Tuesday, October 22, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖អៀនសុខ ស្រីនាង 

ឱក សុគន្ធកញ្ញា ៖អៀនសុខ ស្រីនាង 

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ទោះជាអាជីពចម្រៀងហាក់នៅទ្រឹងមិនសូវមានសន្ទុះ​ខ្លាំងដូចមុន​ក្រោ​យ​​មាន​ស្វាមីនិង​កូន១ក្ដី តែនាងនៅក្ដាប់ឱកាសក្នុងការចាប់បានស្ពត​ពាណិជ្ជកម្មធំៗក្នុង​កណ្ដាប់ដៃដូចមុនដដែលទើប​ធ្វើឲ្យប្អូនថ្លៃ​លោកថៅកែហង្សមាសរូបនេះបន្ដជាតារាដែលមានចំណូលខ្ពស់ប្រចាំឆ្នាំតទៅទៀត។ប៉ុន្ដែសុគន្ធកញ្ញា ក៍លែង​បន្ធូ​ដៃទៀតដែរទាក់ទងអាជីព​ចម្រៀង​​របស់នាងដូចជាថ្មីៗនេះហេតុតែចង់ឲ្យទីផ្សារ​មានការ​ចាប់​អារម្មណ៍​ឡើង​វិញ​​សុគន្ធ​កញ្ញា ថែមទាំងហ៊ានលេងសាច់រឿងស្រលាញ់ស្រីដូចគ្នាជាមួយសុខ ស្រីនាង តាមរយៈMV ជាខ្សែ​រឿង​”ស្នេហាខ្ញុំផ្លូវ២”ទៀតផង។អ្វីដែលគូរឲ្យចាប់អារម្មណ៍ទោះជាបទចម្រៀងទាំងនោះមិនផ្ទុះខ្លាំងក្ដី ប៉ុន្ដែវាបានធ្វើឲ្យ​សុគន្ធកញ្ញា -ស្រីនាង ហាក់មានអារ​ម្មណ៍អៀនគ្នា​រៀងៗខ្លួន​ទៅ​វិញ។នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកដឹកនាំ​សម្ដែ​ង​ម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះ។តែប្រភពនោះបានឲ្យដឹង​ថា​ស្វាមី​សុគន្ធកញ្ញា លោកអ៊ឹង សុខ​លី ហាក់មិនក្វល់ក្វាយច្រើននោះទេព្រោះថា​លោកជាមនុស្សនៅក្នុងសិល្បៈ​ដែលធ្លាប់​ដឹកនាំ​សម្ដែងMVរាប់សិបបទមកហើយហេតុនេះលោកយល់ច្បាស់ថាក្រោយភរិយាលោកនិងស្រីនាង សម្ដែងចប់គឺមិនជាប់ចិត្តគ្នាមែនទែនដូចក្នុងសាច់រឿងនោះឡើយ។

 ឱក សុគន្ធកញ្ញា នៅមានសង្ឃឹម២ច្រកទៀតថានឹងធ្វើឲ្យ​ទីផ្សារចម្រៀងរបស់នាង​លោ​ត​​ឡើងវិញ អំឡុងពេល​ដែល​នាងមាន​ស្វាមីនិងកូន១នេះគឺការ​ថតសម្ដែង​ភាពយន្ដ​ខ្នា​ត​ធំ​ឬ​រឿង​ភាគដែលចាប់ដៃគ្នាជាមួយលោកខេម ​​​​​​​​​​​​​​ប៊ុនថៃ និងការត្រៀមចេញមុខកម្មវិធីប្រលង​ចម្រៀងទាំង៤ផ្សេងៗគ្នាក្នុងឋានៈជាCoach និងគណៈកម្មារការមាន​ដូចជាThe Voice Cambodia ,The Voice kids Cambodia ,Cambodian Idol និងX Factor Cambodia នៅរដូវ​កាល​​ថ្មីដែលនឹងតំណើរការឆាប់ៗនេះ។

តែរឿងដែលនាង​ត្រូវធ្វើជាចាំបាច់នោះគឺ​ទាល់​តែ​សម្រក​គីឡូឲ្យមកស្វែលសិនទើបអាចទៅរួច ព្រោះបើនៅតែ​កាម៉ាប់ ឬមើលទៅដូចជាបែក​សាច់​​នោះ​​សុគន្ធកញ្ញា នៅតែពិបាកស្ដារមុខជា​មិនខាន។យ៉ាងណាតារាដែលមាន​កូន១ដូច​សុគន្ធកញ្ញា មាន​សួស វីសា និងពេជ្រ សូលីកា ជាដើមពេលនេះក៍មិនសូវមានសន្ទុះដូចគ្នាដែរ​តែម្នាក់ៗ​រីករាយ​ខ្លាំង​ណាស់ព្រោះស្វាមីរបស់ពួកគេកាន់តែ​ស្រលាញ់លើសដើមនិងមិនដែល​លេចឭថាប្ដីតារា​ម្នាក់​ខាង​លើ​ងាកទៅរកស្រីខាងក្រៅក្បត់ប្រពន្ធឡើយ៕

RELATED ARTICLES