កណ្ដាល៖តារាចម្រៀងរ័ត្ន រចនា កំពុងកាន់ទុក្ខជូនឪពុករបស់នាងលោកខែម វណ្ណា ដែលជាមន្រ្ដីយោធាទទួលមរណភាពកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២២ ដោយរោគាពាធហើយសពរបស់លោកកំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យឲ្យតាមប្រពៃណីខ្មែរនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។នៅលើហ្វេសបុករបស់រ័ត្ន រចនា នាងបានផុសបទ”លោកឪពុក”ដែលជាសំនៀងរបស់លោកព្រាប សុវត្ថិ ហើយនាងបញ្ចេញសារថា”ប៉ាខ្ញុំអស់កម្មហើយ”។មានអ្នកសិល្បៈរួមអាជីពជាមួយរ័ត្ន រចនា និងមិត្តភក្ដិរបស់នាងបានផ្ញើរសាររំលែកទុក្ខជាបន្ដបន្ទាប់ ខណៈដែលតារាចម្រៀងសំនៀងគ្រលួចរូបនេះបានផ្អាកសិល្បៈរយៈពេលខ្លីដើម្បីកាន់ទុក្ខជូនអ្នកមានគុណ។
រ័ត្ន រចនា បានឲ្យដឹងថានាងពិតជាសែនតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលកំពុងធ្វើតំណើរតាមរថយន្ដទៅខេត្តដើម្បីច្រៀងសម្ដែងកម្មវិធីមួយហើយប្អូនរបស់នាងទូរស័ព្ទប្រាប់ថាឪពុករបស់នាងដែលកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេសនោះបានលាចាកលោកទៅហើយ។រចនា ថាក្រៅពីរៀបចំធ្វើបុណ្យជូនឪពុកតាមប្រពៃណីខ្មែរនោះរូបនាងក៍បានផ្អាកច្រៀងសម្ដែងរយៈពេល២សប្ដាហ៍ផងដែរដើម្បីកាន់ទុក្ខជូនឪពុក ខណៈដែលកម្មវិធីមួយចំនួនដែលគេកក់ហើយនោះមានតែសុំអធ្យាស្រ័យពីម្ចាស់កម្មវិធីដើម្បីធ្វើបុណ្យគោរពវិញ្ញាណក្ខន្ដឪពុក។
គូរបញ្ជាក់ថាបន្ទាប់ពីស្ថានភាពកូវីដថមថយនេះតារាចម្រៀងសំនៀងរ័ត្ន រចនា បានត្រូវប៉ាន់អាជីពសិល្បៈសារថ្មីឡើងវិញព្រោះបណ្ដារកម្មវិធីConcerts ទាំងឡាយបានតំណើរការសារជាថ្មីទើបធ្វើឲ្យនាងលេចមុខច្រៀងសម្ដែងតាមកម្មវិធីជាច្រើនដូចជាមង្គលការ,ជប់លៀង និងបណ្ដារកម្មវិធីសម្ពោធក្រុមហ៊ុនផ្សេងៗពិសេសគឺរចនា តែងតែឃើញលេខមុខតាមក្រុមហ៊ុនAgency ដែលរៀបចំដោយលោកអាឡិច ចាន់ត្រា និងលោកយ៉ែម សំអូន ជាដើម។តាមព័តមានថាម្ចាស់ក្រុមហ៊ុនទាំងឡាយពេញចិត្តធ្វើការជាមួយរចនា ដោយសារតែនាងមានភាពច្បាស់លាស់គោរពពេលវេលា ហើយក៍ជាតារាចម្រៀងម្នាក់ដែលមិនចេះវ៉ៃឬកពារឆ្មើងឆ្មៃឡើយ។តារាចម្រៀងកំពុងជួបទុក្ខធំរូបនេះត្រូវបានគេសរសើរផងដែរថានាងអាចច្រៀងបានជាច្រើនទម្រង់ហើយទឹកដមសំនៀងរបស់នាងច្បាស់ៗកម្រមានតារាណាមានសម្ថភាពដូចនាង។រចនា ដែលល្បីល្បាញច្រៀងCover បទ”មេម៉ាយសប្បាយចិត្ត”នោះថានាងនឹងវិលមកចាប់ក្បាលមីក្រូឡើងឆាកវិញនាពេលឆាប់ៗខាងមុខនេះក្រោយធ្វើបុណ្យនិងកាន់ទុក្ខជូនឪពុករួចរាល់៕