យោងតាមប្រភពព័ត៌មានរ៉យទ័ចេញផ្សាយកាលពីថ្ងៃចន្ទទី ៣ មករា ឆ្នាំ ២០២២ លោក Antonio Conte គ្រូបង្វឹកក្លឹប Tottenham បាននិយាយថា លោកមានទំនុកចិត្តថា កីឡាករ ចាំទី Hugo Llorisនឹងយល់ព្រមចុះកុងត្រាថ្មីខណៈកិច្ចសន្យាបច្ចុប្បន្ន របស់ គាត់នៅសល់តែ6ខែប៉ុណ្ណោះ។កីឡាករម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក របស់ប្រទេសបារាំងរូបនេះមានសេរីភាព ក្នុងការចរចាកិច្ចព្រមព្រៀងជាមួយក្លឹបថ្មីដែលជាក្តីបារម្ភខ្លាចគាត់អាចចែកផ្លូវគ្នាបន្ទាប់ពីស្នាក់នៅទីនេះអស់រយៈពេលជាងមួយទសវត្សរ៍។
លោក Conte បានប្រាប់អ្នកយកព័ត៌មានថា អ្នកអាចមើលឃើញកម្រិតរបស់អ្នកចាំទីនៅក្នុងកាលៈទេសៈនេះ។ នៅពេលដែល ការប្រកួតទាំងមូល គាត់មិនអាចសង្គ្រោះបាល់បានប៉ុន្តែគាត់បានបន្តផ្តោតអារម្មណ៍។ មានន័យថាគាត់ផ្តោតអារម្មណ៍សម្រាប់ ក្រុម ហេតុដូច្នេះហើយសម្រាប់ខ្ញុំ វាពិតជាសំខាន់ណាស់។
លោកបានបន្តទៀតថា ថ្ងៃនេះ Hugo បានបង្ហាញថាគាត់ជាកំពូលកីឡាករចាំទី ដោយសារគាត់តែងតែផ្តោតអារម្មណ៍ខ្ពស់នៅ គ្រប់ការប្រកួត។ សម្រាប់ពួកយើង គាត់មានសារៈសំខាន់ខ្លាំងណាស់ ហើយខ្ញុំប្រាកដថាក្នុងរយៈពេលដ៏ខ្លីពួកគេអាចស្វែងរក ដំណោះស្រាយជាមួយក្លឹប ពីព្រោះគាត់ស្រឡាញ់ Tottenham ហើយ Tottenham ស្រឡាញ់គាត់ផងដែរ។Lloris លេងច្រើន ជាង 300 ប្រកួតនៅប្រឺមីញេលីក សម្រាប់ Tottenham ចាប់តាំងពីឆ្នាំ ២០១២ បន្ទាប់បីផ្ទេរមកពីក្លឹបបាល់ទាត់បារាំងLyon៕