ភ្នំពេញ៖លោកសុខ មេសា ហៅនាយចឺម ដែលត្រូវបានស្រីៗខ្លះហៅថាជា”ព្រាននារី” ព្រោះម្ចាស់បទ”មនុស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា”រូបនេះបានប្រេះឆាស្នេហ៍ជាមួយតារាសម្ដែងរូបស្អាតដល់ទៅ៣ដួងរួចមកហើយ និងអ្វីដែលចម្លែកនោះគ្រាន់តែបែកសង្សារចាស់ភ្លាមលោកមេសា តែងតែរកបានស្រីស្នេហ៍ថ្មីភ្លែតនោះ ម្ដងនេះប្រហែលជាមិនអាចទៅរួចទៀតឡើយព្រោះថាសង្សារទី៤របស់នាយចឺម អ្នកមេម៉ាយកូន១សាច់សខ្ចីដូចបណ្ដូលចេកនាងសេង សុខគីម តោងស្នេហ៍នាយចឺម ស្អិតដូចតុកកែ។ជាញឹកញាប់នាយចឺម ត្រូវបាននាងសុខគីម ចាប់ថើប ច្រើនជាងលោកមេសា ចាប់គ្រញិចនាងហើយតាមកម្មវិធីសិល្បៈនិងការថតសម្ដែងMVរបស់នាយចឺម គឺច្រើនតែនាងសុខគីម ទៅតាមជាប់គ្រប់ពេល ហេតុនេះហើយបើលោកមេសា ចង់រកក្រៅឬមានថ្មីនោះមិនអាចទៅរួចបានទេព្រោះថាអ្នកមេម៉ាយកូន១នេះមិនងាយបណ្ដោយឲ្យលោកមេសា ទៅកៀកកើយជាមួយស្រីណាផ្សេងនោះទេគឺឲ្យតែអោបរិតនាងម្នាក់ប៉ុណ្ណោះ។
គេចាំបានថាអំឡុងពេលនាយចឺម ភ្ជាប់ស្នេហ៍ជាមួយសង្សារទី១នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ពួកគេបណ្ដើរគ្នាបែបលាក់លៀម និងមិនហ៊ានអោបថើបគ្នាបង្ហោះលើបណ្ដាញសង្គមនោះទេ ខណៈពេលលោកមេសា សាងស្នេហ៍ជាមួយសង្សារទី២នាងពុធ ស្រីខួច វិញតារាទាំង២ក៍មិនដែលអោបថើបគ្នាជាសាធារណៈដែរ ហើយពេលអតីតតារាកំប្លែងCtn រូបនេះជួបស្នេហ៍ទី៣នាងហ្វា ហ្វា ហៅស្រីយី នោះពួកគេបណ្ដើរគ្នាជាចំហ តែក៍មិនដែលអោបថើបគ្នាស្អិតល្មូតបង្អួតតាមបណ្ដាញសង្គមដែរ។ប៉ុន្ដែនៅពេលដែលនាយចឺម រកបានសង្សារទី៤នេះគឺតារាចម្រៀងសាន់ដេបានប្រែប្រួលស្ទើតែទាំងស្រុងព្រោះតែងតែបង្ហាញឲ្យគេឃើញរូបភាពអោបថើបគ្នាយ៉ាងរ៉ូមែនទិកស្ទើគ្រប់កន្លែងទាំងអស់។អ្នកខ្លះថានាងចឺម ពេលប៉ៈក្រមុំ៣លើកមិនសូវជាលង់ស្នេហ៍ខ្លាំងទេ ប៉ុន្ដែដល់ពេលបានមេម៉ាយមានបទពោសោធន៍លោកមេសា ងប់ស្នេហ៍ខ្លាំងហើយមិនអាចទៅរកម្ហូបនៅខាងក្រៅបានដូចមុនទៀតបានទេ។
សង្សារទី៤របស់នាយចឺម គឺអ្នកមេម៉ាយកូន១សេង សុខគីម បានបញ្ចេញសារថ្មីៗនេះថា”កុំរវល់ច្រណែនឈ្នានីស ខឹង គុំគួន ចង់ឈ្នះ អីណា ទុកពេលធ្វើសេក្ដីល្អ ដើម្បីសេចក្ដីសុខ អ្វីសំខាន់នោះសូមបងយល់ពីអូនខ្លះផង”។ដោយឡែកនាយចឺម វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជានាយកំពុងតែមានក្ដីសុខជាមួយគូស្នេហ៍ថ្មីយ៉ាងណាតែមិនទាន់អាចកំណត់ពេលវេលារឿងរៀបការថានឹងធ្វើនៅនៅថ្ងខែខែឬឆ្នាំណាបានឡើយ ព្រោះនៅស្វែងយល់ចិត្តគ្នាទៀតសិន៕