នៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលផ្សាយនៅលើបណ្តាញសង្គ មហ្វេសប៊ុក ប្រធានកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ចេញ សារមួយមួយព្រមានប្រទេសចិនដោយថ្លែងថា ៖”ជម្លោះយោធាមិនមែនជាចម្លើយទេ’’។ការថ្លែងរបស់លោកស្រីបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីចិនព្រមានចាត់វិធានការធ្ងន់ធ្ងរប្រសិនបើតៃវ៉ាន់ញុះញង់ទាមទារឯករាជ្យ។មន្ត្រីជាន់ខ្ពស់ចិនបានបន្ថែមថាការបង្កហេតុរបស់តៃវ៉ាន់និងការជ្រៀតជ្រែកពីខាងក្រៅអាចនឹងកាន់តែខ្លាំងនៅឆ្នាំក្រោយ។
លោកMa Xiaoguangអ្នកនាំពាក្យការិយាល័យកិច្ចការ
តៃវ៉ាន់បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា ប្រទេសចិនមានឆន្ទៈព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកការបង្រួបបង្រួម ដោយសន្តិវិធីជាមួយតៃវ៉ាន់ ប៉ុន្តែនឹងធ្វើសកម្មភាពប្រសិនបើកោះតៃវ៉ាន់ឆ្លងហួសបន្ទាត់ក្រហមស្តីពីឯករាជ្យភាព ។លោកMaបាននិយាយថាប្រសិនបើកងកម្លាំងបំបែកខ្លួននៅតៃវ៉ាន់ ស្វែងរកឯករាជ្យភាពបង្កហេតុ បញ្ចេញកម្លាំងឬសូម្បីតែបំ បែកខ្សែ បន្ទាត់ក្រហមណាមួយ យើងនឹងត្រូវតែចាត់វិធានការ។លោកស្រីបានបញ្ជាក់ជំហរថាខ្ញុំសូមរំលឹកអាជ្ញាធរទីក្រុងប៉េ កាំងកុំឱ្យ យល់ច្រឡំអំពីស្ថានភាពនិងដើម្បីការពារការពង្រីកផ្ទៃក្នុងនៃ ដំណើរផ្សងព្រេងយោធាមកលើកោះតៃវ៉ាន់។
លោកស្រីTsai បានអោយដឹងទៀតថា ការប្រើប្រាស់កម្លាំងយោធាមិនមែនជាជម្រើសសម្រាប់ ការដោះស្រាយការខ្វែងគំនិត គ្នាឆ្លងច្រកសមុទ្រទេ។ជម្លោះយោធានឹងប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច។ភាគីទាំងពីររបស់យើងគួរតែកៀកស្មាគ្នាគ្នាទទួល ខុសត្រូវក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។លោកស្រី Tsai បានលើកឡើងទៀតថា ដើម្បីបន្ធូរបន្ថយភាពតានតឹង ក្នុងតំបន់ ទាំងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងត្រូវតែខិតខំប្រឹងប្រែងដើម្បីថែរក្សាជីវភាពរស់នៅរបស់ប្រជាជន និងធ្វើឱ្យចិត្ត ប្រជាជនស្ងប់ចិត្ត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហារួមគ្នា។
ជាមួយគ្នានេះលោកស្រីTsai ក៏បាននិយាយផងដែរថា តៃវ៉ាន់នឹងបន្តតាមដានស្ថានការណ៍ក្នុងទីក្រុងហុងកុង ដោយបន្ថែម ថាការជ្រៀតជ្រែកក្នុងការបោះឆ្នោតនីតិបញ្ញត្តិនាពេលថ្មីៗនេះ និងការចាប់ខ្លួនបុគ្គលិកសារព័ត៌មាន Stand Newsនៅសប្តាហ៍ នេះបានធ្វើឱ្យប្រជាជនព្រួយបារម្ភកាន់តែខ្លាំងអំពីសិទ្ធិមនុស្ស និងសេរីភាព។ Tsai បាននិយាយថា អភិបាលកិច្ចស្ថិរភាពគឺជា គោលដៅសំខាន់បំផុតរបស់តៃវ៉ាន់ក្នុងឆ្នាំ 2022៕