Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិចូ បៃឌិន អនុម័តកញ្ចប់ថវិកា​ការពារជាតិ​៧៦៨ពាន់​លានដុល្លារ

ចូ បៃឌិន អនុម័តកញ្ចប់ថវិកា​ការពារជាតិ​៧៦៨ពាន់​លានដុល្លារ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានចុះហត្ថលេខាលើច្បាប់កញ្ចប់ការពារជាតិ ចំនួន768 ពាន់លានដុល្លារកើន​ឡើងជាងឆ្នាំមុន ដោយរួមបញ្ចូលទឹកប្រាក់ចំនួន 300 លានដុល្លារ ដែលនឹងត្រូវទុកសម្រាប់គំនិតផ្តួច​ផ្តើមផ្នែកសន្តិសុខទាក់​ទង​នឹងជម្លោះទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។លោកបៃឌិនបានចុះហត្ថលេខាលើច្បាប់កញ្ច ប់ថវិកាការពារជាតិឆ្នាំ 2022 (NDAA) កាលពីថ្ងៃច័ន្ទកើនឡើងចំនួន 25 ពាន់​លានដុល្លារលើសំណើដើមរបស់គាត់ និងអនុញ្ញាតឱ្យមានការបង្កើន5%នៅក្នុងការ​ចំ​ណា​យយោធារបស់​សហរដ្ឋអាមេរិក​ចាប់ពីឆ្នាំ 2021 ។

កញ្ចប់ចំណាយដ៏ច្រើនរួមបញ្ចូលទាំងទឹកប្រាក់ ៣០០ លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន សម្រាប់​យក​ទៅបណ្តុះបណ្តាល និងបំពាក់កងកម្លាំងអ៊ុយក្រែនដើម្បីការពារប្រឆាំងនឹងការ ការឈ្លានពានរបស់រុស្ស៊ី។ ទឹកប្រាក់ចំនួន 150 លានដុល្លារផ្សេងទៀតត្រូវបានគេកំណត់សម្រាប់ កិច្ចសហប្រតិបត្តិការសន្តិសុខតំបន់បាល់ទិកដែលជាគម្រោងមួយ រារាំង​ទី​ក្រុងម៉ូស្គូ ខណៈដែលទឹកប្រាក់ចំនួន 4 ពាន់លានដុល្លារនឹងត្រូវចំណាយលើគំនិតផ្តួចផ្តើមការពារអឺរ៉ុប​ដែលមានបំណង​ជំរុញ​សម្ព័ន្ធមិត្តណាតូរបស់វ៉ាស៊ីនតោន។

ស្របតាមការបង្កើនការយកចិត្តទុកដាក់ខាងយោធារបស់រដ្ឋបាល លោកបៃឌិន លើប្រទេសចិន កញ្ចប់ថវិកាថ្មី(NDAA )ថ្មីក៏រួម​បញ្ចូលផងដែរនូវការបែងចែកទឹកប្រាក់ចំនួន 7.4 ពាន់លានដុល្លារដល់គម្រោង Pacific Deterrence Initiative និងគាំទ្រសម្រាប់​ការពារជាតិតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ សេចក្តីព្រាងច្បាប់នេះក៏បានហាមឃាត់​យោ​ធា​​អាមេរិកពីការទិញទំនិញពីតំបន់ Xinjiang របស់ប្រទេសចិន ដោយលើកឡើងពីការចោទប្រកាន់លើការងារដោយ​បង្ខំនៅ​ទី​នោះ៕

RELATED ARTICLES