Wednesday, October 23, 2024
Homeតារាខ្មែររ័ត្ន រចនា ៖ចាប់កាន់ក្បាលមីក្រូឡើងវិញ ក្រោយ​ធ្វើ​បុណ្យ​និងកាន់ទុក្ខជូនឪពុករួច

រ័ត្ន រចនា ៖ចាប់កាន់ក្បាលមីក្រូឡើងវិញ ក្រោយ​ធ្វើ​បុណ្យ​និងកាន់ទុក្ខជូនឪពុករួច

កណ្ដាល៖រ័ត្ន រចនា ដែលល្បីល្បាញនិងត្រូវបានគេស្គាល់​ច្បាស់តាមរយៈ​ការច្រៀង​Cover បទ”មេម៉ាយសប្បាយចិត្ត”នោះបាន​ផ្អាក​ពីការច្រៀងសម្ដែងរយៈពេល២សប្ដាហ៍​ដើ​ម្បីធ្វើបុណ្យ និងកាន់ទុក្ខដល់ឪពុករបស់នាងលោកខែម វណ្ណា ដែលបាន​ទទួល​មរណភាព​ក្នុងអាយុ៧០ឆ្នាំ​កាល​ពីថ្ងៃទី២៣ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ នោះពេលនេះនាងថា​នឹងទទួល​ការច្រៀង​សម្ដែ​ង​ឡើងវិញដូចធម្មតាហើយ។អតីតតារាGalaxy រូបនេះថានាងបាន​លុបចោលចំពោះ​បណ្ដារកម្មវិធីមួយចំនួនដែលគេបានកក់រួច​ហើយនិងសូមអភ័យទោស​ចំ​ពោះ​ម្ចាស់កម្មវិធីដែលនាងត្រូវអាកខានព្រោះ​ត្រូវធ្វើបុណ្យនិងគោពវិញ្ញាណក្ខន្ធ​ឪពុក​របស់​ហើយ​​ក្រោយសពឪពុកបានដឹកមកពីបរ​ទេសមកដល់ផ្ទះ​និងបូជា​រួចរាល់​កាលពីរាត្រី​ថ្ងៃទី​២​ខែកុម្ភៈឆ្នាំ២០២២ នោះនាងនឹង​ក៍ចាប់ផ្ដើម​ទទួលការហៅច្រៀង​សម្ដែងដូច​ដើម​វិញ​ចាប់ពី​ថ្ងៃ​ទី៥ខែកុម្ភៈឆ្នាំ២០២០ នេះតទៅ​ហើយ។

រចនា បានឲ្យដឹងទៀតថាដោយសារតែ​ស្ថាន​ភាព​កូ​វីដពេលនេះថយថយខ្លាំងទើប​បណ្ដារកម្មវិធីជាច្រើនចាប់​តំណើរការ​ឡើង​វិញ​រហូតនៅរដូវក្ដៅនេះមានខែខ្លះនាងត្រូវបានគេកក់ច្រៀងពេញតែម្ដងក៍មានដែរ។យ៉ាងណារចនា ថាទុក្ខ​សោក​និងការស្ដាយ​ស្រណោះចំពោះ​ការបាត់បង់​លោកឪពុកជាទីស្រលាញ់បំផុត​របស់​នាង​នោះ​នៅតែដិតដាមជាប់​ចិត្ត​នាងជានិច្ចព្រោះ​ឪពុក​នាង​ប្រកបដោយមេត្ដាធ័មដល់កូនៗគ្រប់រូប។

  រ័ត្ន រចនា បានទទួលសាររំលែកទុក្ខពីមិត្តរួមអាជីព​ជាបន្ដបន្ទាប់ជុំវិញការជួបទុក្ខធំ​ព្រាត់​ឪពុកគ្មាន​ថ្ងៃត្រឡប់នេះ​ហើយ​កាលពី​ថ្ងៃទី២៩ខែមករា ឆ្នាំ២០២២ នៅថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃ​និង​១០០ថ្ងៃជូនឪពុករបស់នាងនោះគេឃើញអ្នកនាងខាត់ សុឃីម និង​ស្វា​មីលោកអ៊ិន សុ​បញ្ញា​ ហៅ​ផាណូ ក៍បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកខែម វណ្ណា និងរំលែក​ទុក្ខ​សោក​តារា​ចម្រៀង​រូប​នេះដោយផ្ទាល់នៅគេហដ្ឋានរបស់នាងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ផងដែរ។

ក្រៅពីរ័ត្ន រចនា ដែលជួបទុក្ខធំបាត់បង់ឪពុកនៅមុនចូលឆ្នាំចិន នេះក៍មានតារា​ចម្រៀង​សុខ សីឡាលីន ត្រូវយំបង្ហូរ​ទឹកភ្នែក​ជោគ​ថ្ពាល់ដូចនាងដែរព្រោះកាលពីថ្ងៃទី២៨ខែមករា ឪ​ពុក​របស់​នាងលោកសុខ សូផាត បានលាចាលលោកក្នុងអាយុ៦៣ឆ្នាំ៕

RELATED ARTICLES