Thursday, November 28, 2024
Homeកីឡាអន្ដរជាតិប្រធានក្លឹបBarcelona អះអាងថាមានលទ្ធភាព ទិញ Erland Haaland

ប្រធានក្លឹបBarcelona អះអាងថាមានលទ្ធភាព ទិញ Erland Haaland

ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថា វាអាចទៅរួចសម្រាប់ក្លឹបក្នុងការចុះហត្ថលេខាទិញ តារាឆ្នើមសញ្ជាតិន័រវេស Erland Haaland នៅឆ្នាំនេះ ជាមួយនឹងការសន្យាថាBarcelona ត្រលប់មកវិញហើយ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេសThe Sun កាលពីថ្ងៃអង្គារទី៤ធ្នូ២០២២។

ទោះជាយ៉ាងណាក្តីគេនៅមានមន្ទិលសង្ស័យថាតើក្លឹបដែលកំពុងជំពាក់គេវ័ណ្ឌក អាចមានលុយទិញខ្សែប្រយុទ្ធលំដាប់ ពិភពលោកនេះដែរឬយ៉ាងណា។រដូវកាលដែលរងគ្រោះដោយកូវីដ-១៩ ក្លឹបយក្សកាតាឡានខាតបង់ប្រាក់ជាង៥៤៤លាន ដុល្លារ ដោយសារតែវិក័យប័ត្រប្រាក់ ឈ្នួលកីឡាករដ៏ច្រើន និងការប្រកួតទាំងមូលដែលគ្មានហ្វូងមនុស្ស។

នោះមានន័យថាបំណុលសរុបរបស់ក្លឹបមានប្រហែល១,៦ពាន់លានដុល្លារ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Haaland ជាមួយ ក្លឹបយក្សអាល្លឺម៉ង់ Dortmund ដែលចាប់ផ្តើមនៅខែមករា ឆ្នាំ 2020 នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ។កីឡាករ សញ្ជាតិន័វែសត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃខ្លួន យ៉ាងហោចណាស់ក៏ជាង១០០លានដុល្លារដែរ។ហើយ Haaland បានស៊ុតបាល់បញ្ចូលទីបាន 76 គ្រាប់ក្នុង 79 ប្រកួតសម្រាប់ Dortmundចាប់តាំងពីចូលរួមជាមួយក្លឹបកាលពី 2 ឆ្នាំមុន៕

RELATED ARTICLES