Monday, December 23, 2024
Homeព័ត៌មានអន្តរជាតិជំនួបអាមេរិក-រុស្ស៊ី លទ្ធផលចេញនៅ​សប្តាហ៍​ក្រោយខណៈអងគ្លេស ផ្តល់ជំនួយសព្វាវុធ​អោយ​អ៊ុយក្រែន

ជំនួបអាមេរិក-រុស្ស៊ី លទ្ធផលចេញនៅ​សប្តាហ៍​ក្រោយខណៈអងគ្លេស ផ្តល់ជំនួយសព្វាវុធ​អោយ​អ៊ុយក្រែន

បើទោះជាជំនួបប្រជុំរវាងមន្ត្រីការទូតកំពូលអាមេរិកនិងរុស្ស៊ីនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសកាលពីថ្ងៃសុក្រទី ២១ មករា បានបិទបញ្ចប់ដោយមិនទទួលបានលទ្ធផលអ្វីធំដំក៏ដោយ ក៏ភាគីទាំងពីបានព្រម ព្រៀងបន្តជជែកគ្នាទៅលើបញ្ហាប្រឈម មុខដាក់គ្នាជាមួយប្រទេសអ៊ុយក្រែន ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានប្រាប់សមភាគីរុស្ស៊ីលោកLavrovថាសហរដ្ឋអាមេរិកនឹងផ្តល់ឱ្យរុស្ស៊ី នូវការ ឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះសំណើរបស់ទីក្រុងម៉ូស្គូ នៅសប្តាហ៍ក្រោយ ហើយបានស្នើថាភាគីទាំងពីរទំនងជានឹងជួបគ្នាម្តងទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខ។នោះមានន័យថាវាបានផ្តល់ក្តីសង្ឃឹមមួយ ចំនួន ដែលថាការឈ្លានពានណាមួយរបស់ រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននឹងត្រូវបានពន្យារពេល យ៉ាងហោចណាស់ពីរបី ថ្ងៃទៀត។

លោក Blinken បានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតែមានការតាំងចិត្តក្នុងការបដិសេធការ ទាមទារដ៏សំខាន់បំផុតរបស់រុស្ស៊ី។ទីក្រុងមូស្គូចង់ឱ្យអង្គការណាតូសន្យាថាអ៊ុយក្រែននឹងមិន ត្រូវបានដាក់បញ្ចូលជាសមាជិក និងធានាថាគ្មានអាវុធសម្ព័ន្ធមិត្តត្រូវបានដាក់ពង្រាយនៅជិតព្រំដែនរុស្ស៊ីឡើយហើយថាខ្លួននឹងដកកងកម្លាំងរបស់ខ្លួនមកវិញពីអឺរ៉ុបកណ្តាល និងខាងកើត។លោក Blinken បាននិយាយថា លោក Lavrov បានទទូចម្តងហើយម្តងទៀតថារុស្ស៊ី មិនមាន គម្រោងឈ្លានពានអ៊ុយក្រែនទេ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនជឿជាក់ឡើយ។ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានហៅកិច្ចពិភាក្សានោះថា មានលក្ខណៈស្ថាបនា និងមានប្រយោជន៍ប៉ុន្តែបានបដិសេធមិនបង្ហាញលក្ខណៈ នៃការសន្យារបស់សហរដ្ឋអាមេរិក។លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនអាចនិយាយថាតើ យើងដើរលើផ្លូវត្រូវឬអត់ នោះទេ។ “យើងនឹងដឹងថានៅពេលដែលយើងទទួលបានការឆ្លើយតបជាលាយ លក្ខណ៍អក្សររបស់សហរដ្ឋអាមេរិកចំពោះ សំណើទាំងអស់របស់យើង។

លើសពីនេះ លោក Lavrov បាននិយាយថា ភាគីអាមេរិកបានជួយអោយមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងMinskដែលត្រូវ បានរៀបចំឡើងដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ Donbass នៃប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូធ្លាប់បានចោទប្រកាន់ក្រុងគៀវពីការមិនយកចិត្តទុកដាក់លើកតិកាសញ្ញាដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2014 ដោយការបដិសេធមិនធ្វើកិច្ចចរចាជាមួយមេដឹកនាំផ្តាច់ខ្លួននៃសាធារណរដ្ឋស្វ័យភាពពីរដែលប្រកាសដោយខ្លួនឯងនៅ Donetsk និង Lugansk ។អង់គ្លេសបញ្ជូនយោធាវរជន៣០នាក់ទៅអ៊ុយក្រែនយោងតាមទូរទស្សន៍ Sky News របស់ចក្រភព​អង់គ្លេស បានរាយការណ៍ថា ក្រុមបុគ្គលិកយោធាវរជនអង់គ្លេសចំនួន 30 នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុង ការប្រើប្រាស់អាវុធប្រឆាំង រថក្រោះថ្មីដែលជា​អំណោយ​ពីទីក្រុង​ឡុងដ៍ដល់ប្រទេសអ៊ុយក្រែន។សារព័ត៌មានខាងលើបានអោយដឹងទៀតថាសមាជិកចំនួន 30 នាក់នៃកងវរសេនាធំ Ranger ដែលត្រូវបានបង្កើតឡើងកាលពី ចុងឆ្នាំមុន ដែលជាផ្នែកមួយនៃកងពលតូចប្រតិបត្តិការពិ សេសថ្មី បានចុះចតនៅទីក្រុង​គៀវក្នុងសប្តាហ៍នេះ រួមជាមួយនឹងមី ស៊ីលប្រឆាំងរថក្រោះចំនួន 2000 គ្រឿង។

ការបរិច្ចាគសព្វាវុធរបស់អង់គ្លេសកើតឡើងខណៈភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទីក្រុងមូស្គូត្រូវបានចោទប្រកាន់ពីបទដាក់ពង្រាយទាហាន ប្រហែល100000 នាក់នៅព្រំដែនជាប់ប្រទេសអ៊ុយក្រែន ខណៈមេ ដឹកនាំលោកខាងលិចមួយចំនួនបានលើកឡើងថា ការលុកលុយផ្នែកយោធាជិតមកដល់។ វិមានក្រឹមឡាំងបានបដិសេធម្តង ហើយម្តងទៀតនូវផែនការឈ្លានពានអ៊ុយក្រែន៕

RELATED ARTICLES