Wednesday, December 25, 2024
Homeព័ត៌មានអន្តរជាតិតុលាការICJ បើកសវនការសំណុំរឿង​ប្រល័យពូជ​សាសន៍របបយោធាមីយ៉ាន់ម៉ា

តុលាការICJ បើកសវនការសំណុំរឿង​ប្រល័យពូជ​សាសន៍របបយោធាមីយ៉ាន់ម៉ា

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងបើកសវនាការលើការជំទាស់បឋមរបស់របបយោធាមីយ៉ាន់​ម៉ានៅក្នុងសំណុំ​រឿងប្រល័យ​ពូជ​សាសន៍ដែលប្តឹងដោយប្រទេសហ្គាំប៊ី(Gambia)ជុំវិញប្រតិបត្តិការបោសសម្អាតពីសំណាក់​យោធាមីយ៉ាន់ម៉ាកាល​ពីឆ្នាំ2017​ប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីន។សវនាការក្នុងសាលយុត្តិធម៌នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១, ២៣, ២៥ និង ២៨ ខែកុម្ភៈ ដែលនឹងធ្វើឡើងក្នុងទម្រង់ជាតុលាការកូនកាត់ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ICJ ដែលត្រូវបានគេស្គាល់ថាជា តុលាការពិភពលោកបាននិយាយកាលពីថ្ងៃពុធ ថាតុលាការកូនកាត់ មានន័យថាសមាជិកមួយចំនួន នឹងចូលរួមក្នុងដំណើរ ការដោយផ្ទាល់ ខណៈអ្នកផ្សេងទៀតនឹងធ្វើតាមរយៈវីដេអូខន់ហ្វ្រែន។

IJC បានបន្ថែមថា តំណាងរបបយោធាមីយ៉ាន់ម៉ា និងហ្គាំប៊ី នឹងចូលរួមដោយផ្ទាល់ ឬតាមរយៈតំណភ្ជាប់វីដេអូ។

ប្រទេសហ្គាំប៊ីបានដាក់ពាក្យបណ្ដឹងនៅតុលាការកាលពីខែវិច្ឆិកា ឆ្នាំ 2019 ក្នុងនាមអង្គការសហប្រតិបត្តិការឥស្លាម ដោយចោទ ប្រកាន់របបយោធាមីយ៉ាន់ម៉ាពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុង ជាប់ឃុំ ធ្លាប់បានចូលរួមសវនាការដោយផ្ទាល់នៅទីក្រុងឡាអេ កាលពីខែធ្នូ ឆ្នាំ 2019 ដើម្បីប្រាប់តុលាការថា អ្នកទទួលខុស ត្រូវគួរតែត្រូវបានកាត់ទោសនៅក្នុងប្រទេស។

ជនមូស្លីមជាង700,000នាក់មកពីរដ្ឋរ៉ាឃីននៅភាគខាងលិច ប្រទេសមីយ៉ាន់ម៉ាបានភៀសខ្លួនទៅកាន់ ប្រទេសជិតខាងបង់ក្លា ដែសកាលពីចុងឆ្នាំ2017បន្ទាប់ពីកងកម្លាំងសន្តិសុខរបស់រដ្ឋា ភិបាលបានបើកប្រតិបត្តិការបោសសម្អាត នៅភាគខាងជើងនៃ រដ្ឋដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ដោយកងទ័ពសង្គ្រោះរ៉ូហ៊ីងយ៉ា Arakan លើប៉ុស្តិ៍ប៉ូលីស៕

RELATED ARTICLES