Sunday, December 22, 2024
Homeតារាខ្មែរមាស សុខសោភា ៖លូកដៃកាន់តែជ្រៅ​ជាមួយ​ថៅកែ

មាស សុខសោភា ៖លូកដៃកាន់តែជ្រៅ​ជាមួយ​ថៅកែ

ភ្នំពេញ៖មាស សុខសោភា បានទៅដល់រាម ជិត១ឆ្នាំនេះទោះជាមិនធ្វើឲ្យទីផ្សារចម្រៀង​របស់​នាងមានការប្រែប្រួលក្ដី ប៉ុន្ដែ​អតីតតារាថោន បានវិវត្តន៍ខ្លួនស្ទើតែទាំងសុ្រងពីអ្នកចម្រៀងម្នាក់​លំ​ដាប់កំពូលដែលផ្ដោតលើប្រាក់​ចំណូលពី​អាជីព​សិល្បៈ​តែមួមុខនោះ ប្រែក្លាយទៅជាអ្នក​ជំនួញ​ថ្មី​ម្នាក់រកស៊ីធំ។សោភា បានក្លាយទៅជាថៅកែស្រីដោយមាន​ហាងលក់ផលិត​ផលនៅ​ក្រុងតាខ្មៅ និងហាងកាហ្វេ១នៅក្រុងព្រះសីហនុ​ដែលចំណាយលុយបើកហាង​ទាំង២ក្នុង​ពេល​​​តែ១នៅរដូវកូវីដនេះ​អស់លុយ​ជាច្រើនម៉ឺនដុល្លារ ហើយនាងមិនពឹងលើប្រាក់ចំណូលពី​ចម្រៀងតែ១ច្រកទៀតឡើយ។កាលពីថ្ងៃទី២៨ខែមករា សោភា បាន​ឈាន១ជំហ៊ានទៀតនោះ​គឺ​ការក​ស៊ីធំជាមួយថៅកែរាម ទៅលើផ្នែកអចលនទ្រព្យដែលធ្វើឲ្យសោភា កាន់តែលូកដៃជ្រៅ​ទៅ​លើវិស័យ​ជំនួញហើយការកុងត្រារបស់នាងតំណាក់កាលទី១នៅរាម ទោះជានឹងផុត​កំ​ណត់​នៅចុងខែកុម្ភៈឆ្នាំ២០២២ ក្ដី ប៉ុន្ដែ​តាមរយៈការដែលសោភា ចាប់ដៃថៅកែរកស៊ីជាមួយគ្នា​នេះបញ្ជាក់ថានាងអាចនឹងចុះកុងត្រា១០ឆ្នាំទៀតក៍បានដែរ​បើទោះ​ជាពេលនេះទីផ្សារចម្រៀងរបស់នាងហាក់នៅទ្រឹងក្ដី។

អ្វីដែលគូរឲ្យកត់សម្គាល់នោះផលិតកម្មហង្សមាសដែលធ្លាប់ដាក់សញ្ញាចង់បានសោភា ទៅរួមទ្រនុំអស់រយៈ​ពេលជាង​១០ឆ្នាំ​ទៅហើយ​តែរងបរាជ័យក្នុងការ​ចចារ​ដែលលើកចុងក្រោយនៅឆ្នាំ២០២០ នោះពេលនេះការទន្ទឹងរងចាំសោភា ទៅធ្វើជា​តារា​របស់ខ្លួនគឺកាន់តែខើចនិងរួមតូចទៅៗហើយព្រោះថាសោភា នឹងត្រូវជាប់ដៃរកស៊ីជាមួយ​ថៅ​កែ​រាម រយៈពេលវែងហើយពេល​នេះទោះជាអាជីពចម្រៀងនាងមិនមាន​បទផ្ទុះក៍នាងមិនប្ដូរ​ផលិ​តកម្មច្រៀងដែរ។ប៉ុន្ដែឲ្យតែការរកស៊ីកាក់កបនោះសោភា នឹង​បន្ដនៅរាម ដោយគ្មានដែន​កំណត់។មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងទៅរាម គឺពិតជាដើម្បីទៅ​ច្រៀង​ផងរកស៊ីផងមែន។នាងថាហង្សមាសធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែផលិតកម្មផ្សេងទៀត​ដូចជាGalaxy នាងគ្មានទំនាក់ទំនងគ្នា នោះទេ។

 គូរបញ្ជាក់ថាមាស សុខសោភា បានរងការរិះគន់ជុំទិសក្រោយពីមិត្តភក្ដិរបស់​នាងគឺ​តារា​ចម្រៀងឆន សុវណ្ណារាជ បាន​ទម្លាយ​រូបអាពាហ៍ពិពាហ៍គម្រប់​ខួប១២ឆ្នាំរបស់នាងជាមួយ​លោកអ៊ឹត រ៉ាដា កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩  ដែលពិធីនោះដូចគ្នា​ទៅនិង​សែនព្រេន​ដែរ។​អ្វីដែលគូរឲ្យហួសចិត្តនោះក្រោយសោភា ទទួលបានងារថ្មីថាជាកំពូលតារាចម្រៀង​ពូកែលាក់​រឿងរៀបការ​បំផុត នោះស្រាប់តែនាងធ្វើឲ្យអ្នកគាំទ្រ​កាន់តែឈឺក្បាលដោយសារ​តែនាងអះ​អាង​ថាយុវវជនម្នាក់ឈ្មោះBovee Hundley ដែលមានអាយុ១៤ឆ្នាំនោះជាកូនរបស់នាង​ទើប​ធ្វើ​ឲ្យអ្នកខ្លះមិនពេញចិត្តសោភា ដោយលើកឡើងថានាង​ទើបរៀបការ១២ឆ្នាំ​សោះ តើបាន​កូន១៤ឆ្នាំមកពីណា?

RELATED ARTICLES