Wednesday, December 25, 2024
Homeព័ត៌មានអន្តរជាតិលោកស្រីស៊ូជី ប្រឈមមុខជាប់ពន្ធនាគារ១៦៤ឆ្នាំ ខណៈយន្តហោះទម្លាក់គ្រាប់បែកប្រហារជីវិតក្មេងស្រី

លោកស្រីស៊ូជី ប្រឈមមុខជាប់ពន្ធនាគារ១៦៤ឆ្នាំ ខណៈយន្តហោះទម្លាក់គ្រាប់បែកប្រហារជីវិតក្មេងស្រី

កាលពីថ្ងៃសុក្រសប្តាហ៍មុនរបបយោធាមីយ៉ាន់ម៉ាបានបន្ថែមបទចោទប្រកាន់ពុករលួយថ្មីចំនួនប្រាំបន្ថែមទៀតប្រឆាំងនឹងមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីដែលត្រូវបានបណ្តេញចេញពីអំណាចកាលពីថ្ងៃទី១ខែកុម្ភៈខណៈលោកស្រីទទួលបានបទចោទចំនួនប្រាំរួចហើយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy  ។ជាមួយនឹងការចោទប្រកាន់ថ្មី នេះលោកស្រីដែលបច្ចុប្បន្ន មានវ័យ76 ឆ្នាំទៅហើយនោះ ប្រឈមមុខនឹងការជាប់ពន្ធនាគារ សរុប 164 ឆ្នាំ។កាលពីថ្ងៃសុក្រតុលាការទីក្រុងណៃណពិដោរ បានចោទលោកស្រីទាក់ទងនឹងការជួល និងកទិញឧទ្ធម្ភាគចក្រសម្រាប់ប្រើ ប្រាស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងកិច្ចការផ្លូវការដោយរដ្ឋាភិបាលរបស់លោកស្រី។ បទចោទពុករលួយ នីមួយៗអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។

ការចោទប្រកាន់ចំនួនប្រាំដូចគ្នានេះក៏ត្រូវបានលើកឡើងប្រឆាំងនឹងលោកប្រធានាធិបតី U Win Myint ក្នុងសំណុំរឿងពុក រលួយ ដំបូងរបស់លោកដែរ។របបយោធាបានរារាំងមេធាវីរបស់ទីប្រឹក្សារដ្ឋទាំងប្រាំរូប មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វ ផ្សាយ ចាប់តាំងពីខែតុលា ដូច្នេះព័ត៌មានលម្អិតនៃសវនាការរបស់តុលាការ និងទីកន្លែងលាក់ខ្លួនរបស់លោកស្រីមិនត្រូវ បានដឹងឡើយ។

យន្តហោះទម្លាក់គ្រាប់បែកមីយ៉ាន់ម៉ាប្រហារជីវិតក្មេងស្រី៧ឆ្នាំ

ការទម្លាក់គ្រាប់បែកតាមអាកាសដោយមិនរើសមុខរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិល3នាក់រួមទាំងកុមារីអាយុ7ឆ្នាំម្នាក់នៅក្នុងជំរុំផ្លាស់ទីលំនៅនៅទីក្រុង Hpruso រដ្ឋ Kayah កាលពីព្រឹកថ្ងៃចន្ទ។របបយោធាបានពង្រីកការវាយឆ្មក់តាមអាកាសទៅភាគខាងជើង ដោយកាំភ្លើងធំប្រឆាំងនឹងកងកម្លាំងការពារជាតិសាសន៍ ការ៉ែនដែលជាក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធានៅ Demoso និងរដ្ឋធានីរដ្ឋ Loikaw ចាប់តាំងពីដើមខែនេះ។

យោងតាមអ្នករស់នៅតំបន់ Hpruso និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ជនរងគ្រោះទាំងបីនាក់មាន ក្មេងស្រីអាយុ 7 ឆ្នាំម្នាក់ ស្ត្រីអាយុ 18 ឆ្នាំ និងបុរសម្នាក់អាយុ 50 ឆ្នាំ ត្រូវបានសម្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រពីរគ្រឿងបាន ទម្លាក់គ្រាប់បែកចំនួន 4 គ្រាប់នៅម៉ោងប្រហែល 1 និង 15 នាទីព្រឹកថ្ងៃចន្ទ។អ្នកស្រុកMosoនិងភូមិក្បែរនោះកំពុងជ្រកជ្រកនៅជំរុំភៀសខ្លួន ដែលទទួលមនុស្សប្រហែល 600 នាក់៕

RELATED ARTICLES