អតីតប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ដែលតុលាការប្រកាសចង់បានកាលពីខែមុនសម្រាប់ សម្រាប់ឧក្រិ ដ្ឋកម្មធ្ងន់ធ្ងរមួយចំនួន រួមទាំងទោសក្បត់ជាតិ បានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងគៀវ ទាន់ពេលសម្រាប់ សវនាការរបស់ តុលាការដែលអាចមើលឃើញថាលោកនឹងត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។លោក Poroshenko ដែលបានដឹកនាំប្រទេសអ៊ុយ ក្រែនពីឆ្នាំ 2014 ដល់ឆ្នាំ 2019 បានចាកចេញពីប្រទេសកាលពីខែមុន នៅពេលដែលតុលាការកោះហៅសម្រាប់ការសួរចម្លើយ របស់គាត់។គាត់កំពុងត្រូវបានស៊ើបអង្កេតជុំវិញការជាប់ពាក់ព័ន្ធ ក្នុងការផ្តល់មូលនិធិដល់យុទ្ធជនផ្តាច់ខ្លួននៅ Donbass ភាគ ខាងកើតអ៊ុយក្រែន តាមរយៈការលក់ធ្យូងថ្មខុសច្បាប់។ យើងតាមច្បាប់អ្វីដែលលោកធ្វើកន្លងមកគឺខុសច្បាប់ ហើយគាត់ត្រូវ បានចោទប្រកាន់ជាបន្តបន្ទាប់ពីបទក្បត់ជាតិ និងលើកកម្ពស់អំពើភេរវកម្ម។
យោងតាមលោកPoroshenkoបានអោយដឹងដាគាត់កំពុងត្រូវបានកាត់ទោសដោយហេតុផលនយោបាយសុទ្ធសាធ។ ការមក ដល់របស់គាត់ត្រូវបានមនុស្សជាច្រើនគិតថាជាបុព្វហេតុនៃការប្រកួតប្រជែងរវាងអតីតប្រធានាធិបតី និងប្រធានាធិបតីបច្ចុប្ប ន្នគឺលោក Zelensky ដែលបានប្រឈមមុខដាក់គ្នានៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ 2019 ។បន្ទាប់ពីចុះចតនៅទីក្រុងគៀវពីទីក្រុងWarsaw ប្រទេសប៉ូឡូញលោក Poroshenko បាន និយាយទៅកាន់អ្នកគាំទ្រដែលបាន មកប្រមូលផ្តុំទទួលលោកថាខ្ញុំមិនត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានដោយសារតែមហាជនដែលមកគាំទ្រច្រើនក៏ដូចជាចំនួនអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនេះ។
លោក Poroshenko បានប្រាប់អ្នកគាំទ្រថា ករណីប្រឆាំងនឹងរូបខ្ញុំគឺការប្រឈមមុខ ចំពោះអ៊ុយក្រែនទាំងមូល។នៅចំ ពោះមុខ ពិភពលោកទាំងមូលកងកម្លាំងសន្តិសុខបានបង្ហាញអាកប្បកិរិយាមិនសមរម្យ និងគ្មានការទទួលខុសត្រូវ។ បន្ទាប់ពីសុន្ទរកថា របស់គាត់ទៅកាន់ហ្វូងមនុស្ស លោក Poroshenko បានធ្វើដំណើរទៅកាន់តុលាការស្រុក Pechersky នៃទីក្រុង Kievជាកន្លែង ដែលគាត់អាចត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងបន្ទាប់ពីត្រូវបានចោទប្រកាន់ជាផ្លូវការ៕