ភ្នំពេញ៖មាស សុខសោភា បានទៅដល់រាម ជិត១ឆ្នាំនេះទោះជាមិនធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលក្ដី ប៉ុន្ដែអតីតតារាថោន បានវិវត្តន៍ខ្លួនស្ទើតែទាំងសុ្រងពីអ្នកចម្រៀងម្នាក់លំដាប់កំពូលដែលផ្ដោតលើប្រាក់ចំណូលពីអាជីពសិល្បៈតែមួមុខនោះ ប្រែក្លាយទៅជាអ្នកជំនួញថ្មីម្នាក់រកស៊ីធំ។សោភា បានក្លាយទៅជាថៅកែស្រីដោយមានហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាងកាហ្វេ១នៅក្រុងព្រះសីហនុដែលចំណាយលុយបើកហាងទាំង២ក្នុងពេលតែ១នៅរដូវកូវីដនេះអស់លុយជាច្រើនម៉ឺនដុល្លារ ហើយនាងមិនពឹងលើប្រាក់ចំណូលពីចម្រៀងតែ១ច្រកទៀតឡើយ។កាលពីថ្ងៃទី២៨ខែមករា សោភា បានឈាន១ជំហ៊ានទៀតនោះគឺការកស៊ីធំជាមួយថៅកែរាម ទៅលើផ្នែកអចលនទ្រព្យដែលធ្វើឲ្យសោភា កាន់តែលូកដៃជ្រៅទៅលើវិស័យជំនួញហើយការកុងត្រារបស់នាងតំណាក់កាលទី១នៅរាម ទោះជានឹងផុតកំណត់នៅចុងខែកុម្ភៈឆ្នាំ២០២២ ក្ដី ប៉ុន្ដែតាមរយៈការដែលសោភា ចាប់ដៃថៅកែរកស៊ីជាមួយគ្នានេះបញ្ជាក់ថានាងអាចនឹងចុះកុងត្រា១០ឆ្នាំទៀតក៍បានដែរបើទោះជាពេលនេះទីផ្សារចម្រៀងរបស់នាងហាក់នៅទ្រឹងក្ដី។
អ្វីដែលគូរឲ្យកត់សម្គាល់នោះផលិតកម្មហង្សមាសដែលធ្លាប់ដាក់សញ្ញាចង់បានសោភា ទៅរួមទ្រនុំអស់រយៈពេលជាង១០ឆ្នាំទៅហើយតែរងបរាជ័យក្នុងការចចារដែលលើកចុងក្រោយនៅឆ្នាំ២០២០ នោះពេលនេះការទន្ទឹងរងចាំសោភា ទៅធ្វើជាតារារបស់ខ្លួនគឺកាន់តែខើចនិងរួមតូចទៅៗហើយព្រោះថាសោភា នឹងត្រូវជាប់ដៃរកស៊ីជាមួយថៅកែរាម រយៈពេលវែងហើយពេលនេះទោះជាអាជីពចម្រៀងនាងមិនមានបទផ្ទុះក៍នាងមិនប្ដូរផលិតកម្មច្រៀងដែរ។ប៉ុន្ដែឲ្យតែការរកស៊ីកាក់កបនោះសោភា នឹងបន្ដនៅរាម ដោយគ្មានដែនកំណត់។មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងទៅរាម គឺពិតជាដើម្បីទៅច្រៀងផងរកស៊ីផងមែន។នាងថាហង្សមាសធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែផលិតកម្មផ្សេងទៀតដូចជាGalaxy នាងគ្មានទំនាក់ទំនងគ្នា នោះទេ។
គូរបញ្ជាក់ថាមាស សុខសោភា បានរងការរិះគន់ជុំទិសក្រោយពីមិត្តភក្ដិរបស់នាងគឺតារាចម្រៀងឆន សុវណ្ណារាជ បានទម្លាយរូបអាពាហ៍ពិពាហ៍គម្រប់ខួប១២ឆ្នាំរបស់នាងជាមួយលោកអ៊ឹត រ៉ាដា កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដែលពិធីនោះដូចគ្នាទៅនិងសែនព្រេនដែរ។អ្វីដែលគូរឲ្យហួសចិត្តនោះក្រោយសោភា ទទួលបានងារថ្មីថាជាកំពូលតារាចម្រៀងពូកែលាក់រឿងរៀបការបំផុត នោះស្រាប់តែនាងធ្វើឲ្យអ្នកគាំទ្រកាន់តែឈឺក្បាលដោយសារតែនាងអះអាងថាយុវវជនម្នាក់ឈ្មោះBovee Hundley ដែលមានអាយុ១៤ឆ្នាំនោះជាកូនរបស់នាងទើបធ្វើឲ្យអ្នកខ្លះមិនពេញចិត្តសោភា ដោយលើកឡើងថានាងទើបរៀបការ១២ឆ្នាំសោះ តើបានកូន១៤ឆ្នាំមកពីណា?