Monday, December 23, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖មិនទាន់កំណត់ពេល​ទៅបារាំង​ជាថ្មី ខណៈចង់សារ៉េលក់ផ្ទះនិងដីធ្លីខ្លះចេញ

ករុណា ពេជ្រ ៖មិនទាន់កំណត់ពេល​ទៅបារាំង​ជាថ្មី ខណៈចង់សារ៉េលក់ផ្ទះនិងដីធ្លីខ្លះចេញ

ភ្នំពេញ៖លោកកុណា ពេជ្រ បានវិលមកពីបារាំងកាលពីពាក់កណ្ដាលខែមករា ដើម្បីរៀបចំ​ធ្វើ​បុណ្យខួបគម្រប់១០០ថ្ងៃជូនឪពុក​របស់លោកឧបាសកម៉ុក សាខន កាលពីថ្ងៃទី១៨ខែមករា​ឆ្នាំ២០២២ ដែលដែលពិធីនោះធ្វើនៅភូមខ្សាច់ស ឃុំរក្សជ័យ ស្រុក​បា​ភ្នំ ខេត្តព្រៃវែង ដោយ​និពន្ធព្រះសង្ឃដល់ទៅ៧៥អង្គឲ្យត្រូវទៅនិងអាយុឪពុករបស់លោកដើម្បីរាប់បាត្រទៀតផង។ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះលោកករុណា ពេជ្រ បានឲ្យដឹងថាក្រោយ​លោក​​បាន​ធ្វើបុណ្យជូនឪពុកគម្រប់ខួប​១០០​​ថ្ងៃនេះរួចលោកមិនទាន់បានថតបទចម្រៀង ឬMVនោះទេព្រោះពេលនេះដល់ពេលចូលឆ្នាំចិនទៅហើយ។

ប៉ុន្ដែលោក​ថា​ក្រោ​យចប់ចូលឆ្នាំចិនលោកនឹងត្រៀមចេញបទចម្រៀង​ទាក់ទងវិស័យទេសចរណ៍៣បទបន្ថែមទៀត​ដែល​បង្ហាញ​៣ខេត្តគឺមានបាត់ដំបង,ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីចូលរួមវិស័យទេសចរណ៍ជាតិ​និងលើក​ស្ទួ​យ​​​ពីតំបន់ទេសចរណ៍​ក្នុង​ស្រុក​បន្ទាប់​ពី​លោក​​បានចេញបទ”មន្ដស្នេហ៍កំពង់​ស្ពឺ”​ដែលលាត​ត្រ​ដាងពីតំបន់ទេសចរណ៍នៅខេត្តនោះរួចមក។លោកករុណា ពេជ្រ បាន​ឲ្យដឹង​ទៀត​ថាការ​មក​ស្រុក​ខ្មែរលើក​នេះលោកមិនទាន់កំណត់វិលទៅបារាំង​ជួបម្ដាយសារជាថ្មី​នោះទេ ព្រោះលោក​ត្រូវ​មក​រៀប​​ចំលក់ផ្ទះ ឬដីធ្លីមួយចំនួនសិនដោយ​សារ​តែថវិការដែល​លោក​មាន​បានចំណាយទៅលើការធ្វើបុណ្យជូនឪពុក​លោ​ក​​ទាំង២លើក​អស់​ច្រើនមកហើយ​អីចឹង​ត្រូវតែបញ្ចេញផ្ទះឬដីខ្លះទើបអាច​បង្វិលលុយបាន​មកវិញ។ដោយឡែកទាក់ទង​ស្ថាន​ភាពម្ដាយរបស់លោកនៅបារាំងដែលមានជំងឺត្បៀតសសៃឈាមនោះត្រូវបានលោកករុណា ពេជ្រ ថា​ពេលនេះម្ដាយ​ដើរ​បាន​តេសតាស តែដៃខាងឆ្វេងកម្រើកមិនទាន់បាននោះទេ ហើយ​ក្រុម​គ្រូពេទ្យកំពុងតែតាមដាន​និងព្យាបាលដោយ​យកចិត្តទុក​ដាក់។

 គូរបញ្ជាក់ថាលោកករុណា ពេជ្រ ដែលជាកូនទោលក្នុងគ្រួសារនោះបាន​ផ្អាកអាជីព​សិល្បៈ​មួយរយៈធំដើម្បីមើលថែរ​ឪពុក​របស់លោកដែលមានជំងឺដាច់សសៃឈាមក្នុងខួក្បាល ដែលតម្រូវព្យាបាលទាំងពេទ្យក្នុង​និងក្រៅស្រុកតែនៅមិនជា​ហើយ​នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ឧបាសកម៉ុក សាខន ទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ។ក្រោយធ្វើ​បុណ្យសពជូនឪពុក​រួច​លោក​ករុណា ពេជ្រ បានឡើងយន្ដហោះទៅជួបម្ដាយនៅបារាំង​កាលពីថ្ងៃទី២០ខែធ្នូ​ឆ្នាំ​២០​២១ បន្ទាប់ពីលោកបានទទួលVisa ពីស្ថាន​ទូតបារាំងដល់ទៅ១ឆ្នាំឯណ្ណោះដែល​មានន័យថា​ទោះ​ជាពេលនេះលោកកំពុងនៅក្នុងស្រុកមែន តែរយៈពេល១ឆ្នាំ​នេះលោក​ពេជ្រ ចង់ចេញ​ទៅ​ជួបម្ដាយពេលណាក៍បានដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RELATED ARTICLES