ក្លឹប Monaco បានតែងតាំងលោក Philippe Clement ជាគ្រូបង្វឹកថ្មីរបស់ពួកគេរហូតដល់ខែមិថុនា ឆ្នាំ 2024 បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Niko Kovac កាលពីសប្តាហ៍មុន។នេះយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបចេញផ្សាយកាលពីថ្ងៃអង្គារទី៤ ធ្នូ ២០២២ ។អតីតគ្រូបង្វឹក Bayern លោក Kovac បានចូលដឹកនាំក្លឹប Monaco ក្នុងខែមិថុនា ឆ្នាំ ២០២០ ហើយបានដឹកនាំពួកគេឱ្យទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងលីគកាលពីរដូវកាលមុន។
លោកClementវ័យ47ឆ្នាំបានឈ្នះពានរង្វាន់លីកបែលហ្ស៊ិកបីដងជាប់ៗគ្នាជាមួយ Genk ក្នុងឆ្នាំ 2018-19 មុនពេលត្រលប់មកដឹកនាំក្លឹបClub Bruggeឈ្នះពានក្នុងឆ្នាំ២០១៩-២០និង ២០២០-២១ ។ក្នុងអំឡុងពេលអាជីពជាកីឡាករលោក Clement បានបង្ហាញខ្លួន 333 សម្រាប់ Club Brugge និងស៊ុតបញ្ចូលទីបាន 45 គ្រាប់។ គាត់ក៏ធ្លាប់លេងអោយអោយក្រុមជម្រើសជាតិបែលហ្ស៊ិកបានចំនួន 38 ប្រកួត។
លោក Paul Mitchell នាយកផ្នែកកីឡារបស់ Monaco បាននិយាយថា យើងជឿជាក់ថា មូលដ្ឋានគ្រឹះដ៏រឹងមាំដែលយើងបាននិងកំពុងសាងសង់ក្នុងរយៈពេល18ខែចុងក្រោយនេះរួមផ្សំជាមួយនឹងបទពិសោធន៍ឈ្នះៗរបស់ Philippe និងផ្នត់គំនិតប្រកបដោយមហិច្ឆតា នឹងនាំគម្រោងកីឡារបស់យើងទៅកាន់ភាពជោគជ័យ៕