ភ្នំពេញ៖ឱក សុគន្ធកញ្ញា ទោះជាអាជីពចម្រៀងហាក់នៅទ្រឹងមិនសូវមានសន្ទុះខ្លាំងដូចមុនក្រោយមានស្វាមីនិងកូន១ក្ដី តែនាងនៅក្ដាប់ឱកាសក្នុងការចាប់បានស្ពតពាណិជ្ជកម្មធំៗក្នុងកណ្ដាប់ដៃដូចមុនដដែលទើបធ្វើឲ្យប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះបន្ដជាតារាដែលមានចំណូលខ្ពស់ប្រចាំឆ្នាំតទៅទៀត។ប៉ុន្ដែសុគន្ធកញ្ញា ក៍លែងបន្ធូដៃទៀតដែរទាក់ទងអាជីពចម្រៀងរបស់នាងដូចជាថ្មីៗនេះហេតុតែចង់ឲ្យទីផ្សារមានការចាប់អារម្មណ៍ឡើងវិញសុគន្ធកញ្ញា ថែមទាំងហ៊ានលេងសាច់រឿងស្រលាញ់ស្រីដូចគ្នាជាមួយសុខ ស្រីនាង តាមរយៈMV ជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”ទៀតផង។អ្វីដែលគូរឲ្យចាប់អារម្មណ៍ទោះជាបទចម្រៀងទាំងនោះមិនផ្ទុះខ្លាំងក្ដី ប៉ុន្ដែវាបានធ្វើឲ្យសុគន្ធកញ្ញា -ស្រីនាង ហាក់មានអារម្មណ៍អៀនគ្នារៀងៗខ្លួនទៅវិញ។នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកដឹកនាំសម្ដែងម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះ។តែប្រភពនោះបានឲ្យដឹងថាស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ហាក់មិនក្វល់ក្វាយច្រើននោះទេព្រោះថាលោកជាមនុស្សនៅក្នុងសិល្បៈដែលធ្លាប់ដឹកនាំសម្ដែងMVរាប់សិបបទមកហើយហេតុនេះលោកយល់ច្បាស់ថាក្រោយភរិយាលោកនិងស្រីនាង សម្ដែងចប់គឺមិនជាប់ចិត្តគ្នាមែនទែនដូចក្នុងសាច់រឿងនោះឡើយ។
ឱក សុគន្ធកញ្ញា នៅមានសង្ឃឹម២ច្រកទៀតថានឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលោតឡើងវិញ អំឡុងពេលដែលនាងមានស្វាមីនិងកូន១នេះគឺការថតសម្ដែងភាពយន្ដខ្នាតធំឬរឿងភាគដែលចាប់ដៃគ្នាជាមួយលោកខេម ប៊ុនថៃ និងការត្រៀមចេញមុខកម្មវិធីប្រលងចម្រៀងទាំង៤ផ្សេងៗគ្នាក្នុងឋានៈជាCoach និងគណៈកម្មារការមានដូចជាThe Voice Cambodia ,The Voice kids Cambodia ,Cambodian Idol និងX Factor Cambodia នៅរដូវកាលថ្មីដែលនឹងតំណើរការឆាប់ៗនេះ។
តែរឿងដែលនាងត្រូវធ្វើជាចាំបាច់នោះគឺទាល់តែសម្រកគីឡូឲ្យមកស្វែលសិនទើបអាចទៅរួច ព្រោះបើនៅតែកាម៉ាប់ ឬមើលទៅដូចជាបែកសាច់នោះសុគន្ធកញ្ញា នៅតែពិបាកស្ដារមុខជាមិនខាន។យ៉ាងណាតារាដែលមានកូន១ដូចសុគន្ធកញ្ញា មានសួស វីសា និងពេជ្រ សូលីកា ជាដើមពេលនេះក៍មិនសូវមានសន្ទុះដូចគ្នាដែរតែម្នាក់ៗរីករាយខ្លាំងណាស់ព្រោះស្វាមីរបស់ពួកគេកាន់តែស្រលាញ់លើសដើមនិងមិនដែលលេចឭថាប្ដីតារាម្នាក់ខាងលើងាកទៅរកស្រីខាងក្រៅក្បត់ប្រពន្ធឡើយ៕