Tuesday, October 22, 2024
Homeតារាខ្មែរសុខសោភា-សិរីមន្ដ៖បំបែកឯតទគ្គកម្ម

សុខសោភា-សិរីមន្ដ៖បំបែកឯតទគ្គកម្ម

ភ្នំពេញ៖មាស សុខសោភា ដែលត្រូវបានគេដាក់រហ័សនាមថ្មីថាជាកំពូលតារាចម្រៀងរាជនីសម្លេងផ្អែមនោះ ត្រូវបានគេបន្ថែមឈ្មោះថ្មីមួយទៀតថា”កំពូលតារាពូកែលាក់រឿងរៀបការ”។ការទទួលបានងារ១​ទៀត​របស់​សុខសោភា នៅពេលនេះក្រោយពីនាងបានលាក់រឿងរៀបការដល់ទៅ១២ឆ្នាំ(២០០៩-២០២១) ខណៈ​ដែល​រូប​ភាពនាងរៀបការស្រដៀងសែនព្រេននោះគឺទើបតែបែកធ្លាយនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលត្រូវជាថ្ងៃ​ខួបអា​ពាហ៍របស់នាងគម្រប់១២ឆ្នាំហើយសោភា ស្ម័គ្រចិត្តឲ្យតារាចម្រៀងឆន សុវណ្ណារាជ ដែលពេលនោះបានទៅ​ចូលរួមមង្គលការរបស់នាងហើយឡើងកួចដៃជាមួយញឹម ចាន់ថន នោះបញ្ចេញវាមក។នេះមិនមែនជា​រឿងចៃ​ដន្យនោះទេ ប៉ុន្ដែគេជឿរថាវាជាការរៀបចំឡើងហើយសោភា ចង់ទប់ស្កាត់កុំឲ្យគេរិះគន់នាង​ថាជាតារាខ្មែរ​ដ៍ល្បី​ល្បាញម្នាក់តែបានត្រឹមរៀបការតាមបែបសាសនាគ្រិស្ដកាលពីឆ្នាំ២០០៨ ជាមួយលោកអ៊ឹត រ៉ាដា នៅកាណាដា តែពិធីរៀបការតាមប្រពៃណីខ្មែរបែជាមិនហ៊ានធ្វើទៅវិញ។រឿងធំមួយទៀតសោភា ព្រមឲ្យគេឃើញរូបនាង​រៀប​ការយ៉ាងសាមញ្ញរបស់នាងនោះដើម្បីជាច្រកមួយបើកផ្លូវឲ្យនាងយកកូននឹងជៀសផុតពីគេវាយប្រហារថាយកកូនមុនរៀបការព្រោះតាមដឹងអាយុពិតនាងឆ្នាំនេះគឺជាង៤០ឆ្នាំទៅហើយ។

 មជ្ឈដ្ឋានមហាជនកាន់តែស្រឡាំងកាំងនៅពេលដែលមាស សុខសោភា លេងមួយក្បាច់ថែមទៀតនោះគឺ​ការ​អះអាងថានាងមានកូនប្រុសម្នាក់អាយុ១៤ឆ្នាំឈ្មោះBovee Hundley តែភ្លាមៗនោះFan របស់នាងចេញមុខ​មក​បញ្ជាក់ថាយុវវជនខាងលើជាក្មួយរបស់នាងទេ តែសោភា នៅតែហៅបុរសនោះថាជា”កូនៗ”ដដែល។តាមរយៈ​ការព្រមឲ្យឃើញរូបរៀបការនិងកហៅក្មួយថាជា”កូន”នោះបញ្ជាក់ថាពេលនេះសោភា ចង់បានកូនឡើង​ញ័រខ្លួន​អស់​ទៅហើយ​ដែលមិនយូទេគេជឿថាតារារាម រូបនេះនឹងបានកូនង៉ាបីប្រលែងលេងដូចបំណងជាមិនខាន។

  ដោយឡែកលោកខេម ប៊ុនថៃ វិញគឺខ្លាំងជាងមាស សុខសោភា ទៀតព្រោះលាក់រឿងមានប្រ​ពន្ធកូនដល់ទៅ​១៤ឆ្នាំ(២០០៤-២០១៨)ដែលធ្វើឲ្យអ្នកគាំទ្រនិងបណ្ដារ​ស្ថាប័នសារព័តមានទាំងឡាយច្រឡំនិង​ផ្សាយថា​លោកជា​កំលោះរយៈពេលជាង១ទសវត្សន៍ហើយក្រោយលោកប៊ុនថៃ បដិសេធជាបន្ដបន្ទាប់រឿង​មានប្រពន្ធកូននោះ​ហើ​យ​ទើបតែនៅឆ្នាំ២០១៨ ទើបតារាវ័យ៣៧ឆ្នាំរូបនេះ មិនអាចទប់ស្កាត់រឿងមានភិរយានិងកូនត​ទៅទៀតបាន​ព្រោះ​តែមានការបញ្ចេញតាមបណ្ដាញសង្គមទើបអតីតតារាU2 និងសាន់ដេរូបនេះព្រមទទួលស្គាល់​ថារូបគេមិនមែន​នៅ​កំលោះអូឡាក់ស៊ីនទេតែមានប្រពន្ធនិងកូន៣នាក់ទៅហើយ ដែលធ្វើឲ្យក្រមុំៗធ្លាប់លង់ស្នេហ៍​និងចាប់អោប​ថើប​លោកតាមឆាកតន្រ្ដីខកចិត្តនិងគាំងនិយាយលេងចេញ។តាមរយៈការលាក់រឿងឯកជន​ផ្ទាល់ខ្លួនជា​ច្រើនឆ្នាំ​នេះលោកខេម ប៊ុនថៃ ក៍មិនខុសពីមាស សុខសោភា ដែរគឺទទួលបានរហ័សនាមថ្មីដូចគ្នាថា​ជាតារាជើងខ្លាំង​ខាង​បិតរឿងគូជីវិតបានយូឆ្នាំជាងគេទើបពេលនេះរឿងស្នេហារបស់ពួកគេត្រូវបានគេចាប់អារម្មណ៍ជាងអាជីពចម្រៀង​ទៅទៀត។

 ចំពោះមាស សុខសោភា ទោះជាមិនសូវមានសន្ទុះខ្លាំងលើទីផ្សារចម្រៀងក្រោយចេញពីថោន ទៅរាម រយៈ​ពេល​​ជិត១ឆ្នាំក្ដី ប៉ុន្ដែពេលនេះនាងបានក្លាយទៅជាអ្នកជំនួញម្នាក់ដែលមានហាង​ផ្ទាល់ខ្លួន២កន្លែងផ្សេងគ្នា​ចំណាយលុយបោះទុនអស់ជាច្រើនម៉ឺនដុល្លារ ខណៈដែល​នាង​ក៍ឈានទៅរកស៊ីវិស័យ​អចលនទ្រព្យជាមួយ​ថៅកែស្រីផងដែរ។រីឯលោកខេម ប៊ុនថៃ វិញទស្សនិកជនរងចាំមើលថាលោកនឹងត្រៀមរត់​ចោលហង្សមាសចូល​Galaxy ដូចការលេចឭមែនឬយ៉ាងណា ខណៈដែលមុននេះតារាកូន៣ថាលោកនៅមិនទាន់ផុតកុង​ត្រាពីហង្ស​មាស​ដែលបានស៊ីញ៉េតំណាក់កាលដំបូងរយៈពេល៥ឆ្នាំក្រោយចេញពីសាន់ដេនោះទេ៕

RELATED ARTICLES