Monday, December 23, 2024
Homeព័ត៌មានអន្តរជាតិទ័ពអាមេរិក និងណាតូ ជាង៤ម៉ឺននាក់​ត្រៀមដាក់​ពង្រាយការពារអ៊ុយក្រែន

ទ័ពអាមេរិក និងណាតូ ជាង៤ម៉ឺននាក់​ត្រៀមដាក់​ពង្រាយការពារអ៊ុយក្រែន

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានដាក់កងទ័ពចំនួន8500នាក់សម្រាប់ការត្រៀមខ្លួនប្រុងជើងការកម្រិតខ្ពស់ក្នុងការដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប ស្របពេលដែលស្ថានការ​រវាង​រុស្ស៊ី​និងអ៊ុយក្រែនកំពុងឡើងកម្តៅខ្លាំង។អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកJohn Kirby បានប្រាប់អ្នកយកព័ត៌មានថាកងទ័ព​ត្រូវ​បានដាក់នៅក្នុង ការប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះហើយរហូតមកទល់ម៉ោងនេះ មិនមានការសម្រេច​ចិត្តចុងក្រោយ​ណាមួយត្រូវ​បានធ្វើឡើងនៅឡើយទេ។ការដាក់ពង្រាយនេះអាចកើតឡើងនៅពេលដែលណាតូសម្រេចចិត្តអោយមានកងកម្លាំងឆ្លើយតបរហ័សរបស់ខ្លួន (NRF) ដែល​មានទាហានប្រហែល 40000 នាក់មកពីប្រទេសសមាជិកផ្សេងៗ។ លោក Kirby បាននិយាយថាសហរដ្ឋ​អាមេរិករក្សា​កងកម្លាំង​ដែលមានសមត្ថភាពប្រយុទ្ធដ៏សំខាន់ឆ្ពោះទៅមុខក្នុងទ្វីបអឺរ៉ុប។

នៅព្រឹកថ្ងៃដដែល កាសែត New York Times បានរាយការណ៍ថាសេតវិមានកំពុងពិចារណាលើផែនការបញ្ជូនទាហានពី 1000 ទៅ 5000 នាក់ទៅកាន់តំបន់បាល់ទិក និងអឺរ៉ុបខាងកើតដែលជាមធ្យោបាយមួយដើម្បីរារាំងរុស្ស៊ីពីការឈ្លានពានអ៊ុយក្រែន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថាអ៊ុយក្រែនបានលុកលុយរុស្ស៊ីចាប់តាំងពីចុងខែតុលាខណៈទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់នេះថា វាជា ព័ត៌មានមិនពិត។

សមាជិកណាតូនឹងបញ្ជូនកងនាវានិងយន្តហោះចម្បាំង ទៅអឺរ៉ុបខាងកើត

សមាជិកណាតូនឹងបញ្ជូនកងនាវា និងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់អឺរ៉ុបខាងកើត ចំពេលមានការប្រឈមមុខ​ដាក់គ្នា​កាន់តែអាក្រក់ឡើៗជាមួយរុស្ស៊ី។នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ អគ្គលេខាធិការបក្ស​សម្ព័ន្ធយោ​ធាដឹកនាំដោយសហរដ្ឋអាមេរិកលោកJensStoltenbergបាននិយាយថាលោកស្វាគមន៍ការប្តេជ្ញាចិត្តរបស់អង្គការណាតូក្នុង ការបន្ថែមកងកម្លាំងហើយលោកបានប្តេជ្ញាថានឹង បន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារ សម្ព័ន្ធមិត្តទាំង​អស់រួមទាំង​ការពង្រឹងផ្នែកខាងកើតនៃ ប្លុកណាតូ។

យោងតាមការអត្ថាធិប្បាយរបស់លោក Jens Stoltenberg បានអោយដឹងថារដ្ឋជាសមាជិកមួយចំនួនបាន​ធ្វើសេចក្តី​ប្រកាស​ថាពួកគេ​នឹងបង្កើនការដាក់ពង្រាយទាំង​បច្ចុប្បន្ននិងពេលខាងមុខរួម​ទាំងប្រទេសដាណឺម៉ាកដែល​កំពុងបញ្ជូននាវាចម្បាំង​ទៅកាន់សមុទ្របាល់ទិក និងយន្តហោះចម្បាំងចំនួន4គ្រឿងទៅកាន់ប្រទេសលីទុយអានី​ដែលជាការគាំទ្របេសកកម្មគោល​នយោបាយដែនអាកាសរយៈពេលវែង។អេស្ប៉ាញ និងបារាំងកំពុងផ្តោតលើអឺរ៉ុបភាគអាគ្នេយ៍ ខណៈទីក្រុងម៉ាឌ្រីដកំពុងពិចារ​ណាបញ្ជូន​នាទៅ ចូលរួមជាមួយកង​កម្លាំង​​ទ័ពជើងទឹកណាតូ និងពិចារណាបញ្ជូនយន្តហោះចម្បាំងទៅប៊ុលហ្គារី។ទន្ទឹមនឹង​នេះដែរទីក្រុងប៉ារីសបានបង្ហាញ​ពីការ​ត្រៀមខ្លួនរបស់ខ្លួនក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេស​រូម៉ានីក្រោមការបញ្ជារបស់​អង្គ​ការណាតូ៕

RELATED ARTICLES