ភ្នំពេញ៖ឱក សុគន្ធកញ្ញា ដែលហាក់នៅតែមានព្រលឹងបន្ដិចក្រោយមានស្វាមីនិងកូន១នេះនាងបានច្រៀងCover បទចាស់របស់ខ្លួនកាលពីជាង១០ឆ្នាំមុនឡើងវិញនោះគឺបទ”ស្នាមស្នេហ៍ សមុទ្ររាម” ជាមួយបទភ្លេងថ្មីតែរក្សារប៉ារ៉ូលនៅដដែល។ការចេញបុកទីផ្សារចម្រៀងរបស់សុគន្ធកញ្ញា សារជាថ្មីនេះក្រោយពីនាងបានបន្ធូរដៃជាង២ឆ្នាំមកហើយដោយសារតែកូវីដ ទើបធ្វើឲ្យទីផ្សារចម្រៀងរបស់នាងនៅទ្រឹង ខណៈដែលការលើកយកបទចាស់ៗដែលធ្លាប់ល្បីល្បាញច្រៀងសារជាថ្មីនេះគឺការពញាក់ដល់អ្នកគាំទ្រឲ្យចាប់អារម្មណ៍នាងឡើងវិញព្រោះថាទឹកដមសម្លេងរបស់សុគន្ធកញ្ញា នៅតែដដែលមិនប្រែប្រួលខ្លាំងនោះទេថ្វីត្បិតតែនាងមានប្ដីនិងកូន១ទៅហើយក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធកញ្ញា នៅតែចង់រក្សារតំណែងរបស់នាងថាជាតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសតទៅទៀត បើទោះជាពេជ្រ សោភា,សុគន្ធ និសា និងសួស វីសា សុទ្ធតែត្រូវបានគេមើលឃើញថាមានសម្ថភាពមិនចាញ់នាងហើយឲ្យតែផលិតកម្មចង់លើកពួកគេនឹងអាចឡើងមកកាន់កាប់តំណែងធំនេះបានគ្រប់ពេលវេលាក្ដី។
ឱក សុគន្ធកញ្ញា ក៍ត្រៀមចេញមុខឡើងវិញពីកម្មវិធីប្រលងចម្រៀងទាំង៤ដែលគ្រប់គ្រងដោយស្វាមីរបស់នាងលោកអ៊ឹង សុខលី នាពេលឆាប់ៗនេះផងដែរក្នុងនាមជាគណៈកម្មាការនិងCoach មានដូចជា The Voice Cambodia , Cambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ។ប៉ុន្ដែការត្រៀមថតភាពយន្ដរឿងថ្មីជាមួយលោកខេម ប៊ុនថៃ នោះនៅតែមិនទាន់ចេញជារូបរាងឡើយ ខណៈដែលថ្មីៗនេះសុគន្ធកញ្ញា ធ្វើឲ្យFan ស្រឡាំងកាំងគ្រប់គ្នាតែម្ដងតាមរយៈការច្រៀងសម្ដែងដោយនាងលេងឈុតស្នេហាជាមួយសុខ ស្រីនាង តាមរយៈចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”។
នេះអាចនិយាយបានថាជាលើកដំបូងបំផុតក្នុងអាជីពចម្រៀងរបស់សុគន្ធកញ្ញា ដែលនាងហ៊ានសម្ដែងស្រីស្រលាញ់ស្រីទាំងដែលស្វាមីនាងលោកអ៊ឹង សុខលី មិនហ៊ាមឃាត់ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រួល ឬខ្លាំងដូចមុនវិញ នាងព្យាយាមរិះរកអ្វីដែលប្លែកៗមិនធ្លាប់លេងពីមុនមកបញ្ចេញ ខណៈដែលអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថា១០០%ទោះជាសុគន្ធកញ្ញា ពេលនេះមានមានប្ដីនិងកូន១ក្ដី តែហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត។លោកសុធីវណ្ណ ថែមទាំងសង្កត់ថាអ្នកដែលអាចកំណត់ពីជោគវាសនារបស់សុគន្ធកញ្ញា មានតែមួយគត់ថាល្បីឬមិនល្បីនោះគឺហង្សមាស៕