Wednesday, October 23, 2024
Homeតារាខ្មែរពេជ្រ សោភា ៖សង្សារចាស់មិនយកជាសត្រូវ

ពេជ្រ សោភា ៖សង្សារចាស់មិនយកជាសត្រូវ

ភ្នំពេញ៖ពេជ្រ សោភា ដែលផ្អែមល្ហែមស្នេហ៍លោកឆឹម សក្កដា ជាង៤ឆ្នាំតែទីបំផុតប្រែទៅជា​ក្រឡាប់​​ចាក់ត្រឹមថ្ងៃឆ្លងឆ្នាំ​សក​ល២០២១ ឈានចូល២០២២ នោះធ្វើឲ្យម្នាក់ៗត្រូវខ្ទាត​ចេញ​ពីគ្នារៀងៗខ្លួន ខណៈដែលសោភា រកបានសង្សារថ្មីជាប្រុស​ក្មេង​ខ្ពស់ស្រឡះរូប​សង្ហារមក​កៀក​​កើយគ្នាយ៉ាងមានក្ដីសុខបំផុត។អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះលោកឆឹម សក្កដា បាន​ប្រាប់​អ្នកកាសែតទាំងចិត្តត្រជាក់ថាការដែលលោកនិងសោភា មិនអាចបន្ដស្នេហ៍បាន​តទៅ​មុខទៀត​ព្រោះ​តែពេលវេលាមិន​សាក​សម មិនមែនមានជនទី៣ចូលជ្រៀតជ្រែកទើបនាំ​ឲ្យ​ក្លាយ​ទៅ​ជាបែបនេះឡើយ។នេះគឺជាសារដ៍កម្រមួយរបស់លោកសក្កដា ប្រាប់ទៅអ្នកសារព័ត មាន ដោយ ត្រូវបានគេចាត់ទុកថាលោកពិតជាមានចិត្ត​ត្រជាក់​ណាស់ហើយ​សុខចិត្ត​ខាំមាត់​សង្កត់ចិន្ដា បើទោះជាឃើញសោភា នាំសង្សារថ្មីទៅសាងសង ស្នេហ៍នៅថ្ងៃCountdown យ៉ាងរ៉ូមែនទិក​យ៉ាងណាក៍លោកនៅតែថាគ្មាន​មនុស្សទី៣ចូលបំផ្លាញ​ស្នេហាលោក​ដែរដែល​ខុសពីគូស្នេហ៍តារាមួយចំនួនពេលផ្អែមល្ហែម​ស្នេហ៍ពួកគេគិតតែបង្អួតតែ​ពេល​ចែកផ្លូវគ្នាហែកហួរគ្នាផ្អើលមេឃតែម្ដង។

ដោយឡែកសោភា វិញមុននេះបានសារភាព​ថានាងពិតជា​មាន​សង្សារ​​ថ្មីមែន ប៉ុន្ដែ​នាង​មិនធ្វើអត្ថាធិប្បាយជុំវិញការដែលនាង​ត្រូវផាត់​ចោលលោកសក្កដា ហើយស្រវ៉ា​អោប​សង្សារ​ថ្មីជាបុរសដែលនាងថាព្រះយេស៊ូគ្រិស្ដប្រទាន​ឲ្យនាងនិងសង្សារ​បាន​ជួប​គ្នានោះ​ទេ។យ៉ាង​ណាគេចាំបានថាអំឡុងពេលដែលសោភា នាំសង្សារទៅអោបរឹត​គ្នានៅខេត្តសៀមរាប​ថ្ងៃឆ្លង​ឆ្នាំសកល​នោះ​លោកសក្កដា បាននិយាយបែបតូចចិត្តថា​ព្រះគេ​នាំឲ្យជួបគ្នា ព្រះឯងអត្ដាហិ អត្តានោនាថោ(ខ្លួនទីពឹងខ្លួន) ដែលធ្វើឲ្យFan រប​ស់​លោកសក្កដា សម្ដែងការអា​ណិតអាសូ​លោក​យ៉ាងខ្លាំង និងព្យាយាមលើក​ទឹកចិត្តបុរសសាច់​សដូចស្រី​រូប​នេះ​ថា”កាត់​ចិត្ត​ទៅIdol ធ្វើ​ម៉េចស្រលាញ់គ្នា៤ឆ្នាំ ហើយមិនមែនគូព្រេង បែកគ្នាចឹងហើយ”។

  តាមរយៈការអះអាងរបស់លោកឆឹម សក្កដា ចំពោះពេជ្រ សោភា នាពេលនេះ​បញ្ជា​ក់​ថាលោកមិនបានចងគំនុំជាមួយសោភា ដែលទៅផ្សារភ្ជាប់ស្នេហ៍ថ្មីទាំងដែល​លោកនៅ​ជ្រ​ងោរៗបែបនេះទេហើយវាជាគំរូល្អមួយ​សម្រាប់តារាទាំងឡាយដើម្បី​កុំឲ្យ​ពេល​ពួក​គេស្រ​លាញ់​​​គ្នាគិតតែពីSweet តែពេលបែកគ្នាប្រែមកបកអាក្រាតរៀង​ៗខ្លួនបែកផ្សែង​នោះ។​ចំពោះពេជ្រ សោភា វិញបន្ទាប់ពីបែកស្នេហ៍លោកសក្កដា នេះគេឃើញនាង​មានរាស្រីឡើង​ផងចុះ​ផង​ព្រមគ្នា​តែម្ដងព្រោះតារាចម្រៀង​ហង្សមាស​រូបនេះបានក្លាយទៅជាBA របស់លោក​ស្រីទ្រី ដាណា ដោយស៊ីថ្លៃខ្ពស់បំបែកឯកគត្តកម្មតារាស្រុក​ខ្មែរគឺកុងត្រា១ឆ្នាំបាន៣០​ម៉ឺន​ដុល្លារ​។ប៉ុន្ដែថ្មីៗនេះសោភា ក៍ត្រូវជំងឺចាស់(ឈាមស ស៊ីឈាមក្រហម)ធ្វើទុក្ខរហូតធ្វើឲ្យនាង​រត់​ចូលពេទ្យជាបន្ទាន់ទៀតផង ខណៈដែលលោកសក្កដា មិនបានរត់ឆ្លេឆ្លារទៅ​មើលថែរ​សោ​ភា ដូចមុនទៀតឡើយ។

  ពេជ្រ សោភា បានលែងលះអតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ក្រោយរួមរស់​ជាមួយ​គ្នា​មិន​បាន១ឆ្នាំ​ផងទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេ​ម៉ាយស្ទើ​តែមិនគូរឲ្យជឿរឡើយ។អំឡុងពេលដែលសោភា ក្រៀមស្រពោនចិន្ដា នោះ​ហើយដែល​លោក​សក្កដា ស្ម័គ្រចិត្តកាយ៉ាចូលខ្លួនមកស្អំរបួសបេះដូងនាងហើយលោកថែមទាំងរំអុកសុំសោភា រៀបការ​នៅ​ឆ្នាំ​២០២២ នេះទៀតផងដើម្បីបញ្ចប់ការសង្ស័យពីមហាជន​រឿងដែលគេថាពួក​គេ​សាង​ស្នេហ៍”ក្លែងក្លាយ”ហើយលោក​ក៍ចង់​ជម្រះ​រឿងដែលគេល្បីថាលោកជាបុរស​ស្រលាញ់​ភេទ​ដូចគ្នានោះដែរ តែត្រូវបានសោភា មិនព្រមផ្ដល់ចម្លើយតបនោះទេ តែ​ដើម្បី​ឲ្យ​សក្កដា បានភ្លឺភ្នែកសោភា បញ្ចេញមុខសង្សារថ្មីនៅថ្ងៃបើកឆាកចូលឆ្នាំ២០២២ នេះតែម្ដងទើបធ្វើឲ្យ​លោក​សក្កដា ដែ​ល​​ចង់​ធ្វើ​ជាបុរសជិះសេះសរបស់សោភា នោះហាមាត់ចង់ធ្វើជាអនាគត​ស្វា​មីបស់នាងលែងរួច។ ថ្មីៗនេះដែរសោភា ថែមទាំង​បាន​បង្ហា​ញសញ្ញាចង់ដឹកដៃ​សង្សារថ្មី​ចូល​រោងការឆាប់ៗនេះហើយ ទើបធ្វើឲ្យទស្សនិកជន​បានលើកឡើង​ថាបើលោកសក្កដា សឿង​មែន​នៅ​​តែ​ធ្វើចិត្ត​ធ្ងន់បានតាមរយៈការទៅចូលរួមមង្គលការរបស់សោភា ទៀតនោះគឺ​ពិតជា​កាន់តែ​លាតត្រដាងច្បាស់​លាស់​មែនទែនហើយថាលោកជាមនុស្សចិត្តថ្ម ហើយទីបំផុត​បាន​ត្រឹម​តែ​អបអរសោភា មានក្ដីសុខប៉ុណ្ណោះ៕

RELATED ARTICLES