Monday, December 23, 2024
Homeព័ត៌មានជាតិភ្លៀងនឹងបន្តធ្លាក់ ពីថ្ងៃទី១៨ ដល់​២៣ វិច្ឆិកា

ភ្លៀងនឹងបន្តធ្លាក់ ពីថ្ងៃទី១៨ ដល់​២៣ វិច្ឆិកា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍អាកាសធាតុ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ភ្លៀងអាចនឹងធ្លាក់ឡើងវិញ នៅតាមបណ្ដារាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ ។
ការព្យាករណ៍របស់ក្រសួង ក៏បានបញ្ចាក់ថា ការបង្កឲ្យមានភ្លៀងធ្លាក់ឡើងវិញនេះ បណ្ដាលមកពីខ្យល់មូសុងឥសានខ្សោយ កំពុងគ្របដណ្ដប់លើភាគខាងជើង និងភាគកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ ឥទ្ធិពលសម្ពាធទាប បានគ្របដណ្ដប់លើប៉ែកខាងត្បូងព្រះរាជាណាចក្រកម្ពុចា ។ ដូច្នេះក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕

RELATED ARTICLES