ខ្សែបម្រើសញ្ជាតិប្រេស៊ីល Rafinha បានចូលរួមជាមួយក្លឹបបាល់ទាត់អេស្ប៉ាញ Sociedad ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប បាល់ទាត់បារាំងParis SG រហូតដល់ចប់រដូវកាល។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបកាលពីថ្ងៃចន្ទ ទី២៧ ធ្នូ ។Rafinha ប្អូនប្រុសរបស់ខ្សែបម្រើ Thiago Alcantara របស់ Liverpool បាននិយាយថាខ្ញុំរំភើប និងរីករាយដែលបានចូលរួមជាមួយ Sociedad ដែលស្ថិតនៅចំណាត់ថ្នាក់ទី 6 ក្នុងតារាងអេស្ប៉ាញព្រីមេរ៉ាលីហ្គា ។


កីឡាករវ័យ 28 ឆ្នាំ ចេញមកពីថ្នាលយុវជនរបស់ Barcelona និងបានលេងភាគច្រើននៅក្នុង ប្រទេសអេស្ប៉ាញ បង្ហាញ វត្តមានបាន39 ដងសម្រាប់ Paris SG ចាប់តាំងពីមកចូលរួមជាមួយក្រុមបាល់ទាត់បារាំងឆ្នាំ 2020 ។គាត់ធ្លាប់លេងអោយ ក្រុមជម្រើសជាតិប្រេស៊ីលចំនួន ២ដងនិងក្រុមឈ្នះមេដាយមាសនៅកីឡាទីក្រុង រីយ៉ូ ឆ្នាំ 2016 ៕
