Tuesday, December 24, 2024
Homeតារាខ្មែរអ៊ីវ៉ា៖ធ្លាយមូលហេតុរឿងថៅកែនៅតែតាមស្នេហ៍៨ឆ្នាំ

អ៊ីវ៉ា៖ធ្លាយមូលហេតុរឿងថៅកែនៅតែតាមស្នេហ៍៨ឆ្នាំ

ភ្នំពេញ៖តារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបិទច្រកស្នេហ៍ថៅកែ​ហាង​បញ្ចាំ​និង​ក្លឹបម្នាក់នៅក្រុងសៀមរាប អស់​រយៈពេល៨ឆ្នាំមកហើយ ខណៈដែលប្អូនលោកផ្កាយ៣នោះ​នៅតែបន្ដតាមប្រម៉ាញ់​បេះដូងស្រីស្រស់​រូបនេះ​ដោយ​គ្មានការ​ប្ដូរ​ចិត្តបន្ដិចឡើយ។យ៉ាងណាមិនមែនតែអ៊ីវ៉ា ម្នាក់ទេដែលព្យាយាមគេចចេញពីថៅកែនោះ ប៉ុន្ដែលោកអ៊ូ វ៉ាវ ដែល​ជាឪពុក​តា​រា​​ចម្រៀងរូបនេះកន្លងមកថែមទាំងមិនចង់និយាយរឿង​ពាក់ព័ន្ធជាមួយលោក​ថៅកែភ្ជាប់​ជា​មួយ​កូនក្រមុំសំ​ណព្វ​ចិត្តរបស់​លោក​ឡើយ ដោយលោកអះអាងថារឿងនេះមួយ​គឺលោក​សូម​មិនធ្វើ​អត្ថា​ធិប្បា​យ​នោះទេ។

  ថ្វីត្បិតតែទាំងអ៊ីវ៉ា និងលោកវ៉ាវ ហាក់មិនផ្ដល់ភ្លើងខៀវឲ្យថៅកែទៀតក្ដី តែតាមព័ត​មាន​​​​ពីអ្នក​ដែល​ស្និតម្នាក់ជាមួយលោក​ថៅ​កែ”ប”​ដែលធ្លាប់បម្រើរការនៅក្លឹប​របស់លោក​នៅ​សៀមរាប នោះបានបង្ហើបឲ្យដឹងថាមូលហេតុ​ដែលប្អូនមន្រ្ដីធំរូប​នោះអត់​ប្ដូរ​ចិត្តរឿងស្នេហ៍អ៊ីវ៉ា នោះគឺដោយសារតែលោកចាត់ទុកតារាចម្រៀងសាន់ដេរូបនេះ​ថាមានចំណុចពិសេសិងពិបាករកជាង​តារា​ផ្សេងៗទៀត។ប្រភពនោះថាលោកថៅកែពេញចិត្តអ៊ីវ៉ា បំផុតរឿងនាងមិនកែកុន​សម្រស់​ដូច​តារាផ្សេងៗទៀតដែល​រឿងនេះ​ហើយ​​ធ្វើឲ្យលោក”ប”ពិបាកងាក​ទៅស្នេហា​តារា​ផ្សេងទៀតជំនួសរូបនាងបើទោះជាឋានៈ ទ្រព្យសម្បត្តិ និងចំណេះដឹង​លោក​អាចស្នេហ៍​តារា​ណា​ធ្វើ​ឲ្យ​ពួក​គេពិបាកបដិសេធក្ដី។

  សូមបញ្ជាក់ថាអ៊ីវ៉ា ត្រូវបានឪពុកនាងបើកផ្លូវថាឲ្យតែបុរសណាដែលចង់​បាននាងធ្វើ​ជា​ភរិ​យា​​គឺអាចចូលចែចូវបាន​ដោយ​លោក​ផ្ដល់សិទ្ធិឲ្យនាងជាអ្នកសម្រេចចិត្តដល់ទៅ៦០% ខណៈ​​ដែលលោកសុំត្រឹមតែ៤០% គិតគូតាមក្រោយ។មិនត្រឹមតែ​ប៉ុ​ណ្ណោះលោកវ៉ាវ ថែមទាំង​ថា​លោក​ចង់ឲ្យអ៊ីវ៉ា យកប្ដីជាបុរសមានវ័យចំណាស់បន្ដិច ព្រោះចាស់ទុំទាំងគំនិតនិងមាយាទ ហើយ​លោកមិនដែលចង់បានកូនប្រសារជាប្រុសក្មេងស្ទាវម្ដងណាឡើយ។ការបង្ហើបបែបនេះគូរណាស់តែលោកថៅកែ”ប”មាន​ប្រៀ​ប​​ជាងគេ តែបែជាឈ្មោះរបស់លោកត្រូវបានទាំងអ៊ីវ៉ា និងឪពុកផាត់ចោលទៅវិញ។

 អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលនេះនាង​មានអាយុ២៨ឆ្នាំ​អីចឹងត្រូវការតែ​ពេល២ឆ្នាំទៀត ប៉ុណ្ណោះនឹងគិតគូរឿង​រៀបការហើយ​ពោល​គឺនាងចង់បញ្ចប់ភាពនៅលីវ​មិន​ឲ្យលើសពីអាយុ៣០ឆ្នាំគឺបានន័យថាអ៊ីវ៉ា​ នឹងយកប្ដីនៅឆ្នាំ២០២៤ ខាងមុខ​នេះ។​ដោយឡែកលោកវ៉ាវ ខ្លាចកូនស្រីចេះតែថាឲ្យតែរួចពីមាត់ទើបលោកជម្រុញស្រីនាថ ថែមថា​ជីវិតមនុស្សយើង​ប្រៀប​ដូចជាផ្ការីកលំអងកាលណាក៍រុះរោយទៅវិញអីចឹងកុំទុកភាពនៅលីវយូមិនល្អនោះទេគឺនាំតែខាតពេលអត់ប្រយោជន៍។អ៊ីវ៉ា ធ្លាប់វាចារថានាងពិតជាមានបុរស​ទាំង​ក្នុងនិងក្រៅស្រុកធ្លាប់តាមស្នេហាមែន ប៉ុន្ដែដោយសារមិនទាន់មានភាពច្បាស់លាស់ ហេតុ​នេះ​ហើយនាង​មិនអាចបង្ហាញមុខគូស្នេហ៍ឆាប់ៗបានទេ។

 តាមព័តមានថារឿងដែលអ៊ីវ៉ា មិនអាចវិលត្រឡប់ទៅផ្សារភ្ជាប់​ស្នេហ៍ជាមួយ​លោក​”ប”វិញនោះគឺដោយសារតែថៅកែ​ទ្រព្យ​ស្ដុករូបនោះទោះជានៅតែតាមស្នេហ៍នាងជាង៨ឆ្នាំមែន ប៉ុន្ដែប្អូនមន្រ្ដីធំរូបនោះនឹងមិនកែប្រែចិត្តរឿងប្រ​ចណ្ឌនិងហួង​ហែង​នាងនោះទេ ពិ​សេសគឺ​ការថតMVមានឈុតអោបថើប ឬនាងរាំលើឆាកក៍លោកថៅកែមិនអនុញ្ញាត្តិ ហេតុ​នេះហើយ​បើនាង​ស្នេហ៍ថៅកែមានតែបោះបង់អាជីពចម្រៀង ទើបចុងក្រោយស្រីនាថ សុខ​ចិត្តដើរគេច​មុខពីលោកថៅកែរហូត​ប្រកាសបិទច្រក​ស្នេហ៍បុរសចំណាស់រូបនោះតាមរយៈការតាំងចិត្តថានាងនឹងរៀបការនៅ២៤ខែខាងមុខនេះទៀត បើទោះជានាងព្យាយាម​លាក់មុខអនាគត​ស្វាមី​ក្ដី៕

RELATED ARTICLES