ភ្នំពេញ៖លោកកុណា ពេជ្រ បានវិលមកពីបារាំងកាលពីពាក់កណ្ដាលខែមករា ដើម្បីរៀបចំធ្វើបុណ្យខួបគម្រប់១០០ថ្ងៃជូនឪពុករបស់លោកឧបាសកម៉ុក សាខន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ដែលដែលពិធីនោះធ្វើនៅភូមខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយនិពន្ធព្រះសង្ឃដល់ទៅ៧៥អង្គឲ្យត្រូវទៅនិងអាយុឪពុករបស់លោកដើម្បីរាប់បាត្រទៀតផង។ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះលោកករុណា ពេជ្រ បានឲ្យដឹងថាក្រោយលោកបានធ្វើបុណ្យជូនឪពុកគម្រប់ខួប១០០ថ្ងៃនេះរួចលោកមិនទាន់បានថតបទចម្រៀង ឬMVនោះទេព្រោះពេលនេះដល់ពេលចូលឆ្នាំចិនទៅហើយ។
ប៉ុន្ដែលោកថាក្រោយចប់ចូលឆ្នាំចិនលោកនឹងត្រៀមចេញបទចម្រៀងទាក់ទងវិស័យទេសចរណ៍៣បទបន្ថែមទៀតដែលបង្ហាញ៣ខេត្តគឺមានបាត់ដំបង,ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីចូលរួមវិស័យទេសចរណ៍ជាតិនិងលើកស្ទួយពីតំបន់ទេសចរណ៍ក្នុងស្រុកបន្ទាប់ពីលោកបានចេញបទ”មន្ដស្នេហ៍កំពង់ស្ពឺ”ដែលលាតត្រដាងពីតំបន់ទេសចរណ៍នៅខេត្តនោះរួចមក។លោកករុណា ពេជ្រ បានឲ្យដឹងទៀតថាការមកស្រុកខ្មែរលើកនេះលោកមិនទាន់កំណត់វិលទៅបារាំងជួបម្ដាយសារជាថ្មីនោះទេ ព្រោះលោកត្រូវមករៀបចំលក់ផ្ទះ ឬដីធ្លីមួយចំនួនសិនដោយសារតែថវិការដែលលោកមានបានចំណាយទៅលើការធ្វើបុណ្យជូនឪពុកលោកទាំង២លើកអស់ច្រើនមកហើយអីចឹងត្រូវតែបញ្ចេញផ្ទះឬដីខ្លះទើបអាចបង្វិលលុយបានមកវិញ។ដោយឡែកទាក់ទងស្ថានភាពម្ដាយរបស់លោកនៅបារាំងដែលមានជំងឺត្បៀតសសៃឈាមនោះត្រូវបានលោកករុណា ពេជ្រ ថាពេលនេះម្ដាយដើរបានតេសតាស តែដៃខាងឆ្វេងកម្រើកមិនទាន់បាននោះទេ ហើយក្រុមគ្រូពេទ្យកំពុងតែតាមដាននិងព្យាបាលដោយយកចិត្តទុកដាក់។
គូរបញ្ជាក់ថាលោកករុណា ពេជ្រ ដែលជាកូនទោលក្នុងគ្រួសារនោះបានផ្អាកអាជីពសិល្បៈមួយរយៈធំដើម្បីមើលថែរឪពុករបស់លោកដែលមានជំងឺដាច់សសៃឈាមក្នុងខួក្បាល ដែលតម្រូវព្យាបាលទាំងពេទ្យក្នុងនិងក្រៅស្រុកតែនៅមិនជាហើយនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ឧបាសកម៉ុក សាខន ទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ។ក្រោយធ្វើបុណ្យសពជូនឪពុករួចលោកករុណា ពេជ្រ បានឡើងយន្ដហោះទៅជួបម្ដាយនៅបារាំងកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ បន្ទាប់ពីលោកបានទទួលVisa ពីស្ថានទូតបារាំងដល់ទៅ១ឆ្នាំឯណ្ណោះដែលមានន័យថាទោះជាពេលនេះលោកកំពុងនៅក្នុងស្រុកមែន តែរយៈពេល១ឆ្នាំនេះលោកពេជ្រ ចង់ចេញទៅជួបម្ដាយពេលណាក៍បានដែរ៕