ភ្នំពេញ៖ពេជ្រ សោភា ដែលផ្អែមល្ហែមស្នេហ៍លោកឆឹម សក្កដា ជាង៤ឆ្នាំតែទីបំផុតប្រែទៅជាក្រឡាប់ចាក់ត្រឹមថ្ងៃឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ នោះធ្វើឲ្យម្នាក់ៗត្រូវខ្ទាតចេញពីគ្នារៀងៗខ្លួន ខណៈដែលសោភា រកបានសង្សារថ្មីជាប្រុសក្មេងខ្ពស់ស្រឡះរូបសង្ហារមកកៀកកើយគ្នាយ៉ាងមានក្ដីសុខបំផុត។អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះលោកឆឹម សក្កដា បានប្រាប់អ្នកកាសែតទាំងចិត្តត្រជាក់ថាការដែលលោកនិងសោភា មិនអាចបន្ដស្នេហ៍បានតទៅមុខទៀតព្រោះតែពេលវេលាមិនសាកសម មិនមែនមានជនទី៣ចូលជ្រៀតជ្រែកទើបនាំឲ្យក្លាយទៅជាបែបនេះឡើយ។នេះគឺជាសារដ៍កម្រមួយរបស់លោកសក្កដា ប្រាប់ទៅអ្នកសារព័ត មាន ដោយ ត្រូវបានគេចាត់ទុកថាលោកពិតជាមានចិត្តត្រជាក់ណាស់ហើយសុខចិត្តខាំមាត់សង្កត់ចិន្ដា បើទោះជាឃើញសោភា នាំសង្សារថ្មីទៅសាងសង ស្នេហ៍នៅថ្ងៃCountdown យ៉ាងរ៉ូមែនទិកយ៉ាងណាក៍លោកនៅតែថាគ្មានមនុស្សទី៣ចូលបំផ្លាញស្នេហាលោកដែរដែលខុសពីគូស្នេហ៍តារាមួយចំនួនពេលផ្អែមល្ហែមស្នេហ៍ពួកគេគិតតែបង្អួតតែពេលចែកផ្លូវគ្នាហែកហួរគ្នាផ្អើលមេឃតែម្ដង។
ដោយឡែកសោភា វិញមុននេះបានសារភាពថានាងពិតជាមានសង្សារថ្មីមែន ប៉ុន្ដែនាងមិនធ្វើអត្ថាធិប្បាយជុំវិញការដែលនាងត្រូវផាត់ចោលលោកសក្កដា ហើយស្រវ៉ាអោបសង្សារថ្មីជាបុរសដែលនាងថាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងនិងសង្សារបានជួបគ្នានោះទេ។យ៉ាងណាគេចាំបានថាអំឡុងពេលដែលសោភា នាំសង្សារទៅអោបរឹតគ្នានៅខេត្តសៀមរាបថ្ងៃឆ្លងឆ្នាំសកលនោះលោកសក្កដា បាននិយាយបែបតូចចិត្តថាព្រះគេនាំឲ្យជួបគ្នា ព្រះឯងអត្ដាហិ អត្តានោនាថោ(ខ្លួនទីពឹងខ្លួន) ដែលធ្វើឲ្យFan របស់លោកសក្កដា សម្ដែងការអាណិតអាសូលោកយ៉ាងខ្លាំង និងព្យាយាមលើកទឹកចិត្តបុរសសាច់សដូចស្រីរូបនេះថា”កាត់ចិត្តទៅIdol ធ្វើម៉េចស្រលាញ់គ្នា៤ឆ្នាំ ហើយមិនមែនគូព្រេង បែកគ្នាចឹងហើយ”។
តាមរយៈការអះអាងរបស់លោកឆឹម សក្កដា ចំពោះពេជ្រ សោភា នាពេលនេះបញ្ជាក់ថាលោកមិនបានចងគំនុំជាមួយសោភា ដែលទៅផ្សារភ្ជាប់ស្នេហ៍ថ្មីទាំងដែលលោកនៅជ្រងោរៗបែបនេះទេហើយវាជាគំរូល្អមួយសម្រាប់តារាទាំងឡាយដើម្បីកុំឲ្យពេលពួកគេស្រលាញ់គ្នាគិតតែពីSweet តែពេលបែកគ្នាប្រែមកបកអាក្រាតរៀងៗខ្លួនបែកផ្សែងនោះ។ចំពោះពេជ្រ សោភា វិញបន្ទាប់ពីបែកស្នេហ៍លោកសក្កដា នេះគេឃើញនាងមានរាស្រីឡើងផងចុះផងព្រមគ្នាតែម្ដងព្រោះតារាចម្រៀងហង្សមាសរូបនេះបានក្លាយទៅជាBA របស់លោកស្រីទ្រី ដាណា ដោយស៊ីថ្លៃខ្ពស់បំបែកឯកគត្តកម្មតារាស្រុកខ្មែរគឺកុងត្រា១ឆ្នាំបាន៣០ម៉ឺនដុល្លារ។ប៉ុន្ដែថ្មីៗនេះសោភា ក៍ត្រូវជំងឺចាស់(ឈាមស ស៊ីឈាមក្រហម)ធ្វើទុក្ខរហូតធ្វើឲ្យនាងរត់ចូលពេទ្យជាបន្ទាន់ទៀតផង ខណៈដែលលោកសក្កដា មិនបានរត់ឆ្លេឆ្លារទៅមើលថែរសោភា ដូចមុនទៀតឡើយ។
ពេជ្រ សោភា បានលែងលះអតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ក្រោយរួមរស់ជាមួយគ្នាមិនបាន១ឆ្នាំផងទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយស្ទើតែមិនគូរឲ្យជឿរឡើយ។អំឡុងពេលដែលសោភា ក្រៀមស្រពោនចិន្ដា នោះហើយដែលលោកសក្កដា ស្ម័គ្រចិត្តកាយ៉ាចូលខ្លួនមកស្អំរបួសបេះដូងនាងហើយលោកថែមទាំងរំអុកសុំសោភា រៀបការនៅឆ្នាំ២០២២ នេះទៀតផងដើម្បីបញ្ចប់ការសង្ស័យពីមហាជនរឿងដែលគេថាពួកគេសាងស្នេហ៍”ក្លែងក្លាយ”ហើយលោកក៍ចង់ជម្រះរឿងដែលគេល្បីថាលោកជាបុរសស្រលាញ់ភេទដូចគ្នានោះដែរ តែត្រូវបានសោភា មិនព្រមផ្ដល់ចម្លើយតបនោះទេ តែដើម្បីឲ្យសក្កដា បានភ្លឺភ្នែកសោភា បញ្ចេញមុខសង្សារថ្មីនៅថ្ងៃបើកឆាកចូលឆ្នាំ២០២២ នេះតែម្ដងទើបធ្វើឲ្យលោកសក្កដា ដែលចង់ធ្វើជាបុរសជិះសេះសរបស់សោភា នោះហាមាត់ចង់ធ្វើជាអនាគតស្វាមីបស់នាងលែងរួច។ ថ្មីៗនេះដែរសោភា ថែមទាំងបានបង្ហាញសញ្ញាចង់ដឹកដៃសង្សារថ្មីចូលរោងការឆាប់ៗនេះហើយ ទើបធ្វើឲ្យទស្សនិកជនបានលើកឡើងថាបើលោកសក្កដា សឿងមែននៅតែធ្វើចិត្តធ្ងន់បានតាមរយៈការទៅចូលរួមមង្គលការរបស់សោភា ទៀតនោះគឺពិតជាកាន់តែលាតត្រដាងច្បាស់លាស់មែនទែនហើយថាលោកជាមនុស្សចិត្តថ្ម ហើយទីបំផុតបានត្រឹមតែអបអរសោភា មានក្ដីសុខប៉ុណ្ណោះ៕