ភ្នំពេញ៖មាស សុខសោភា ដែលត្រូវបានគេដាក់រហ័សនាមថ្មីថាជាកំពូលតារាចម្រៀងរាជនីសម្លេងផ្អែមនោះ ត្រូវបានគេបន្ថែមឈ្មោះថ្មីមួយទៀតថា”កំពូលតារាពូកែលាក់រឿងរៀបការ”។ការទទួលបានងារ១ទៀតរបស់សុខសោភា នៅពេលនេះក្រោយពីនាងបានលាក់រឿងរៀបការដល់ទៅ១២ឆ្នាំ(២០០៩-២០២១) ខណៈដែលរូបភាពនាងរៀបការស្រដៀងសែនព្រេននោះគឺទើបតែបែកធ្លាយនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលត្រូវជាថ្ងៃខួបអាពាហ៍របស់នាងគម្រប់១២ឆ្នាំហើយសោភា ស្ម័គ្រចិត្តឲ្យតារាចម្រៀងឆន សុវណ្ណារាជ ដែលពេលនោះបានទៅចូលរួមមង្គលការរបស់នាងហើយឡើងកួចដៃជាមួយញឹម ចាន់ថន នោះបញ្ចេញវាមក។នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែគេជឿរថាវាជាការរៀបចំឡើងហើយសោភា ចង់ទប់ស្កាត់កុំឲ្យគេរិះគន់នាងថាជាតារាខ្មែរដ៍ល្បីល្បាញម្នាក់តែបានត្រឹមរៀបការតាមបែបសាសនាគ្រិស្ដកាលពីឆ្នាំ២០០៨ ជាមួយលោកអ៊ឹត រ៉ាដា នៅកាណាដា តែពិធីរៀបការតាមប្រពៃណីខ្មែរបែជាមិនហ៊ានធ្វើទៅវិញ។រឿងធំមួយទៀតសោភា ព្រមឲ្យគេឃើញរូបនាងរៀបការយ៉ាងសាមញ្ញរបស់នាងនោះដើម្បីជាច្រកមួយបើកផ្លូវឲ្យនាងយកកូននឹងជៀសផុតពីគេវាយប្រហារថាយកកូនមុនរៀបការព្រោះតាមដឹងអាយុពិតនាងឆ្នាំនេះគឺជាង៤០ឆ្នាំទៅហើយ។
មជ្ឈដ្ឋានមហាជនកាន់តែស្រឡាំងកាំងនៅពេលដែលមាស សុខសោភា លេងមួយក្បាច់ថែមទៀតនោះគឺការអះអាងថានាងមានកូនប្រុសម្នាក់អាយុ១៤ឆ្នាំឈ្មោះBovee Hundley តែភ្លាមៗនោះFan របស់នាងចេញមុខមកបញ្ជាក់ថាយុវវជនខាងលើជាក្មួយរបស់នាងទេ តែសោភា នៅតែហៅបុរសនោះថាជា”កូនៗ”ដដែល។តាមរយៈការព្រមឲ្យឃើញរូបរៀបការនិងកហៅក្មួយថាជា”កូន”នោះបញ្ជាក់ថាពេលនេះសោភា ចង់បានកូនឡើងញ័រខ្លួនអស់ទៅហើយដែលមិនយូទេគេជឿថាតារារាម រូបនេះនឹងបានកូនង៉ាបីប្រលែងលេងដូចបំណងជាមិនខាន។
ដោយឡែកលោកខេម ប៊ុនថៃ វិញគឺខ្លាំងជាងមាស សុខសោភា ទៀតព្រោះលាក់រឿងមានប្រពន្ធកូនដល់ទៅ១៤ឆ្នាំ(២០០៤-២០១៨)ដែលធ្វើឲ្យអ្នកគាំទ្រនិងបណ្ដារស្ថាប័នសារព័តមានទាំងឡាយច្រឡំនិងផ្សាយថាលោកជាកំលោះរយៈពេលជាង១ទសវត្សន៍ហើយក្រោយលោកប៊ុនថៃ បដិសេធជាបន្ដបន្ទាប់រឿងមានប្រពន្ធកូននោះហើយទើបតែនៅឆ្នាំ២០១៨ ទើបតារាវ័យ៣៧ឆ្នាំរូបនេះ មិនអាចទប់ស្កាត់រឿងមានភិរយានិងកូនតទៅទៀតបានព្រោះតែមានការបញ្ចេញតាមបណ្ដាញសង្គមទើបអតីតតារាU2 និងសាន់ដេរូបនេះព្រមទទួលស្គាល់ថារូបគេមិនមែននៅកំលោះអូឡាក់ស៊ីនទេតែមានប្រពន្ធនិងកូន៣នាក់ទៅហើយ ដែលធ្វើឲ្យក្រមុំៗធ្លាប់លង់ស្នេហ៍និងចាប់អោបថើបលោកតាមឆាកតន្រ្ដីខកចិត្តនិងគាំងនិយាយលេងចេញ។តាមរយៈការលាក់រឿងឯកជនផ្ទាល់ខ្លួនជាច្រើនឆ្នាំនេះលោកខេម ប៊ុនថៃ ក៍មិនខុសពីមាស សុខសោភា ដែរគឺទទួលបានរហ័សនាមថ្មីដូចគ្នាថាជាតារាជើងខ្លាំងខាងបិតរឿងគូជីវិតបានយូឆ្នាំជាងគេទើបពេលនេះរឿងស្នេហារបស់ពួកគេត្រូវបានគេចាប់អារម្មណ៍ជាងអាជីពចម្រៀងទៅទៀត។
ចំពោះមាស សុខសោភា ទោះជាមិនសូវមានសន្ទុះខ្លាំងលើទីផ្សារចម្រៀងក្រោយចេញពីថោន ទៅរាម រយៈពេលជិត១ឆ្នាំក្ដី ប៉ុន្ដែពេលនេះនាងបានក្លាយទៅជាអ្នកជំនួញម្នាក់ដែលមានហាងផ្ទាល់ខ្លួន២កន្លែងផ្សេងគ្នាចំណាយលុយបោះទុនអស់ជាច្រើនម៉ឺនដុល្លារ ខណៈដែលនាងក៍ឈានទៅរកស៊ីវិស័យអចលនទ្រព្យជាមួយថៅកែស្រីផងដែរ។រីឯលោកខេម ប៊ុនថៃ វិញទស្សនិកជនរងចាំមើលថាលោកនឹងត្រៀមរត់ចោលហង្សមាសចូលGalaxy ដូចការលេចឭមែនឬយ៉ាងណា ខណៈដែលមុននេះតារាកូន៣ថាលោកនៅមិនទាន់ផុតកុងត្រាពីហង្សមាសដែលបានស៊ីញ៉េតំណាក់កាលដំបូងរយៈពេល៥ឆ្នាំក្រោយចេញពីសាន់ដេនោះទេ៕