Wednesday, October 23, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ព្យាយាមធ្វើឲ្យទីផ្សារ​ចម្រៀង​ប្រែ​ប្រួល

ឱក សុគន្ធកញ្ញា ៖ព្យាយាមធ្វើឲ្យទីផ្សារ​ចម្រៀង​ប្រែ​ប្រួល

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ដែលហាក់នៅតែមានព្រលឹងបន្ដិច​ក្រោយមានស្វាមីនិងកូន១​នេះ​នាង​បានច្រៀងCover បទចាស់​របស់​ខ្លួនកាលពីជាង១០ឆ្នាំមុនឡើងវិញនោះគឺបទ”ស្នាមស្នេហ៍ សមុ​ទ្រ​រាម” ជាមួយបទភ្លេងថ្មីតែរក្សារប៉ារ៉ូលនៅដ​ដែល។ការចេញបុកទីផ្សារចម្រៀង​របស់​សុគន្ធ​កញ្ញា  សារជាថ្មីនេះក្រោយពីនាងបានបន្ធូរដៃជាង២ឆ្នាំមកហើយដោយសារតែកូវីដ ទើបធ្វើឲ្យ​ទីផ្សារចម្រៀងរបស់នាងនៅទ្រឹង ខណៈដែលការលើកយកបទចាស់ៗដែលធ្លាប់​ល្បីល្បាញ​ច្រៀង​​​សារជាថ្មីនេះគឺការ​ពញាក់ដល់អ្នកគាំទ្រ​ឲ្យចាប់អារម្មណ៍នាងឡើងវិញ​ព្រោះ​ថាទឹកដម​សម្លេងរបស់សុគន្ធកញ្ញា នៅតែដដែលមិន​ប្រែប្រួលខ្លាំង​នោះទេថ្វីត្បិត​តែនាងមានប្ដី​និង​កូន១​ទៅហើយក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធកញ្ញា នៅតែចង់រក្សារតំណែង​របស់​នាង​ថាជា​តា​រា​ស្រីលំដាប់ជូរមុខរបស់ហង្សមាសតទៅទៀត បើទោះជាពេជ្រ សោភា,សុគន្ធ និសា និង​សួស វីសា សុទ្ធតែត្រូវបានគេ​មើល​ឃើញថា​មានសម្ថភាពមិនចាញ់នាង​ហើយឲ្យតែ​ផលិត​កម្ម​ចង់លើកពួកគេនឹងអាចឡើងមកកាន់​កាប់តំណែងធំនេះបាន​គ្រប់​ពេលវេលាក្ដី។

  ឱក សុគន្ធកញ្ញា ក៍ត្រៀមចេញមុខឡើងវិញពីកម្មវិធីប្រលង​ចម្រៀងទាំង៤ដែលគ្រប់​គ្រង​​ដោយស្វាមីរបស់នាងលោកអ៊ឹង សុខលី នាពេលឆាប់ៗនេះផងដែរក្នុង​នាមជាគណៈ​កម្មា​ការនិងCoach មានដូចជា The Voice Cambodia , Cambodian Idol ,The Voice Kids Cambodia​ និងCambodian Idol Junior ។ប៉ុន្ដែការត្រៀមថតភាពយន្ដរឿងថ្មីជាមួយលោកខេម ប៊ុនថៃ នោះ​នៅតែមិនទាន់ចេញជារូបរាងឡើយ ខណៈដែលថ្មីៗនេះសុគន្ធកញ្ញា ធ្វើឲ្យFan ស្រ​ឡាំងកាំងគ្រប់គ្នាតែម្ដងតាមរយៈ​ការច្រៀង​សម្ដែង​ដោយនាងលេងឈុតស្នេហា​ជាមួយ​សុខ ស្រីនាង តាមរយៈចម្រៀងជាខ្សែ​រឿង”ស្នេហាខ្ញុំផ្លូវ២”។​

នេះអាចនិយាយបានថាជាលើក​ដំបូងបំផុតក្នុងអាជីពចម្រៀងរបស់សុគន្ធកញ្ញា ដែលនាងហ៊ានសម្ដែងស្រីស្រលាញ់ស្រីទាំង​ដែលស្វាមី​នាង​លោកអ៊ឹង សុខលី មិនហ៊ាមឃាត់ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាដើម្បី​ឲ្យទីផ្សារ​ចម្រៀង​​មានការ​ប្រែ​ប្រួល ឬខ្លាំងដូចមុនវិញ  នាងព្យាយាមរិះរកអ្វីដែលប្លែកៗ​មិនធ្លាប់លេង​ពីមុនមកបញ្ចេញ ខណៈដែលអ្នកជំនាញ​សិល្បៈ​លោក​មិញ សុធីវណ្ណ ធ្លាប់អះ​អាង​ថា១០០%​ទោះ​ជាសុគន្ធកញ្ញា ពេលនេះមានមានប្ដីនិងកូន១ក្ដី តែហង្សមាស​នឹងមិន​បណ្ដោយ​​ឲ្យ​នាង​ធ្លាក់​ចុះជាដាច់ខាត។លោកសុធីវណ្ណ ថែមទាំងសង្កត់​ថាអ្នក​ដែលអាច​កំ​ណត់​ពីជោគវាសនា​របស់សុគន្ធកញ្ញា មានតែមួយគត់​ថាល្បីឬមិនល្បីនោះគឺហង្សមាស៕

RELATED ARTICLES