លោក Ralf Rangnick គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man Utd បាននិយាយថា លោកចង់ឱ្យខ្សែប្រយុទ្ធ Edinson Cavani បន្តស្នាក់នៅពហុកីឡដ្ឋាន Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។នេះបើយោងតាមការ ចេញផ្សាយរបស់ បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃចន្ទ ទី ៣ មករា ឆ្នាំ ២០២២។Cavani ដែលបានចូលរួមជាមួយបិសាចក្រហមដោយ មិនគិតថ្លៃពីក្លឹប Paris SG ក្នុងឆ្នាំ 2020 បានចុះកុងត្រាជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2022។ការលើកឡើងរបស់លោកបែបនេះក៏ដោយសារថ្មីៗនេះមានព័ត៌មានចរចាមអារ៉ាមថាកីឡាករអន្តរជាតិអ៊ុយរូហ្គាយកំពុងត្រូវបានក្លឹប Barcelona និង Juventus ចាប់អារម្មណ៍ចង់បាននៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
Rangnicបាននិយាយថា៖’’ខ្ញុំនឹងមិនអនុញ្ញាតឱ្យគាត់ទៅទេ” ។ Rangnick បន្ថែមថា ខ្ញុំបានប្រាប់គាត់តាំងពីថ្ងៃដំបូងថា សម្រាប់ ខ្ញុំគាត់គឺជាកីឡាករដ៏សំខាន់ម្នាក់។គាត់ប្រហែលជាមនុស្សតែម្នាក់គត់ដែលអាចលេង ជាខ្សែប្រយុទ្ធជាមួយ នឹងមហិច្ឆិតា ស៊ុតបាល់បញ្ចូលទី។ក្រៅពីការស្រេកឃ្លានរកគ្រាប់បាល់បញ្ចូលទី វិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់គាត់ គឺអស្ចារ្យណាស់ ហើយខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់ឱ្យគាត់ស្នាក់នៅរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។គាត់ក៏ដឹងថាខ្ញុំវាយតម្លៃគាត់ខ្ពស់ប៉ុណ្ណា ។
Cavaniវ័យ34ឆ្នាំបានចេញពីកៅអីនៅក្នុងការប្រកួតតង់ទី២ដើម្បីរកគ្រាប់បាល់តាមស្មើ 1-1 Newcastle កាលពីសប្តាហ៍មុន ហើយបានចាប់ដៃគូជាមួយ Cristiano Ronaldo ក្នុងកំឡុងពេលឈ្នះ 3-1 លើក្រុម Burnley បីថ្ងៃក្រោយមក។ចាប់តាំងពីមករួមរស់ជាមួយMan Utd ស៊ុតបាល់បាន១២គ្រាប់កក្នុងការបង្ហាញវត្តមាន៣៤ប្រកួត៕