កាលពីថ្ងៃព្រហស្បតិ៍ទី ២០ មករា ២០២២ ប្រទេសចិននិង រុស្ស៊ីបានរារាំងការជំរុញរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើជនជាតិកូរ៉េខាងជើងចំនួនប្រាំនាក់ដែលជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីល៤លើកនាពេលថ្មីៗនេះដោយទីក្រុងព្យុងយ៉ាង។នេះបើយោងតាមមន្ត្រីការទូតរបស់អង្គការសហប្រជាតិ(UN) ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP ចេញផ្សាយកាលពីថ្ងៃសុក្រទី ២១ មករា ឆ្នាំ ២០២២។ការទប់ស្កាត់របស់ប្រទេសចិនបានកើតឡើងមុនពេលកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខថ្មីស្តីពីបញ្ហាកូរ៉េខាងជើងដែលស្នើសុំដោយទីក្រុងវ៉ាស៊ីនតោន ។ជាមួយគ្នានេះដែរប្រទេស រុស្ស៊ីក៏ប្រឆាំងនឹងសំណើរបស់អាមេរិកដូចគ្នា។បេសកជនការទូតរបស់ចិនប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រុស្ស៊ីក៏បានបដិសេធដែរ។ ទោះជាយ៉ាងណាក៏ដោយលោក Dmitry Polyanskiy អគ្គរដ្ឋទូតរងរបស់ប្រទេសរុស្ស៊ី ប្រចាំអង្គការ សហប្រជាជាតិបានប្រាប់ AFP ថា យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាទិន្នន័យ។រួមជាមួយទីក្រុងប៉េកាំងទីក្រុង មូស្គូបានប្រកាន់ខ្ជាប់ជាយូរយារមកហើយប្រឆាំងនឹងការបង្កើនសម្ពាធលើកូរ៉េខាងជើងហើយបានស្នើសុំការបន្ធូរបន្ថយទណ្ឌកម្មពីអន្តរជាតិសម្រាប់ហេតុផលមនុស្សធម៌។
កាលពីសប្តាហ៍មុនកិច្ចប្រជុំដំបូង របស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលលឿនជាងសំឡេង បរាជ័យម្តងរួចទៅហើយដោយមិនអាចឈានដល់ការឯកភាពគ្នាសម្រាប់សេចក្តីថ្លែងការណ៍រួម ។សហរដ្ឋអាមេរិក អាល់បានី បារាំង អៀរឡង់ និងអង់គ្លេស រួមជាមួយនឹងប្រទេសជប៉ុន បានអំពាវនាវរួមគ្នាដល់ទីក្រុងព្យុងយ៉ាងឱ្យ បញ្ឈប់សកម្មភាពអស្ថិរ ភាពបន្ថែមទៀត។កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសទាំងប្រាំមួយ រួមជាមួយសមាជិកក្រុមប្រឹក្សាថ្មីប្រេស៊ីល និងអេមីរ៉ាតអារ៉ាប់រួម បានចេញសេច ក្តីថ្លែងការណ៍រួមដោយជំរុញឲ្យសមាជិកមិត្តរួមគ្នាក្នុងការថ្កោលទោសកូរ៉េខាងជើង។យោងតាមអ្នកការទូត បានអោយដឹង ថាសហរដ្ឋអាមេរិកបានស្វែងរកការអនុម័តនៅក្នុងកិច្ចប្រជុំ ប៉ុន្តែប្រទេសចិនបានបដិសេធ។អនុលោមតាមច្បា ប់របស់អង្គការសហប្រជាជាតិបច្ចុប្បន្ន បានចែងថា ការរារាំងនេះមានរយៈពេលប្រាំមួយខែ។ បន្ទាប់មក សមាជិកក្រុម ប្រឹក្សា ផ្សេងទៀតអាចបន្តផ្អាកសំណើរនេះរយៈពេលបីខែនិងមួយថ្ងៃទៀតមុនពេលសំណើត្រូវបានដកចេញជាអចិន្ត្រៃយ៍ពីតុចរចា។
សំណើរបស់អាមេរិកត្រូវតែទទួលបានការយល់ព្រមដោយឯកភាពគ្នារវាង គណៈកម្មាធិការទណ្ឌកម្មកូរ៉េខាង ជើងរបស់ក្រុម ប្រឹក្សាសន្តិសុខដែលមានសមាជិក ចំនួន១៥ដែលក្នុងនោះរួមមានប្រទេសមហាអំណាចទាំង៥ផងដែរ។គួរំឭកថាកាលពីសប្តាហ៍មុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង 5 នាក់ ដែលពាក់ព័ន្ធនឹង កម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសនោះ សហរដ្ឋអាមេរិកបានធ្វើយុទ្ធនាការមួយនៅ ក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក 15ដើម្បីបន្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចំពោះមនុស្ស 5 នាក់ដូចគ្នា។ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ Choe Myong Hyon មានមូលដ្ឋាននៅក្នុង ប្រទេសរុស្ស៊ី ហើយបានផ្តល់ការគាំទ្រដល់បណ្ឌិត្យសភាវិទ្យាសាស្ត្រធម្មជាតិទីពីរ (SANS) របស់ប្រទេសកូរ៉េខាងជើងត្រូវបាន ដាក់ទណ្ឌកម្មរួចហើយ។នាយកដ្ឋានរតនាគារបានអោយដឹងផងដែរថា គោលដៅបន្តគឺជនជាតិកូរ៉េខាងជើងចំនួនបួននាក់ ដែល មានមូលដ្ឋាននៅ ប្រទេសចិននៃអង្គការក្រោមឱវាទ SANS ដូចជា៖ Sim Kwang Sok, Kim Song Hun, Kang Chol Hak, and Pyon Kwang Cholក៏ត្រូវទទួលទណ្ឌកម្មដែរ៕