ភ្នំពេញ៖តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានធ្វើបុណ្យជូនសពប្អូនស្រីរបស់លោកគឺកញ្ញាខេមរៈ ស្រីពៅ គម្រប់ខួប៣ឆ្នាំនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២ នេះនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈ ខេត្តកំពង់ចាម ដែលគេឃើញពិធីនោះមានការរៀបចំមានទាំងរបាំរាំបាចផ្កាទៀតផង។ក្នុងទឹកមុខស្រងូតស្រងាត់លោកខេម ប៊ុនថៃ បង្ហាញឲ្យដឹងថាលោកនៅតែស្រណោះនឹងនឹកអាលោះអាល័យដល់ប្អូនស្រីពៅរបស់ខ្លួនដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២២ ក្នុងអាយុ២៨ឆ្នាំដែលសពត្រូវបានដឹកមកពីប្រទេសឥណ្ឌាមកធ្វើបុណ្យនៅខ្មែរ។មុនដល់ថ្ងៃបុណ្យខួប៣ឆ្នាំនេះដែរគេឃើញលោកប៊ុនថៃ និងបងប្រុសលោកខេមរៈ ភារុណ ជាញឹកញាប់បានបង្ហោះបទចម្រៀងរបស់ខេមរៈ ស្រីពៅ ហើយក៍បានចែកចាយ (Share)ចំពោះតារាចម្រៀងណាដែលបានលើកយកបទចម្រៀងរបស់ស្រីពៅ មកច្រៀង ឡើងវិញផងដែរពិសេសគឺប្អូនជីទួតមួយQjm:អ៊ឹត ជូលីណា នោះ។លោកខេម ប៊ុនថៃ ធ្លាប់ ប្រាប់ថាលោកធ្លាប់យល់សុបិនឃើញស្រីពៅ ទៅដល់ឋានសួគ័ហើយ ។លោកប៊ុនថៃ ថែមទាំងបានធ្វើរូបសំណាករបស់នាងនៅតាំងពីមុខផ្ទះរបស់លោកឯស្រុកកំណើតទៀតផង។
គូររំលឹកថាតារាចម្រៀងកូន៣ខេម ប៊ុនថៃ បានចូលច្រៀងឲ្យផលិតកម្មU2 ហើយបានយកប្អូនស្រីរបស់ខ្លួនខេមរៈ ស្រីពៅ មកច្រៀងសម្ដែងធ្វើជាដៃគូទាំងនៅផលិតកម្មនេះនឹងទៅដល់សាន់ដេ។អំឡុងពេលដែលខេមរៈ សិរីមន្ដ ស្ពាយបង្វេចចេញពីសាន់ដេចូលហង្សមាសកាលពីឆ្នាំ២០១៧ នោះមានព័តមានថាលោកក៍ត្រៀមយកប្អូនស្រីទៅជាមួយដែរ ប៉ុន្ដែបំណងនេះត្រូវខកចិត្តទៅវិញព្រោះតែស្រីពៅ ទទួលមរណភាពទាំងវ័យក្មេង ហើយអំឡុងពេលដែលមានជីវភាពធូធារនេះលោកប៊ុនថៃ ដើម្បីជាការបង្ហាញការចងចាំនិងនឹករលឹកដល់ប្អូនស្រីរបស់ខ្លួនគឺមានតែការធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូននាងគម្រប់ខួប៣ឆ្នាំនេះឯង។
យ៉ាងណារហូតមកដល់ពេលនេះខេម ប៊ុនថៃ មិនដែលបញ្ជាក់ច្បាស់លាស់ពីជំងឺដែលបណ្ដាលឲ្យខេមរៈ ស្រីពៅ ដែលតម្រូវឲ្យទៅព្យាបាលនៅពេទ្យថៃ ជាច្រើនឆ្នាំរហូតបញ្ជូនទៅពេទ្យឥណ្ឌា ហើយនៅតែមិនអាចរក្សារជីវិតបាននេះទេ។ប៉ុន្ដែបងប្រុសម្នាក់ទៀតរបស់ខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់ថានាងពិតជាស្លាប់ដោយសារតែជំងឺក្រលៀនដូចការលេចឮមែន។ ក្រោយខេមរៈ ស្រីពៅ លាចាកលោក៣ឆ្នាំនេះគេឃើញលោកប៊ុនថៃ តែងតែលើកទឹកចិត្តដល់ប្អូនជីទួតមួយរបស់លោកគឺកញ្ញាអ៊ឹត ជូលីណា ឲ្យស្នងតំណែងស្រីពៅ ព្រោះទឹកដមសម្លេងរបស់នាងស្រដៀងស្រីពៅ ៕