Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិចិននិងអាមេរិក ឈ្លោះគ្នាគ្មានទីបញ្ចប់ ពីដីដល់ អវកាស

ចិននិងអាមេរិក ឈ្លោះគ្នាគ្មានទីបញ្ចប់ ពីដីដល់ អវកាស

កាលពីថ្ងៃអង្គារទី ២៨ ធ្នូ ២០២១ លោកZhao Lijan អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយ ថា សហរដ្ឋអាមេរិកមិន​អើ​ពើនឹងកាតព្វកិច្ចក្រោមសន្ធិសញ្ញាអវកាសខាងក្រៅដែលធ្វើអោយអវកាសយានិកប្រឈមនឹងគ្រោះថ្នាក់។នេះបើយោង​តាម​ការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ។ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថ្ងៃអ្នក នាំពាក្យក្រសួងការបរ​ទេស​បានបញ្ជាក់ថា ចិនជំរុញឱ្យសហរដ្ឋអាមេរិកធ្វើការ​ទទួល​ខុសត្រូវ។ការបញ្ចេញប្រតិកម្មបែបនេះស្របពេលពលរដ្ឋចិន​បានរិះ​គន់​តាមប្រព័ន្ធអ៊ីនធឺណែតប្រឆាំងនឹងមហិច្ឆតាអវកាសរបស់ស្ថាបនិក ក្រុមហ៊ុនTesla លោក Elon Musk ។ កាលពីថ្ងៃចន្ទប្រ​ទេសចិនបានត្អូញត្អែរថា ស្ថានីយ៍អវកាសរបស់ខ្លួនត្រូវបានបង្ខំឱ្យចាត់វិធានការគេចវេស ដើម្បីជៀសវាង​ការប៉ះទង្គិចជាមួយ​ផ្កាយរណបដែលបង្ហោះដោយកម្មវិធី Starlink របស់ លោក Elon Musk ។

របាយការណ៍ដែលដាក់ជូនដោយបេសកកម្មអចិន្ត្រៃយ៍របស់ខ្លួននៅទីក្រុងវីយែនអានថាប្រទេសចិនមានបំណងស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិឱ្យផ្សព្វផ្សាយព័ត៌មានដែលបានរៀបរាប់ខាងលើទៅកាន់រដ្ឋភាគីទាំងអស់នៃសន្ធិសញ្ញាអវកាសខាងក្រៅ។ទីក្រុងប៉េកាំងបានអំពាវនាវឱ្យអង្គការសហប្រជាជាតិរំលឹកសហរដ្ឋអាមេរិក​ឱ្យគោរពតាមសន្ធិសញ្ញាគ្រប់គ្រង​លំហ​អាកាស បន្ទាប់ពីផ្កាយរណបអវកាសបានបាញ់បង្ហោះដោយក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ស្ទើរតែបុកជាមួយស្ថានីយអវកាសរបស់ខ្លួនពីរដងកាលពីឆ្នាំមុន៕

RELATED ARTICLES