Thursday, November 28, 2024
Homeកីឡាអន្ដរជាតិមហាសេដ្ឋីស៊ែប៊ី ទិញភាគហ៊ុនក្លឹប Southampton 80 ភាគរយ

មហាសេដ្ឋីស៊ែប៊ី ទិញភាគហ៊ុនក្លឹប Southampton 80 ភាគរយ

ក្លឹបបាល់ទាត់នៅក្របខណ្ឌ អង់គ្លេសប្រឺមីញេលីកបាននិយាយកាលពីថ្ងៃអង្គារថាក្រុមហ៊ុនវិនិយោគ Sport Republic គាំទ្រ ដោយមហាសេដ្ឋីស៊ែប៊ី Dragan Solak បានទិញភាគហ៊ុនក្លឹប Southampton 80 ភាគរយ។នេះបើយោងតាមការ ចេញផ្សាយ របស់សារព័ត៌មានរ៉យទ័រ។លោក Dragan Solak  ម្ចាស់ក្រុមហ៊ុន United Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍បានទិញ ក្លឹបនេះក្នុងកិច្ចព្រមព្រៀង មួយដែលមានតម្លៃ136 លានដុល្លារអាមេរិក ពីពាណិជ្ជករចិនលោក Gao Jisheng ដែលបានទិញ ភាគហ៊ុន ក្លឹបSouthampton 80 ភាគរយកាលពីខែសីហា 2017 ។

លោក Martin Semmens នាយកប្រតិបត្តិក្លឹប Southampton បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រួមជាមួយ នឹងម្ចាស់ភាគហ៊ុននៃក្លឹបរបស់យើង យើងបានស្វែងរកដៃគូត្រឹមត្រូវដើម្បីដឹកនាំក្លឹបទៅមុខ។ ថ្ងៃនេះយើងបានរកឃើញដំ ណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ក្លឹបរបស់យើង។”Sport Republic គឺជាអ្នកវិនិយោគដែលមានបទពិសោធន៍ ។ ការរួមបញ្ចូលគ្នានោះពិបាករកណាស់ហើយយើងពិតជារំភើបណាស់ដែលបានឈានដល់កិច្ចព្រមព្រៀងដែលធានាអនាគតខ្លី និងរយៈពេលវែងរបស់យើង។

Katharina Liebherr ដែលបានទទួលមរតកក្លឹប Southampton ពីខ្មោចឪពុករបស់នាង គឺលោក Markus ក្នុងឆ្នាំ 2010 នៅពេល ដែលពួកគេស្ថិតនៅក្នុង League One កម្រិតទីបី នឹងបន្តរក្សា 20 ភាគរយផ្សេងទៀត៕

RELATED ARTICLES