Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិហ្វីលីពីនបញ្ជាទិញនាវាចម្បាំង២គ្រឿងតម្លៃជាង៥០០លានដុល្លារ

ហ្វីលីពីនបញ្ជាទិញនាវាចម្បាំង២គ្រឿងតម្លៃជាង៥០០លានដុល្លារ

រដ្ឋមន្ត្រីការពារជាតិលោកDelfin Lorenzana បានថ្លែងកាលពីល្ងាចថ្ងៃអង្គារទី ២៨ ធ្នូ ២០២១ ថា ប្រទេសប្រទេសហ្វីលីពីន បានបញ្ជាទិញ នាវាចម្បាំងថ្មីៗចំនួន ២គ្រឿងពីក្រុមហ៊ុន Hyundai Heavy Industries របស់ប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើ ទំនើបកម្មកងទ័ពជើងទឹកទីក្រុងម៉ានីល ស្របពេខ្លួនកំពុងប្រឈមមុខជាមួយទីក្រុងប៉េកាំង នៅតំបន់ជម្លោះសមុទ្រចិនខាង ត្បូង។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP ។ កិច្ចព្រមព្រៀងនេះមានតម្លៃ ៥៥៦លានដុល្លារ អាមេរិក ជាមួយក្រុមហ៊ុនយក្សផលិតនវាចម្បាំងកូរ៉េខាងត្បូងបានកើតមានឡើង ៥ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបានឈ្នះកិច្ច ព្រមព្រៀងសាងសង់នាវាយោធាខ្នាតតូច ចំនួនពីរគ្រឿងសម្រាប់ កងទ័ពជើងទឹកហ្វីលីពីន។ នាវាយោធាខ្នាតតូចទាំងពីរ គ្រឿងមុននេះ គឺជាប្រភេទនាវាជំនួយដែលមានល្បឿនលឿន ដែលនឹងត្រូវប្រើប្រាស់ក្នុងការការពារ នាវាចម្បាំងធំៗពីការ វាយប្រហារ។ ក្នុងសុន្ទរកថាមួយនៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនៅទីក្រុងម៉ានីលលោក Delfin Lorenzana បានបញ្ជាក់ថា៖ «គម្រោងនេះនឹងផ្តល់ នាវាចម្បាំងទំនើបៗចំនួន ២គ្រឿង ដល់កងទ័ពជើងទឹកហ្វីលីពីន ដែលមានសមត្ថភាព ប្រឆាំងនឹងនាវាចម្បាំងផ្សេងទៀត ក៏ដូចជានាវាមុជទឹកនិងការវាយប្រហារតាមដែនអាកាសជាដើម»។

កន្លងមកទីក្រុងម៉ានីលបានទិញនាវាឆ្មាំសមុទ្រអាមេរិកចំនួនពីរគ្រឿង យន្តហោះល្បាតចំនួន 3 គ្រឿងពីប្រទេសអូស្ត្រាលី ក៏ដូច ជានាវាល្បាតឆ្មាំឆ្នេរសមុទ្រពីប្រទេសជប៉ុនដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងជាកន្លែងដែលវាប្រឈមនឹងជម្លោះជាមួយទីក្រុងប៉េកាំង។ ជាកន្លែងដែលប្រទេសដីកោះ នេះកំពុងប្រឈមមុខ នឹងជម្លោះជា មួយចិន។ កងទ័ពជើងទឹកហ្វីលីពីនបានធ្លាក់ចុះក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះបើទោះជា មានយន្តហោះពិសេ សរបស់សហរដ្ឋអាមេរិកដែលសល់ពីសង្គ្រាមលោកលើកទី 2 ក៏ដោយ។រហូតដល់អ្នកស្នងតំណែងមុនរបស់ប្រធានាធិបតី Rodrigo DuteរតេគឺលោកBenignoAquinoបានចាប់ផ្តើមកម្មវិធីទំនើបកម្មតិចតួចក្នុងឆ្នាំ 2010 ។ ប្រទេសចិន ទាមទារស្ទើរតែ ទាំងអស់នៃផ្លូវទឹក ដែលជាច្រកពាណិជ្ជកម្មរាប់ពាន់លានដុល្លារឆ្លងកាត់ជារៀងរាល់ឆ្នាំ ហើយបានប​ង្កជម្លោះជាមួយប្រទេស ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម។ ទីក្រុងប៉េកាំងបានព្រងើយកន្តើយនឹងសេចក្តីសម្រេចឆ្នាំ 2016 ដោយ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដែលមានមូលដ្ឋាននៅទីក្រុងឡាអេដែលការទាមទារជាប្រវត្តិសាស្ត្ររបស់ចិនគឺគ្មានមូលដ្ឋានច្បាស់លាស់៕

RELATED ARTICLES