Thursday, November 28, 2024
Homeកីឡាអន្ដរជាតិJohnTerryត្រលប់មកក្លឹបChelsea វិញ

JohnTerryត្រលប់មកក្លឹបChelsea វិញ

លោក John Terry អតីតប្រធានក្រុមក្លឹប Chelsea បានវិលត្រលប់មកក្លឹបវិញក្នុងតួនា​ទីជាប្រឹក្សាគ្រូបង្វឹកនៅសាលាបាល់​ទាត់​របស់ពួកគេ ។នេះបើយោតាមការប្រកាសរបស់ក្លឹបកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ ធ្នូ ២០២១។ក្រោយទទួលបានតំណែងនេះ Terry បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖’’ខ្ញុំរីករាយណាស់ដែលបានត្រលប់មកផ្ទះវិញ”។ភាពបត់បែន​គឺជាគន្លឹះ​សម្រាប់​ទាំងខ្លួនខ្ញុំផ្ទាល់ និងសាលាបាល់ទាត់ ព្រោះវាអនុញ្ញាតឱ្យខ្ញុំបន្ត និងអភិវឌ្ឍជំនាញ និងមហិច្ឆតាក្នុងការបង្វឹកផ្ទាល់​ខ្លួនរួមជា​មួយ​​នឹងការប្តេជ្ញាចិត្តផ្សេងទៀត”។

បន្ទាប់ពីធ្លាប់ឆ្លងកាត់សាលា បាល់ទាត់នេះដោយខ្លួនឯង Terry ស៊ុតបញ្ចូលទីបាន 67 គ្រាប់ក្នុងការបង្ហាញខ្លួន 717 លើក​សម្រាប់ក្រុមតោខៀវ ហើយថែមទាំងបង្ហាញវត្តមានបាន78 ប្រកួតអោយក្រុមជម្រើសជាតិអង់គ្លេសផងដែរ។លោក Neil Bath ប្រធានផ្នែកអភិវឌ្ឍន៍យុវជនរបស់ ក្លឹប Chelseaបានបន្ថែមថា”យើងមិនអាចរង់ចាំឱ្យគាត់ចាប់ផ្តើមបានទេ។គាត់នឹង​ក្លាយ​ជា​អ្នកណែនាំដ៏ល្អសម្រាប់កីឡាកររបស់យើង និងជាទ្រព្យសម្បត្តិដ៏អស្ចារ្យដល់បុគ្គលិកគ្រូបង្វឹករបស់យើង។

លោកបានបន្តទៀតថាបទពិសោធន៍របស់ John Terry ទាំងក្នុងនាមជាកីឡាករលំដាប់ពិភពលោក និងថ្មីៗនេះក្នុងនាមជាជំនួយ​ការគ្រូបង្វឹកនៅ ប្រឺមីញេលីក នឹងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់គ្នានៅទីនេះ។Terry បានឈ្នះពានរង្វាន់​ប្រឺ​មីញេលីកចំនួន  5 ដង និង FA Cupបូករួមទាំងពានរង្វាន់យូហ្វាឆេមពានលីក​នៅពេលដែលគាត់ត្រូវ​បានព្យួរស្បែកជើង​សម្រាប់​វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2012 និងពានរង្វាន់យូរ៉ូប៉ាលីក កាលពីឆ្នាំ 1998-2017 ។

បុរសវ័យ៤១ឆ្នាំដែលធ្លាប់ធ្វើជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដែរនោះ បានលាឈប់ពីតួនាទីរបស់លោក ជាជំ​នួយ​ការគ្រូបង្គោលក្លិប Aston Villa កាលពីខែកក្កដា ឆ្នាំ២០២១។ក្លិប Chelsea បានឲ្យដឹងថា លោក Terry នឹងចាប់ផ្តើមតួនាទី​ថ្មីរបស់លោក ជាការងារក្រៅម៉ោងរាប់ចាប់ពីខែក្រោយ ឆ្នាំ២០២២ តទៅ៕

RELATED ARTICLES