កាលពីថ្ងៃអង្គារទី ៤ មករា ឆ្នាំ ២០២២ ក្លឹប Chelsea បានប្រកាសថាខ្សែការពារកណ្តាល Thiago Silva បានយល់ព្រមបន្តកុង ត្រាថ្មីជាមួយក្លឹបជើងឯកទ្វីបអឺរ៉ុបរយៈពេលមួយឆ្នាំរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២២-២៣។នេះបើយោង តាមការចេញ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។កីឡាករវ័យ៣៧ឆ្នាំរូបនេះបានចូលរួមជាមួយ ក្រុមតោខៀវពី ក្លឹបParis SG កាលពីឆ្នាំ2020 ជាមួយនឹងកិច្ចសន្យាដំបូងគឺមានរយៈពេលមួយរដូវកាល។ទោះបីជាយ៉ាងណាក៏ដោយ គាត់បានក្លាយជា តួអង្គសំខាន់ ខណៈដែល Chelsea បានឈ្នះពានរង្វាន់យូហ្វាឆេមពានលីកកាលពីរដូវកាលមុន និងឈរនៅលំដាប់ទី២តាម ពីក្រោយក្រុមកំពូលតារាងប្រឺមីញេ លីក Man City ។
បន្ទាប់ពីទទួលបានកុងត្រាថ្មី កីឡាករសញ្ជាតិប្រេស៊ីលដែលបានបង្ហាញខ្លួន 56 ដងក្នុងរយៈពេល18ខែចុងក្រោយនេះបាន បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្លឹបថា៖’’ការលេងនៅទីនេះជាមួយ Chelsea ខ្ញុំពិតជារីករាយណាស់។ខ្ញុំមិនដែលគិតថា ខ្ញុំអាចមានឱកាសលេងបាន3ឆ្នាំជាមួយក្លឹបដ៏អស្ចារ្យនេះទេ។ខ្ញុំរីករាយណាស់ក្នុងការស្នាក់នៅមួយរដូវកាលទៀត។ខ្ញុំនឹង ប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបន្តលេងនៅក្នុងលីកដ៏សំខាន់បំផុតនៅលើពិភពលោកមួយនេះ ។
លោក Marina Granovskaia នាយកក្លឹប Chelsea បាននិយាយថា៖’’បទពិសោធន៍ ភាពជាអ្នកដឹកនាំ និងការទម្រង់លេងរបស់ Thiago Silva មានសារៈសំខាន់ណាស់ដូច្នេះហើយយើងពិតជារីករាយណាស់ក្នុងការបន្តកុងត្រាថ្មីដល់គាត់នៅឆ្នាំមួយទៀត”។លោកបានបន្តថាយើងទន្ទឹងរង់ចាំឥទ្ធិពលបន្តរបស់គាត់ នៅពេលដែលយើងស្វែងរកកិត្តិយសនៅរដូវកាលនេះ និងបន្ទាប់។គុណសម្បត្តិជាច្រើនទៀតដែលនាំឱ្យគាត់មានឥទ្ធិពលខ្លាំងសម្រាប់ពួកយើងទាំងនៅក្នុងនិងក្រៅទីលានប្រកួត៕