មន្ត្រីសេតវិមានបាននិយាយថាការអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែ កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអាមេរិកលោកចូបៃឌិនបានព្រមានថាមានព័ត៌មានជាក់លាក់ដែលថារុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅខែក្រោយនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃសុក្រទី ២៨ មករា ឆ្នាំ ២០២២។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន លោក Emily Horne បាននិយាយថាប្រធានាធិបតី បៃឌិនបាននិយាយថា មានលទ្ធភាពជាក់លាក់មួយដែលរុស្ស៊ីអាចឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេប្រធានាធិបតី បៃឌិនបានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយថាពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ ស្តីពីការកាត់បន្ថយការកើនឡើងនិងបានយល់ព្រមលើសកម្មភាពរួមគ្នាសម្រាប់អនាគត ។
ការសន្ទនាកាលពីថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកក៏បានគំរាមបញ្ឈប់ការបើកបំពង់បង្ហូរប្រេងដ៏សំខាន់ដែលនឹងបញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុបខាងលិចប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។បំពង់ប្រេងNord Stream 2 ចេញពីរុស្ស៊ីទៅអាល្លឺម៉ង់ហើយកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីទីក្រុងប៊ែរឡាំងបាននិយាយថា គម្រោងនេះអាចប្រឈមនឹងទណ្ឌកម្មប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន។សម្ព័ន្ធមិត្តលោកខាងលិចនិយាយថា ពួកគេនឹងកំណត់គោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ីប្រសិនបើវាឈ្លានពានហើយការអត្ថាធិប្បាយចុងក្រោយបំផុតបង្ហាញពីការពង្រឹងជំហររបស់ពួកគេ។
បំពង់បង្ហូរប្រេងប្រវែង 1225 គីឡូម៉ែត្រ ចំណាយពេល 5 ឆ្នាំក្នុងការសាងសង់ និងចំណាយប្រាក់អស់ 11 ពាន់លានដុល្លារ។គម្រោងថាមពលដែលនឹងដំណើរការនៅក្រោមសមុទ្របាល់ទិកត្រូវបានរចនាឡើងដើម្បីបង្កើនការនាំចេញឧស្ម័នរបស់រុស្ស៊ីទ្វេដងទៅកាន់ប្រទេសអាល្លឺម៉ង់៕