ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ សាខា ក.ប.ប.ខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោក លិញ សុវឌ្ឍនា ប្រធានសាខា និងមានការចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានបន្តចុះត្រួតពិនិត្យទំនិញនៅផ្សារសំរោង និងផ្ទះលក់ទំនិញនានា ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុចសង្កាត់សំរោង និងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
លោកលិញសុ វឌ្ឍនា ប្រធានសាខា ក.ប.បខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់អ្នកយកពត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថាគោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍អាល់កុលក្លែងក្លាយ(មេតាណុល) ទំនិញខូចគុណភាព និងទំនិញដែលមិនមានអនុលោមភាពតាមបទប្បញ្ញត្តិច្បាប់ ដែលធ្វើអោយប៉ះពាល់សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់។ក្នុងសកម្មភាពនេះមន្ត្រីជំនាញយើងបានត្រួតពិនិត្យដោយធ្វើតេស្តបឋមទៅលើអាល់កុល (២គំរូ) បាញ់កាញ់(១គំរូ) មីសួរ(១គំរូ) សរុបបានចំនួន០៤គំរូវិភាគ និងត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់រួចជាស្រេច។
លោកប្រធានសាខាដដែលបានបន្តឲ្យដឹងទៀតថាលទ្ធផល ក្រុមការងាររកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេតប្រើប្រាស់ និងទំនិញដែលមិនមានភាពអនុលោមតាមបញ្ញត្តិច្បាប់ និងបានធ្វើកំណត់ហេតុដកហូតទំនិញសរុបបានចំនួន ២០១.៩៨លីត្រ និង ១១១.៥០គីឡូក្រាម យកមករក្សាទុកនៅសាខា ក.ប.ប. ខេត្តឧត្ដរមានជ័យដើម្បីធ្វើការកំទេចចោលតាមនីតិវិធី និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងផងដែរ។
សូមជម្រាបថាលេីសពីនេះក្រុមការងារបានបិត និងផ្សព្វផ្សាយ ផ្ទាំងរូបភាពស្ដីពីអំពីការជ្រេីសរេីសម្ហូបអាហារដែលមាន សុវត្ថិភាពបាចំនួន៣០ផ្ទាំង។ជាមួយគ្នានេះដែតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញដែលមិនមានភាពអនុលោមតាមបញ្ញត្តិច្បាប់ទាំងនោះរួមមាន៖
១/ភេសជ្ជ:ចំរុះ ចំនួន ៦កេស = ៥៣.៥១លីត្រ
២/ភេសជ្ជ: Spon Sor ចំនួន ១០៨ដប = ២៧លីត្រ
៣/ទឹកក្រូចចំរុះ ចំនួន ១៤១ដប = ១១៣.៥៥លីត្រ
៤/ស្រាបៀរ HENEKEN ចំនួន ២៤កំប៉ុង = ៧.៩២លីត្រ
៥/ទឹកជ្រលក់ ចំនួន ១៥ថង់ = ៣គីឡូក្រាម
៦/ប៊ឺBlue Band ចំនួន ២កំប៉ុង = ៤គីឡូក្រាម
៧/ប្រហិតចំរុះ ចំនួន ២៨កញ្ចប់ = ២៦គីឡូក្រាម
៨/សាប៊ូដុសខ្លួន ចំនួន ៦៣ដប = ៤០គីឡូក្រាម
៩/សាប៊ូកក់សក់ ចំនួន ១៣០ដប = ២៦គីឡូក្រាម និង
១០/ខោទឹកនោមកូនក្មេង ចំនួន ៣០ដុំ = ១២.៥០គីឡូក្រាម។