធីចូលកាន់ ដំណែងកាលពីសប្តាហ៍មុន ឧត្តមសេនីយ Yan Naing Tun ដែលជាមេបញ្ជាការកងនាវាចរ Min Ye Kyaw Htin បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយយោធា Myawadyថាការបន្ថែមនាវាមុជទឹកថ្មីនេះនឹងអនុញ្ញាតឱ្យកងទ័ព​ជើងទឹកមីយ៉ាន់ម៉ា​ចូលរួមក្នុង “សង្គ្រាមត្រីកោណ។

ដោយសារតែចិនលូកដៃកាន់តែជ្រៅជាមួយមីយ៉ាន់ម៉ាបែបនេះបានជាមានការតវ៉ាប្រឆាំងចិនទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទីក្រុងយ៉ាំងហ្គោននិងកន្លែងផ្សេងទៀតបន្ទាប់ពីការធ្វើរដ្ឋប្រហារ ហើយរោងចក្រ ប្រហែល១៣-១៤ របស់ចិន នៅក្នុងមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានខូចខាតឬជាគោលដៅវាយប្រហារ។ ក្រុមអ្នកតវ៉ាដែលគាំទ្រលទ្ធិ​ប្រជាធិបតេយ្យក៏​បាន​អំពាវនាវដល់សាធារណជនឱ្យប្រឆាំងនឹងគម្រោងទាំងអស់របស់ចិន និងពហិការផលិតផលដែលផលិត​នៅក្នុងប្រទេស​ជិត​ខាងភាគ​ខាងជើងរបស់ខ្លួន។

តុលាការមីយ៉ាន់ម៉ា កាត់ទោសតារាសម្ដែង Paing Takhonជាប់គុក ៣ឆ្នាំ

រឿងដាច់ដោយឡែកមួយទៀតនៅថ្ងៃនេះដែរតុលាការរបបយោធាបានកាត់ទោសលោក Paing Takhon តារាសម្តែង​និងមូដែល​ដ៏ល្បីក្នុងប្រទេសនេះអោយជាប់ពន្ធនាគារ៣ឆ្នាំជាមួយនឹងបង្ខំអោយធ្វើការងារលំបាក។នេះបើយោងតាមមេធាវីរបស់លោក ប្រាប់ AFP។

ប្អូនស្រីរបស់គាត់បាននិយាយថាគាត់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ព្រឹកព្រលឹមនៅផ្ទះម្តាយរបស់គាត់នៅទីក្រុងយ៉ាំងហ្គោនកាលពីខែមេសាខណៈដែលរបបយោធាបានតាមប្រមាញ់តារាល្បីជាង 100 នាក់ដែលប្រឆាំងនឹងខ្លួន។លោក Paing Takhon ជាបុគ្គលមួយរូប ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់របបសឹកមីយ៉ាម៉ា បន្ទាប់ពីលោកតែងចេញមុខជា​ញឹកញាប់​លើ បណ្តាញសង្គម និងទីសាធារណដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ កន្លងមក៕

RELATED ARTICLES