កាលពីថ្ងៃចន្ទទី២៤ មករា ប្រធានាធិបតីប្រទេសម៉ាឡាវីលោក Lazarus Chakwera បានបណ្តេញគណៈរដ្ឋមន្ត្រីទាំងមូល របស់លោកចេញពីតំណែងជុំវិញបញ្ហាពុករលួយ ហើយលោកបានប្តេជ្ញាថានឹង ប្រឈមមុខគ្រប់ទម្រង់នៃ ការប្រព្រឹត្តខុស ច្បាប់ដោយមន្ត្រីសាធារណៈ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបារាំងAFP កាលពីថ្ងៃអង្គារទី ២៥ មករា ២០២២។លោក Chakwera បាននិយាយនៅក្នុងសុន្ទរកថាថ្នាក់ជាតិថា ខ្ញុំបានរំលាយគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្ញុំ ភ្លាមៗ ហើយមុខងារទាំងអស់នៃគណៈរដ្ឋមន្ត្រីត្រឡប់ទៅការិយាល័យរបស់ខ្ញុំវិញរហូតដល់ខ្ញុំប្រកាសគណៈរដ្ឋមន្ត្រីថ្មី ក្នុងរយៈ ពេលពីរថ្ងៃខាងមុខ។
លោកបានបន្ថែមថាគណៈរដ្ឋមន្ត្រីដែលបានកំណត់រចនាសម្ព័ន្ធឡើងវិញ នឹងមិនរាប់បញ្ចូលរដ្ឋមន្ត្រីក្រសួងដែនដីលោក Kezzie Msukwa ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនក្នុងសំណុំរឿងសូកប៉ាន់។នេះគឺដើម្បីអនុញ្ញាតឱ្យគាត់ឆ្លើយតបការចោទប្រកាន់អំពើពុករលួយដែលគាត់កំពុងប្រឈមមុខនៅតុលាការ។ការចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងដែនដី គឺជារឿងអាស្រូវពុករលួយលើកទីពីរ ដែលផ្ទុះឡើងក្នុងរយៈពេលតិចជាងមួយខែ។
កាលពីដើមខែធ្នូការស៊ើបអង្កេតអំពើពុករលួយបានឃើញអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡាវី និងជាអតីតទេសាភិបា លធនាគារកណ្តាលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាពួកគេបានរៀបចំគណនីដើម្បីទទួលបានប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ។លោក Chakwera បានឈ្នះការបោះឆ្នោតឆ្នាំ 2020 ដោយយុទ្ធនាការសន្យាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុង ប្រទេស អាហ្វ្រិកខាងត្បូងក្រីក្រ៕