Thursday, December 26, 2024
Homeព័ត៌មានអន្តរជាតិនាវាមុជទឹកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនិងមីស៊ីលចូលចតកោះហ្គាំ បញ្ជូនសារទៅចិន

នាវាមុជទឹកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនិងមីស៊ីលចូលចតកោះហ្គាំ បញ្ជូនសារទៅចិន

នាវាមុជទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿងដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់បានធ្វើដំណើរចូល មកមូលដ្ឋានទ័ពកោះហ្គាំតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃសៅរ៍ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយ និងជាការបញ្ជូនសារទៅសម្ព័ន្ធ មិត្តនិងសត្រូវស្របពេលដែលភាបតានតឹងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងកើនឡើង។នេះបើយោងតាមបណ្តាញសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយកាពីថ្ងៃចន្ទ ទី ១៧ មករា ២០២២។យោងតាមរបាយការណ៍បានឱ្យដឹងថា នាវា USS Nevada ដែលជានា វាមុជទឹកដើរដោយថាមពលនុយក្លេអែរ ត្រូវបានដាក់ឱ្យ ដំណើរការក្នុងឆ្នាំ 1986 ផ្ទុកមីស៊ីលបាលិស្ទិករហូតដល់ 20 Trident II D-5s និង ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន។ ស៊ីអិនអិន បានរាយការណ៍ថានាវាមុជ ទឹកបានធ្វើទស្សនកិច្ចនៅ មូលដ្ឋានទ័ពជើង ទឹកអាមេរិក កោះហ្គាំGuam កាលពីថ្ងៃទី១៥ ខែមករា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ នាវាមុជទឹកប្រភេទនេះចាប់ តាំងពីឆ្នាំ ២០១៦ មក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់និងបង្ហាញពីសមត្ថភាព ភាពបត់បែន ការត្រៀមខ្លួននិងការបន្តការ ប្តេជ្ញាចិត្តចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក។កោះហ្គាំ មានចម្ងាយតិចជាង ៣ពាន់គីឡូម៉ែត្រ ពីតៃវ៉ាន់ ហើយជាមូលដ្ឋានទ័ពអាមេរិកជិតបំផុតទៅនឹងចិនដីគោកនៅលើទឹកដីអាមេរិកផ្ទាល់តែម្តង។លោក Thomas Shugart អតីតប្រធានក្រុមនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិកនិងបច្ចុប្បន្ន ជាអ្នកវិភាគនៅមជ្ឈ មណ្ឌល សម្រាប់សន្តិសុខបាននិ យាយថា វាបានផ្ញើសារមួយ ដែលថាយើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ 100 នៅមាត់ទ្វាររបស់អ្នក ហើយអ្នកនឹងមិនដឹងថា វាជាអ្វីឬអាចធ្វើអ្វីបានច្រើនអំពីវានោះទេ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងខណៈដែលក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងកំពុងមានបញ្ហាកាន់តែខ្លាំងឡើងជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់ដោយសហរដ្ឋអាមេរិកគាំទ្រដល់រដ្ឋបាលកោះដែលគ្រប់គ្រងដោយខ្លួនឯង។កាលពីខែធ្នូ សហរដ្ឋអាមេរិក និងជប៉ុនបានព្រាងផែនការយោធាបន្ទាន់មួយ ដើម្បីត្រៀមសម្រាប់ជម្លោះដ៏មានសក្តានុពលរវាងចិន និងតៃវ៉ាន់ ខណៈដែល នៅក្នុងខែដដែលនោះ មន្ទីរបញ្ចកោណបានព្រមានថា ចិនកំពុង ទំនងជារៀបចំដើម្បីឈ្លានពានកោះនេះ៕

RELATED ARTICLES