Wednesday, December 25, 2024
Homeព័ត៌មានអន្តរជាតិអតីតអធិការបតីអាល្លឺម៉ង់ ទទួលបានតំណែងនៅ UN

អតីតអធិការបតីអាល្លឺម៉ង់ ទទួលបានតំណែងនៅ UN

សារព័ត៌មាន Deutsche Presse-Agentur ដកស្រង់ប្រភពពីមន្ត្រីអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃពុធ ថាលោកស្រី ម័រកែល(Merkel) ត្រូវបានផ្តល់តួនាទីកំពូលនៅក្នុងស្ថាប័នប្រឹក្សាកម្រិតខ្ពស់ស្តីពីកិច្ចការសាធារណៈសកល។របាយការណ៍​នេះ​មិនបានបញ្ជាក់ពីវិសាលភាពនៃការងាររបស់ក្រុមប្រឹក្សាភិបាលទេ ប៉ុន្តែបាននិយាយថា ក្រុមប្រឹក្សាអន្តរជាតិមួយនេះត្រូវ​តែ​ដោះ​ស្រាយបញ្ហាសកលដូចជា៖ស្រទាប់អូហ្សូន សុវត្ថិភាពអាកាសចរណ៍ និងពាណិជ្ជកម្មពិភពលោកជាដើម។

ទីភ្នាក់ងារព័ត៌ដដែលបានអោយដឹងទៀតថាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរ​សំ​បុត្រផ្ទាល់ខ្លួនទៅកាន់លោកស្រី ម័កែលដោយផ្តល់ការងារនេះ។ ទោះជាយ៉ាងណាក៏ដោយ ឱកាសដែលអតីត​អធិការបតី​អា​ល្លឺម៉ង់នឹងទទួលយកនៅពេលនេះត្រូវបានគេចាត់ទុកថានៅមានកម្រិតទាបនៅឡើយ។ រហូតមកដល់ម៉ោងនេះមិនទាន់​មាន​ការឆ្លើយតបជាផ្លូវការពីលោកស្រី នៅឡើយទេ។

លោកស្រីបានចុះចេញពីតំណែងជាអធិការបតីកាលពីខែមុន បន្ទាប់ពីកាន់អំណាចរយៈពេល 16 ឆ្នាំ។ លោកស្រីគឺជា​អធិការ​បតីដែលកាន់តំណែងយូរជាងគេទីពីររបស់ប្រទេសអាឡឺម៉ង់ក៏ដូចជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុតនៅក្នុងសហភាពអឺរ៉ុប។ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីក្នុងឆ្នាំ 2016 ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ និងបរទេសបានស្នើថា លោកស្រី ម័កែលនឹងក្លាយជាជម្រើសដ៏ល្អមួយដើម្បី​ដឹកនាំអង្គការ​នេះ៕

RELATED ARTICLES