Thursday, November 28, 2024
Homeព័ត៌មានជាតិចុះត្រួតពិនិត្យគ្រប់ទំនិញ នៅផ្សារសំរោង និងសង្កាត់កូនក្រៀល

ចុះត្រួតពិនិត្យគ្រប់ទំនិញ នៅផ្សារសំរោង និងសង្កាត់កូនក្រៀល

ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា  ឆ្នាំ ២០២២  សាខា  ក.ប.ប.ខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោក  លិញ  សុវឌ្ឍនា  ប្រធានសាខា  និងមានការចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានបន្តចុះត្រួតពិនិត្យទំនិញនៅផ្សារសំរោង  និងផ្ទះលក់ទំនិញនានា ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុចសង្កាត់សំរោង  និងសង្កាត់កូនក្រៀល  ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោកលិញសុ វឌ្ឍនា ប្រធានសាខា ក.ប.បខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់អ្នកយកពត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថាគោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍អាល់កុលក្លែងក្លាយ(មេតាណុល)  ទំនិញខូចគុណភាព និងទំនិញដែលមិនមានអនុលោមភាពតាមបទប្បញ្ញត្តិច្បាប់ ដែលធ្វើអោយប៉ះពាល់សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់។ក្នុងសកម្មភាពនេះមន្ត្រីជំនាញយើងបានត្រួតពិនិត្យដោយធ្វើតេស្តបឋមទៅលើអាល់កុល  (២គំរូ)  បាញ់កាញ់(១គំរូ)  មីសួរ(១គំរូ) សរុបបានចំនួន០៤គំរូវិភាគ និងត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់រួចជាស្រេច។

លោកប្រធានសាខាដដែលបានបន្តឲ្យដឹងទៀតថាលទ្ធផល ក្រុមការងាររកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេតប្រើប្រាស់ និងទំនិញដែលមិនមានភាពអនុលោមតាមបញ្ញត្តិច្បាប់ និងបានធ្វើកំណត់ហេតុដកហូតទំនិញសរុបបានចំនួន ២០១.៩៨លីត្រ  និង  ១១១.៥០គីឡូក្រាម យកមករក្សាទុកនៅសាខា ក.ប.ប. ខេត្តឧត្ដរមានជ័យដើម្បីធ្វើការកំទេចចោលតាមនីតិវិធី និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងផងដែរ។

សូមជម្រាបថាលេីសពីនេះក្រុមការងារបានបិត និងផ្សព្វផ្សាយ ផ្ទាំងរូបភាពស្ដីពីអំពីការជ្រេីសរេីសម្ហូបអាហារដែលមាន សុវត្ថិភាពបាចំនួន៣០ផ្ទាំង។ជាមួយគ្នានេះដែតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់  និងទំនិញដែលមិនមានភាពអនុលោមតាមបញ្ញត្តិច្បាប់ទាំងនោះរួមមាន៖

 ១/ភេសជ្ជ:ចំរុះ  ចំនួន  ៦កេស = ៥៣.៥១លីត្រ

  ២/ភេសជ្ជ:  Spon Sor ចំនួន  ១០៨ដប  = ២៧លីត្រ

  ៣/ទឹកក្រូចចំរុះ ចំនួន  ១៤១ដប = ១១៣.៥៥លីត្រ

៤/ស្រាបៀរ  HENEKEN ចំនួន ២៤កំប៉ុង = ៧.៩២លីត្រ

៥/ទឹកជ្រលក់ ចំនួន ១៥ថង់ = ៣គីឡូក្រាម

៦/ប៊ឺBlue Band ចំនួន  ២កំប៉ុង = ៤គីឡូក្រាម

៧/ប្រហិតចំរុះ ចំនួន ២៨កញ្ចប់ = ២៦គីឡូក្រាម

៨/សាប៊ូដុសខ្លួន ចំនួន ៦៣ដប = ៤០គីឡូក្រាម

៩/សាប៊ូកក់សក់ ចំនួន ១៣០ដប = ២៦គីឡូក្រាម  និង

១០/ខោទឹកនោមកូនក្មេង ចំនួន  ៣០ដុំ = ១២.៥០គីឡូក្រាម។

RELATED ARTICLES